ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោកជំទាវ ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធិផល​នានា នៅ​វត្ត​អណ្ដូង​ពោធិ៍ ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង !

លោកជំទាវ ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធិផល​នានា នៅ​វត្ត​អណ្ដូង​ពោធិ៍ ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង !

ស្វាយរៀង​÷ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ថ្លែង​បែប​នេះ​ខណ​:​ដែល​បាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធិផល​នានា ក្នុង​វត្ត​អណ្តូង​ពោធិ៍ ស្ថិតនៅ ភូមិ​ត្រពាំង​បុស្ស ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​អង្គារ៍ ១០​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ ។​

​ជំទាវ​ម៉ែន សំអន បាន​មានប្រសាសនថា សមិទ្ធិផល​ដែល​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់ក្នុង​ថ្ងៃនេះ​គឺជា ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​របស់ ឯកឧត្តម មាស សារិន និង​លោកជំទាវ សុខ ផល្លី ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រមទាំង​លោក​ជំទាវ ឯកឧត្តម ម៉ែន វិបុល និង​លោកជំទាវ ឯកឧត្តម ព្រាប គា​រ៉ាត់ ជាពិសេស​នោះ ក្រុមការងារ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ៦៣០​លាន​រៀល ។​

​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​បន្តទៀតថា វិស័យ​ព្រះពុទ្ធសាសនា បាន​ចូលរួមចំណែក និង​ដើរ​តួនាទី​យ៉ាងសំខាន់ ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ ឲ្យបាន​យល់ដឹង​នូវ​អំពើ​ល្អ និង​អំពើអាក្រក់​ជៀស​បាន​ការ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេងៗ​នៅក្នុង​សង្គម និង​បាន​ចូលរួម​អភិវឌ្ឍ​ជាតិ​ឲ្យមាន​ការីកចម្រើន​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ថែរក្សា​ការពារ​ឱ្យបាន​នូវ​សុខ​សនិ្តភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​ក្នុង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ។

​ជាក់ស្តែង សុខ​សន្តិភាព​ដែល​ប្រជាពលរដ្ឋ​ទទួលបាន​មក​ដល់​សព្វ​ថ្ងៃនេះ ពិតជា​មាន​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នោះទេ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន មាន​ឆន្ទៈ​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ថែរក្សា​ការពារ​បុព្វហេតុ​រួម គឺ​ការកសាង និង​អភិវឌ្ឍ​ប្រទេស ដោយ​នាំមក​នូវ​អ​នា​គត់​ដ៏​ត្រ​ចេះ​ត្រចង់​ជូន​ប្រជាពលរដ្ឋ​។​

​ជាងនេះទៅទៀត សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ទាំងអស់គ្នា ដើម្បី​ធានា​នូវ​សុខសន្តិភាព និង​ធានា​នូវ​ការអភិវឌ្ឍន៍ ។​

​ជា​ចុងក្រោយ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​យល់ព្រម​ទទួល​យក​សំណើរ​បិណ្ឌ​បាត្រ​របស់​ព្រះចៅអធិការ​វត្ត​ទួល​តា​ធន់ ដើម្បី​កសាង​របង​វត្ត ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់ ៣១​លាន​រៀល ផងដែរ ៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###