ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​គយ​ច្រក​អន្តរជាតិ​ភ្នំ​ដិន មាន​កិច្ចសហការ​ជាមួយ​មេ​ប៉ុស្តិ៍នគរបាល បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ ដឹក​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ចេញពី​ស្រុក​យួន ចូល​ខ្មែរ តាមរបៀប​ជិះ​លែង​ដៃ !

មេ​គយ​ច្រក​អន្តរជាតិ​ភ្នំ​ដិន មាន​កិច្ចសហការ​ជាមួយ​មេ​ប៉ុស្តិ៍នគរបាល បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ ដឹក​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ចេញពី​ស្រុក​យួន ចូល​ខ្មែរ តាមរបៀប​ជិះ​លែង​ដៃ !

ចេញផ្សាយ ថ្ងៃទី 29/07/2023
តាកែវ ÷ ប្រភព​ពី​ក្រុម​អាជីវករ​ដឹកទំនិញ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ បានបញ្ជាក់​ថា លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បច្ចុប្បន្ន​កំពុង​សប្បាយ​ចិត្ត ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង គឺ​ដោយសារ​អាងខ្នង​លោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ ទេីប​ហ៊ាន​ធ្វេី​អ្វីៗ តាម​អំ​ពេីចិត្ត​។​

​បើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ​ពី​សំណាក់​មន្ត្រី​ធំៗ ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ និង​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​ទេនោះ គឺ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មិន​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​បានឡេីយ រីឯ​លោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បាន​បង្ហេីប​ទៀតថា បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ តាម​ការកំណត់​របស់​លោក នាយ​ប៉ុស្តិ៍​ផង​ដែរ​។​

​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ខេត្តតាកែវ បានឲ្យដឹងថា មកដល់ពេលនេះ លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន នៅតែ​ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ឈ្មួញ​គ្រាក់ៗ សម្រុក​ដឹកជញ្ជូន​ទំនិញ​ច្រើន​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នាយ​ប៉ុស្តិ៍​នគរបាល​ភ្នំ​ដិន ដែល​មាន​ខ្នងបង្អែក​រឹងមាំ ទេីប​គ្មាន​ពី​ណា​ហ៊ាន​ប៉ះពាល់ ទុក្ខឲ្យ​ក្ដោប​សេដ្ឋិកិច្ច​ម្នាក់ឯង បាន​លុយ​ដាក់​ក្នុង​ហោប៉ៅ​យ៉ាង​រំភើយ​។

​ហេតុនេះ លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មិន​គូរ​មេីលរំលង​ភាព​អសកម្ម របស់លោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ បណ្តែតបណ្តោយ​ឲ្យ​លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ប្រព្រឹត្ត​អំពេីពុករលួយ ត​ទៀត​នោះទេ​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ចេញពី​ស្រុក​យួន ដូចជា មាន់ ត្រី បន្លែ ផ្លែឈើ ដូង ទុ​រ៉េន សាវម៉ាវ ជាដើម ក៏​ជា​ប្រភព​ចំណូល របស់លោក នាយប៉ុស្តិ៍ បាន​សហការ​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ កំពុងតែ​ល្បីល្បាញ​ខាង​ពុករលួយ យ៉ាង​ពេញបន្ទុក ប្រចាំ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​ផងដែរ​។​

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើ​ពុករលួយ របស់លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###