ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

មេ​ឈ្មួញ ទេព សារិទ្ធ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ស្រូវ​ទៅ​ស្រុក​យួន​តាម​ច្រក​បន្ទាយ​ចក្រី​

មេ​ឈ្មួញ ទេព សារិទ្ធ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ស្រូវ​ទៅ​ស្រុក​យួន​តាម​ច្រក​បន្ទាយ​ចក្រី​

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ឈ្មោះ ទេព សារិទ្ធ បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ ជា​មន្ត្រី​ជា ន់​ខ្ពស់ ក្នុង ខេត្ត​ព្រៃវែង ទើប​អាចបង្កើត​ចំណត​រថយន្ត​នៅ​ច្រក​បន្ទាយ​ចក្រី ហើយ​គាប​យកលុយ ពី​ក្រុម​ឈ្មួញ​និង​ក្រុម អាជីវករ ដឹក ជញ្ជូន ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន មិន​ខុស​ពី​កុងត្រូល​ជជុះ​នោះ​ទេ​។ ប្រភព​ខ្លះ​បាន​លើកឡើង​ថា លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ​ឈ្មោះ ទេព សារិទ្ធ មួយ​ផ្នែក​ណា​នោះ​ផងដែរ ទើប​បណ្តោយ​ឲ្យ​ឈ្មួញ​រូបនេះ គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​កំរោល​។ ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ ឡើង វិញ​ជា​បន្ទាន់ ព្រោះ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រៃវែង​កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ខិលខូច ហុតឈាម​អ ង្កៀ​ម​ឆ្អឹង​ប្រ ជា​ពលរដ្ឋ​យ៉ា ង​ពេញបន្ទុក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ករណី​ម្ចាស់​ចំណត​រថយន្ត​នៅ​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះ​សេ្ត​ច ខេត្ត​ព្រៃវែង ក្នុង​មួយ​រថយន្ត​ពី​១០០០០​រៀល ទៅ ២០០០០​រៀល គឺជា​រឿង​កើតឡើង​យូរ​មក​ហើយ ប៉ុន្តែ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ព្រមទាំង​ប្រធាន​មន្ទីរ ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែ ង មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើ​អាក្រក់​របស់​មេ​ឈ្មួញ ទេព សារិទ្ធ នោះទេ​។ បើ​តាម​ប្រភព​ខ្លះ​បាន ឲ្យដឹង​ថា​មេ​ឈ្មួញ ទេព សារិទ្ធ ម្ចាស់​ចំណតរថយន្ត​នៅ​ច្រក​បន្ទាយ​ចក្រី អាង​មាន​ខ្នងបង្អែក​ជា​មន្ត្រី ធំៗ​នៅក្នុង​ខេត្ត​ព្រៃវែង​ទើ ប​ហ៊ាន​គៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ក្រុមអាជីវករ​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រក​បន្ទាយ​ក​ចក្រី ស្រេច​តែ​អំពើ​ចិត្ត​។​

​កាលពី​ព្រឹក ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២០ ដោយសារ​អត់ទ្រាំ​នឹង​ទង្វើ​របស់​មេ​ឈ្មួញ​ឈ្មោះ ទេព សារិទ្ធ ត៏ទៅ​ទៀត​លែ ង​បាន​ទើប​ក្រុ ម ឈ្មួញ​និង​អាជីវករ ធ្វើ​បាតុកម្ម​នៅ​ចំណត​រថយន្ត​របស់​ឈ្មួញ​ម្នាក់​នេះ​ដោយ​ដាក់​រថយន្ត​បិទផ្លូវ និង​ប្រមូល​សម្ពារៈ​ផ្សេងៗ​ពី​ក្នុង​ស្នាក់ការ​ចំណត​រថយន្ត​មក​ដុត​ឆេះ​សន្ធោសន្ធៅ​។ ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​បាន​ទា ម​ទារ​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ ទេព សារិទ្ធ ដក​ចំណតរថយន្ត ចេញពី​ទី​នេះហើ យ​ឈប់​គៀប​យ ក​លុយ​ពី​ពួកគេ យ៉ាង​កំរោល​តទៅ ទៀត ព្រោះ​មុខរប​ររ បស់​ពួកគេ​នៅសល់​ផលចំណេញ​តិច​តូច​បំផុត​។ បើ​តាម​ក្រុម​ឈ្មួញ​និង ក្រុមអាជីវករ​បាន​បញ្ជា ក់ថា​កាលពី​ឆ្នាំមុនៗ​ពួក​គេ​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​រលូន ទើបតែ​នៅ​ឆ្នាំ​២០១៩ ស្រាប់តែ​មេ​ឈ្មួញ​ឈ្មោះ ទេព សារិទ្ធ មក​បង្កើត​ចំ ណត​រថយន្ត​ចាប់​ផ្លូវ​កៅស៊ូ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ពី​ច្រក​ព្រំដែន​ហើយ​គាប យក​លុយ​ពី​ពួ ក​គេ​ស្រេច​តែ​អំពើ​ចិត្ត​។​

 

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###