ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ថង សា វ៉ុន អភិបាល​ខេត្ត​មណ្ឌល​គី​រី​និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​មណ្ឌល​គី​រី មិន​គូរ​បណ្ដែតបណ្ដោយ ឲ្យ​ម្ចាស់​សង្វៀន​បព្ជា​ល់​មាន់​ដុះ​ស្លែ បង្កប់​ក្នុងកា​ស៊ីណូ​ធី​ជី​ហ្គេន​ទីង​ច្រក​ឡាប៉ា​ខេ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក មិនទាន់​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ !

លោក ថង សា វ៉ុន អភិបាល​ខេត្ត​មណ្ឌល​គី​រី​និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​មណ្ឌល​គី​រី មិន​គូរ​បណ្ដែតបណ្ដោយ ឲ្យ​ម្ចាស់​សង្វៀន​បព្ជា​ល់​មាន់​ដុះ​ស្លែ បង្កប់​ក្នុងកា​ស៊ីណូ​ធី​ជី​ហ្គេន​ទីង​ច្រក​ឡាប៉ា​ខេ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក មិនទាន់​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ !

មណ្ឌល​គី​រី ៖ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា បាន​បញ្ជាក់​ឲ្យដឹងថា លោក អធិការនគរបាល​ស្រុក​កែវ​សីមា មិនទាន់​ចាត់វិធានការ​បង្ក្រាប​ល្បែង​ភ្នាល់​ចាក់​លុយ​ស៊ីសង​ខុសច្បាប់ ដែល​មាន​បញ្ជាល់មាន់ បៀ អាប៉ោង យូគី និង​ល្បែង​ច្រើន​ប្រភេទ​ទៀត បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូលរួម​លេង​គគ្រឹកគគ្រេង នៅក្នុង​កា​សុីណូ​យីហោ
​ធី​ជី​ហ្គេន​ទីង ច្រក​ឡា​ប៉ា​ខេ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌល​គី​រី រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ម​ជ្ឈ​ដា្ឋន​ខាងក្រៅ ! និង​ពលរដ្ឋ​នៅ​ឃុំ​ស្រែ​ខ្ទុំ​ពួកគាត់​សង្កេតឃើញអ្ន​កញៀន​ល្បែង​​បញ្ជាល់មាន់ មកពី​ទី​ជិត​ឆ្ងាយ​ចេញ​ចូល​លេង​ស៊ីសង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គួរ​អោយ​កត់ សម្គាល់ ខ្លះ​លក់​ទ្រព្យ​សម្បិត្ត​គ្មាន​សល់​ពេល​ចាញ់ឈ្នះ​រាប់លាន រាប់ពាន់​ដុល្លា​ក្នុង​មួយ​ថ្ងៃៗ​ពេល​ចាញ់​អស់​ច្រេី​ន ឈាន​ដល់​ប្រើ​អំពើហិង្សា​ដល់​ក្រុមគ្រួសារ​ថែមទៀត​ផង​។​

​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​កាស៊ីណូ​យីហោ ធី​ជី​ហ្គេន​ទីង មាន​ការព្រួយបារម្ភ​ភ័យខ្លាច​អំពី​អសន្តិសុខ​សង្គម​និង​អំពើចោរកម្ម​ផ្សេងៗ ដូចជា ចោរលួច​.​ឆក់ ប្លន់ គាស់​ផ្ទះ​ប្រើ​អំពើហិង្សា​ដល់​គ្រួសារ ព្រមទាំង​គ្រឿងញៀន​រីក​រាលដាល គូរឲ្យកត់សម្គាល់ គឺ​កើត​ចេញពី​ល្បែង​សុីស​ងទាំង​នោះឯង​។​

​ដូច្នេះ​ប្រជាពលរដ្ឋ អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស លោក នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សា រឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង លោក​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មកា​រប​ង្រា្ក​ប បទល្មើស​រាល់​ល្បែងស៊ីសង​ទូទាំង​ប្រទេស មេត្តា​ដាក់​មន្ត្រីក្រោមឱវាទ​ចុះបង្ក្រាប​ល្បែង​បញ្ជាល់មាន់ កំពុងបេីក​លេង​យ៉ាង​ពពាក់ពពូន​រាល់ថ្ងៃ នៅ​ភូមិសាស្ត្រ​ច្រក​ឡា​ប៉ា​ខេ ដេ​ី​ម្បី​បង្រឹង​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​។​

​ហេតុនេះ​លោក ថង សាវ៉ុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ម​ណ្ឌ​គីរី គួរ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង ក្នុងកា​សុីណូ​យីហោ ធី​ជី​ហ្គេន ទីង នៅ​ច្រក​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ឲ្យមាន​ប្រសិទ្ធភាព ខ្ពស់ ព្រោះថា​ម្ចាស់កា​សុីណូ កំពុង​ផ្គើន​បទបញ្ជា​សម្ដេច តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រំលោភ​លើ​លិខិត​អនុញ្ញាតិ ដែល​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង​សុីសង​ខុសច្បាប់​ភ្លូកទឹកភ្លូកដី មិន​ញញើត​ច្បាប់ឡេី​យ​។​

​គួរ​រំលឹក​ផងដែរ​ថា កាល​ពី​កន្លងទៅ នៅ​ថ្ងៃ​ទី ១៧​ខែ​កញ្ញា​ឆ្នាំ​២០២២​នេះ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដាច់ខាត​អោយ​អភិបាល​រាជធានី​ខេត្ត​ទាំង​២៥ ខេត្ត​.​ក្រុង​. អោយ​បិទ​ទីតាំង​បន​ល្បែង​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទូទាំង​រាជធានី​ខេត្ត​មិន​អនុញ្ញាតិ​មាន​ល្បែង​សុីសង​ឡើយ​។​

​បញ្ហា​នេះ​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី និង លោក ថង សាវ៉ុន អភិបាល ខេត្ត​មណ្ឌល​គី​រី មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ ពិនិត្យ​ជា​បន្ទាន់ នៅ​ទីតាំង​បញ្ជាល់មាន់ បៀ អាប៉ោង យូគី បង្កប់​ក្នុង​​កាស៊ីណូ​យីហោ ធី​ជី​ហ្គេន​ទីង ច្រក​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ឲ្យមាន​ប្រសិទ្ធភាព​ស្របតាម​គោ​ល​នយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ៧ ចំណុច ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ ដោយ​ក្រសួង​មហាផ្ទៃ ៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###