ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ តាក់ និង​ឈ្មោះ ផេន កំពុង​សម្រុក​កាប់​បំផ្លិចបំផ្លាញ ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រ​ដា ដឹកជញ្ជូន​យកទៅលក់​យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគីរី និង​ប្រធាន​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី រក្សា​ភាព​ស្ងៀមស្ងាត់ !

ឈ្មោះ តាក់ និង​ឈ្មោះ ផេន កំពុង​សម្រុក​កាប់​បំផ្លិចបំផ្លាញ ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រ​ដា  ដឹកជញ្ជូន​យកទៅលក់​យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគីរី និង​ប្រធាន​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី រក្សា​ភាព​ស្ងៀមស្ងាត់ !

មណ្ឌល​គី​រី ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ស្រុក​កែវ​សីមា និង​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌលគិរី កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ សមត្ថកិច្ច​នគរបាល និង​មន្ត្រី​យោធា មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង​រាលដាល​នៅ​ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រ​ដា​។

​ក្នុងនោះ​មាន​ឈ្មួញ​2​នាក់​ឈ្មោះ តាក់ និង​ឈ្មោះ ផេន ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌលគិរី ចូល​ទៅ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ យ៉ាង​រលូន ព្រោះ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្ទាន់​។

​ដោយហេតុ​ថា​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តាក់ រស់នៅ​ភូមិ​ទួល ចំណុះ​ឲ្យ​ភូមិ​ច្រវា​ក្រោម ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី និង​ឈ្មួញ​ឈ្មោះ ផេន រស់នៅ​ភូមិ​សិរី​សុខា ឃុំ​ថ្ម​អណ្ដើក ស្រុក​ចិត្រ​បុរី ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​មណ្ឌលគិរី ចូល​ស្រុក​ចិត្រ​បុរី តាម​អំពើ​ចិត្ត​។

​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​កែវ​សីមា ស្រុក​ពេជ្រ​ដា មិន​បង្ក្រាប​ឈ្មួញ​ឈ្មោះ តាក់ និង​ឈ្មួញ​ឈ្មោះ ផេន នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​របស់​ពួកគេ​។​

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ តាក់ ឈ្មួញ​ឈ្មោះ ផេន បានឲ្យដឹងថា ឈ្មួញ​ទាំង​2​នាក់​នេះ​អាច​ដឹក​ជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​2 ចេញពី​ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌលគិរី ចូល​ដល់​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ យ៉ាង​រលូន​គឺ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។

​ដូច្នេះ​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ​ទេ​។

​ប្រសិនបើ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​ទេ​នោះ​គឺ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌលគិរី ត្រូវ​រលាយ​សាបសូន្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ចៀស​មិន​ផុត​ឡើយ​៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###