ប្រភពស្និទ្ធនឹងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ បានឲ្យដឹងថា តាមរយៈការឃុបឃិត ឲ្យឈ្មួញដឹកជញ្ជូនជ្រូកឈឺ ជ្រូក ក្រហ ម ពីស្រុកយួនចូលស្រុកខ្មែរយ៉ាងគគ្រឹកគ គ្រេងមួយរយៈចុងក្រោយនេះគឺលោក ថៃ លី ក៏ដូចជាលោក ញឹប ស្រ៊ន ប្រធានមន្ទីរ កសិកម្មខេត្តតាកែវ ទទួលបាន ផលប្រយោជន៍យ៉ាងច្រើន ក្នុងមួយថ្ងៃៗ។
ជាក់ស្តែងនៅពេលដែលពិធីបុណ្យចូលឆ្នាំចិន-យួនជិតចូលមកដល់គឺឈ្មួញសម្រុកនាំចូ លជ្រូកពីស្រុកយួនយ៉ាងពេ ញបន្ទុក តាម ច្រកព្រំដែនច្រករបៀងក្នុងស្រុកបុរីជលសា និងស្រុកគិរីវង់ ហើយលោក អ៊ូច ភា អភិបាលខេត្តតាកែវ សម្ងំស្ងៀម ទុកឲ្យ លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងសមត្ថកិច្ចតាមព្រំដែនធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែថ្នាក់ដឹកនាំក្រសួងកសិកម្ម និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួង កសិកម្មក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ហើយបណ្តោយឲ្យលោក ថៃ លី មេពេទ្យសត្វ ខេត្តតាកែវ និងបក្ខពួកបង្កើនសកម្មភាពពុករលួយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-យួនក្នុងស្រុកបុរីជលសា និងស្រុកគិរីវង់ ខេក្តតាកែវ បានឲ្យដឹងថា លោក ថៃ លី ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីស្រុកយួនយ៉ាងពេញបន្ទុកដោយមិនខ្វល់ពីការអនុវត្តតាមសេចក្តីណែនាំរបស់លោក វេង សាខុន រដ្ឋមាន្ត្រីក្រសួងកសិកម្មនោះទេ។
បើតាមការអះអាងរបស់មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា ការដែល លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានឃុបឃិតបើក ដៃពីសំណាក់លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ? ។ ចំណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ បែរជារក្សាភាពស្ងប់ស្ងាត់ក្នុងខណៈដែល លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងសមត្ថកិច្ចតាមច្រកព្រំដែន និងច្រករបៀងឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកក្រហម ជ្រូកឈឺពីស្រុកយួនចូលទឹកដីខ្មែរ យ៉ាងពេញបន្ទុក។
ថ្មីៗនេះតាមប្រភពពីប្រជាពលរដ្ឋដែល រស់នៅជាប់ផ្លូវប្រឡាយ០១ ស្រុកបុរីជលសា បានឲ្យដឹងថា រយៈពេលប្រមាណ ជាងមួយសប្តាហ៍ មកហើយ ដែលឈ្មួញមួយចំនួ ន ដឹកជញ្ជូនជ្រូករស់ពីស្រុកខ្មែ រចូលទៅស្រុកយួនយ៉ាងពេញបន្ទុក ដោយសារមានការឃុបឃិតបើកដៃពីម ន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយដែលគិតតែពីប្រមូលលុយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា មានឈ្មួញមួយចំនួនទៀតធ្វើសកម្មភាពដឹកជញ្ជូនជ្រុកក្រហម ជ្រូកឈឺពីស្រុកយួនចូលមកស្រុកខ្មែរវិញតាមផ្លូវប្រឡាយ០១ យ៉ាងរាលដាលទាំងថ្ងៃទាំងយប់ដោយគ្មានខ្លាចក្រែងអ្វីឡើយ។
បើតាមការបង្ហើបពីក្រុមឈ្មួញដឹកជញ្ជូនជ្រូកពីស្រុកខ្មែរទៅស្រុកយួនក៏ដូចជាក្រុមឈ្មួញដឹកជញ្ជូនជ្រូកពីស្រុកយួនចូលស្រុកខ្មែរបានឲ្យដឹងថាពួកគេបង់លុយតាមការកំណត់របស់មន្ត្រីពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោក ថៃ លី និងតាមការកំណត់របស់សមត្ថកិច្ចពាក់ព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។មានត