ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

សមត្ថកិច្ចពាក់ព័ន្ធនគរបាលច្រកបុស្សមន មានកិច្ចសហការ ជាមួយ មេគយច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យមេឈ្មួញធំៗ នាំទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ចូលស្រុកខ្មែរយ៉ាងគំហុក តាមរបៀបជិះសេះលែងដៃ ?

សមត្ថកិច្ចពាក់ព័ន្ធនគរបាលច្រកបុស្សមន មានកិច្ចសហការ ជាមួយ មេគយច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យមេឈ្មួញធំៗ នាំទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ចូលស្រុកខ្មែរយ៉ាងគំហុក តាមរបៀបជិះសេះលែងដៃ ?

ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់បុសមន ទេីបឡេីងកាន់តំណែងថ្មី រួមដៃគ្នាជាមួយមេគយចល័តផ្ទៃប្រទេស កំពុងត្រូវប៉ាន់គាបយកលុយ ដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត ពីក្រុមឈ្មួញដឹកទំនិញ ក្នុងខេត្តស្វាយរៀង ក៏ដូចជាឈ្មួញតូចធំ មកពីបណ្តាលខេត្តនានា កំពុងសម្រុកដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុកយួនទាំងយប់ទាំងថ្ងៃ តាមរថយន្តធំៗនិងរថយន្តសាន់យ៉ុង រម៉កសន្តោងវែង យ៉ាងពេញបន្ទុក ជាប្រភពចំណូល របស់សមត្ថកិច្ចនគរបាលនិងមេគយច្រកនេះ។

ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ លោក គុណ ញឹម អគ្គនាយក រដ្ឋករ គយកម្ពុជា ពិនិត្យឡើងវិញខ្លះផង កុំឲ្យបុគ្គល មេគយច្រកទ្វារព្រំដែនបុសមន ប្រេីចៃគយចាំអង្គុយយកលុយ ពីក្រុមឈ្មួញដឹកទំនិញ គ្មានចេញវិក័យប័ត្រឲ្យឡេីយ។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនតំបន់បុសមន បានឲ្យដឹងទៀតថា ឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុកយួន ចូលមកខ្មែរ ដូចជាឈ្មួញដ៏ទៃទៀតមកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកទំនិញតាមច្រកនេះ បានក្លាយទៅជាប្រភពចំណូលដ៏សំខាន់ របស់ មេគយចល័ត បក្ខពួកបែងចែកផលប្រយោជន៍គ្នាធ្វើមានបាន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ទន្ទឹមនឹងនេះឈ្មួញតូចតាច ក្នុងខេត្តស្វាយរៀងនិងឈ្មួញដ៏ទៃទៀតមកពីខេត្តផ្សេងៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីស្រុកយួនដូចជា÷ផ្លែដូង ផ្លែឈើ ពូក តុជ័រ ធុងជ័រកៅអីជ័រ ដែកលួស កូនរទេះ មី ទឹកស្ទីង នឹងគ្រឿងកុំប៉ុងគ្រប់មុខត្អូញត្អែរ ប្រាប់ភ្នាក់ងារព័ត៌មាន យេីងឲ្យដឹងថា ពួកគាត់រកស៊ីសព្វថ្ងៃបានត្រឹមចិញ្ចិម គយចល័តនិង មេគយប្រចាំច្រកទ្វារព្រំដែនបុសមន កំណត់យកលុយ ថ្លៃបាយទឹក ក្នុងមួយរថយន្ដធំចាប់ពី៦០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀលជាកំហិត រីឯរថយន្តតូចនឹងរម៉កសន្តោងវែងៗ បង់ចាប់២០ម៉ឺនរៀលទៅ៣០ម៉ឺនរៀលជាថ្នូរ មិនបង្ក្រាប ។

ដូច្នេះហើយលោក គុណ ញឹម អគ្គរដ្ឋករ គយកម្ពុជា និងលោក អូន ព័ន្ធ មុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផង ចំពោះ មេគយច្រកទ្វារព្រំដែនតំបន់បុសមន ទេីបឡេីងកាន់តំណែងថ្មី និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នអង្គុយចាំយកលុយ មិនចេញវិក័យប័ត្រឲ្យ ត្រូវបានលាតត្រដាង រិះគន់ពីសំណាក់ក្រុមឈ្មួញដឹកទំនិញ អះអាងចំៗថា ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែ! ៕

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###