ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​មេ​ឈ្មួញ​ឧកញ៉ា តាំង អៀង​បាន​ចំណាយ​លុយ​រាប់សែន​ដុល្លារ​ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាល​វែង​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស​និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​

​មេ​ឈ្មួញ​ឧកញ៉ា តាំង អៀង​បាន​ចំណាយ​លុយ​រាប់សែន​ដុល្លារ​ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាល​វែង​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស​និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​

ខេត្ត​ពោធិសាត់​៖ ប្រភព​ពី​មន្ត្រី​អាជ្ញាធ​រ​មូលដ្ឋា ន​និង​ប្រជាពលរដ្ឋ​ក្នុ ង​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ បាន ឲ្យដឹងថា បច្ចុ​ប្ប ន្ន​ឧកញ៉ា តាំង អៀង បាន​ចំណាយ​លុយរាប់ សែន​ដុល្លារ​ដើម្បី​ប្រមូល ទិញ​ឈើ​និង​ដឹក​ជញ្ជូ ន​ឈើ​ចេញពី​ស្រុក វាលវែង ខេត្ត​ពោធិ សា​ត់ យ៉ាង​ពេញបន្ទុក​ដោ យ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សម ត្ថ​កិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន ប៉ះពា ល់​ឡើយ ។

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​មេ​ឈ្មួញ តាំង អៀង អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោ យ​សារ​មាន ការឃុបឃិ ត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។

​ចំណែក​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិសាត់ ក៏ដូចជា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិសាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ នាំគ្នា​សម្ងំស្ងៀម​ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ តាំង អៀង បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រាលដាល​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តាំង អៀង បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​រូបនេះ​បាន​ចំណាយ​លុយ​រាប់សែន​ដុល្លារ​ឲ្យ​បក្ខពួក​របស់​ខ្លួន​ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក​។ ឈើ​ដែល​មេ​ឈ្មួញ តាំង អៀង និង​បក្ខពួក​កំពុង​ប្រមូល​ទិញ​ភាគច្រើន​ជា​ឈើ​ប្រភេទ​ធ្នង់ គ្រញូង បេង នាងនួន និង​ឈើ​រាជ​កុល​ជាដើម គឺ​សុទ្ធតែ​ជា​ឈើ​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ស្រុក​យួន​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​មេ​ឈ្មួញ តាំង អៀង បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស (MDS) របស់​មេ​ឈ្មួញ ទ្រី ភាព ដែល​ហួស​សុពលភាព​ជា​យូរ​មកហើយ​នោះ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិសាត់ បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិសាត់ និង​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិសាត់ ទេ​នោះ​គឺ​មេ​ឈ្មួញ តាំង អៀង មិន​អាច​បន្ត​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។

​ទាល់តែ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទើប​មេ​ឈ្មួញ តាំង អៀង អាច​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុង​តំបន់​អភិរក្ស​នៃ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ ចំណែក​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ តាំង អៀង បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ពោធិសាត់ យ៉ាង​មហន្តរាយ​។​

​ពត៌មាន​ខាងលើ​នេះ​អង្គភាព​យើង​បាន​ទាក់ទង​ទៅ​អ្នកពាក់ព័ន្ធ​ដែរ​តែ​មិន​លើក​ទូរស័ព្ទ​។​
​គួរ​រំលឹក​ថា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ បានស្នើ ទៅ​អភិបាល​ខេ ត្ត​ចំនួន ២១​ឲ្យ​អនុវត្តវិ ធាន​កា រ​ច្បា ប់ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទ ល្មើស​ធនធានធម្មជាតិ​នៅក្នុង​តំបន់​អភិរក្ស ។ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ដែល ត្រូវបាន​ផ្ញើ​ជូន​ទៅ​អភិ​បា ល​ខេត្ត​ចំនួន ២១ នៅ​ទូទាំង​ប្រទេស​កម្ពុជា លោក សាយ សំ​អាល់ បា ន​លើកឡើង ថា ក្រសួង បាន​ពិនិត្យឃើញ​ថា ករណី​បទ ល្មើស​ធនធានធម្មជាតិ​ក្នុង​តំបន់ ការពារ​ធម្ម​ជា តិ តែងតែ កើត​មា ន​ឡើង ច្រើន​ជាង​ធម្មតា នៅ​រដូវប្រាំង​រៀងរាល់ឆ្នាំ​។

​រដ្ឋ​មន្ត្រី​បរិស្ថាន​រូបនេះ បាន​បន្តថា ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការ​ការ ពា រ និង​អភិរក្ស​ធនធានធម្មជាតិ លោក​ស្នើ​ទៅ​អភិបាលខេត្ត ឲ្យ​ពិនិត្យតា ម​ដាន និង​ចាត់​វិធាន ការបង្ការ ទប់​ស្កា ត់​និងប ង្ក្រា​ប​បទល្មើស​ធនធានធម្មជាតិ ដែល​កើត​នៅក្នុង​តំបន់​អភិរក្ស​។

​គួរបញ្ជាក់​ថា​សំណើ​របស់ លោក សាយ សំ​អា ល់ បាន​កើតឡើង ២​ថ្ងៃ​ក្រោយ​ពី​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​សម្រេច បង្កើត​គណៈ​កម្មា ធិ​ការជា តិ​ដើម្បី ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធា ន​ធម្មជាតិ ក្រោម​ការដឹកនាំ​ប ញ្ជា​ពី​លោក សៅ សុខា មេ​ប ញ្ជា​ការ កងរាជអាវុធហត្ថ លេខ​ផ្ទៃ​ប្រទេស​។​

​លោក សៅ សុខា ដែលជា​អគ្គ​មេបញ្ជាការរង​កង​ទ័ព​ផង​នោះ ក៏​ត្រូវបាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់តាំង​ឲ្យ​ដឹកនាំ ការបង្ក្រាប​បទ​ល្មើ ស​ព្រៃឈើ​នៅ​ទូ​ទាំ ង​ប្រទេស​ផងដែរ កាលពី ប៉ុន្មាន​ខែ​កន្លងមកនេះ​។ ជាង​នេះ​ទៅទៀត​នោះ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ នា​យឧត្ត ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ហើយ​ក៏​មាន​ឋានៈ​ជា​អគ្គ​មេ បញ្ជា​ការរង នៃ​កង​យោធ ពល​ខេមរភូមិន្ទ​ដែរនោះ បាន​ចេញ​ផែនការ​ថ្មី​មួយ ស្តីពី​ការទប់ស្កាត់​និង​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោក សៅ សុខា បញ្ជាក់​ក្នុង​ផែនកា​រថា គោលបំណង​នៃ​ការដាក់ចេញ​នូវ​ផែនការ​នេះ គឺ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​លើ​បទ​ល្មើស​ធនធានធម្មជាតិ ដូចជា ការកាប់បំផ្លាញ ការដឹកជញ្ជូន និង​ការនាំចេញ​ព្រៃឈើ​, ការបាញ់ និង​ការនាំចេញ​សត្វព្រៃ​, ការ​រុក​ទន្ទ្រាន និង​ការកាន់កាប់​ដី​រដ្ឋ​, និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។​ផែនការ​នេះ ក៏​បាន​កំណត់​ផងដែរ ពី​វិធានការ​ស្រាវជ្រាវ ស្វែងរក និង​តាម​ចាប់​ជនល្មើស និង​អ្នកពាក់ព័ន្ធ​ក្នុង​បទល្មើស​ធនធានធម្មជាតិ​។

​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​ទៅ​មន្ត្រីក្រោមឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​អង្គភាព ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ​កម្លាំង មធ្យោបាយ គ្រឿង​បំពាក់ និង​ចាត់​គ្រប់​វិធានការ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ ឲ្យសម្រេចបាន​ជោគជ័យ​»​។ សមាសភាព​ដឹកនាំ​បញ្ជា ដែល​កំណត់​ក្នុង​ផែនការ​នេះ មាន​៣​ទិស គឺ​ទិស​ទី​១ មាន​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង រតនគិរី ដោយ​មាន​ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, ទិស​ទី​២ មាន កំពង់ធំ ព្រះវិហារ សៀមរាប និង ឧត្តរមានជ័យ ដោយ​មាន​ឧត្តមសេនីយ៍ឯក អន សាខុន មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, និង​ទិស​ទី​៣ មាន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង កោះកុង ដោយ​មាន​ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន ។ កម្លាំង​សរុប​ក្នុង​ទិស​ទាំង​៣ មាន​៦៩០​នាក់ ដែល​ត្រូវបាន​បង្កើតឡើង​តាម​ផែនការ​នេះ ដើម្បី​ត្រៀម​ចេញ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ធនធានធម្មជាតិ​។ សូមបញ្ជាក់​ថា កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ​មួយ ហៅថា «​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​» ដោយ​តែងតាំង​លោក សៅ សុខា ជា​ប្រធាន​។​

​សូម​ជម្រាប​ផងដែរ​ថា សម្ដេច​ហ៊ុន​សែន​បាន​បញ្ជា ក់ថា​អាណត្តិ​នេះ​ជា​អាណ ត្តិ​មួយ​ដែល​រាជរដ្ឋាភិបាល កម្ពុជា កំណែ ទម្រង់​ស៊ី​ជ ម្រៅ​បំផុត​ដើម្បី​បម្រើ​សេច ក្ដី​ត្រូវការ​របស់​ពលរដ្ឋ​ដែ ល​ជា​ម្ចាស់ឆ្នោត ។ បើ​តាម​ការចុះផ្សាយ លើ​ទំព័ រ​ហ្វេ សបុ​ករប ស់​សម្ដេច ហ៊ុន សែន នៅ​ថ្ងៃ​ទី ០១ ខែ​មីនា​ការបង្ហាញ​នូវ​ជំហរ​អនុត្ត​ន៍​តាម​អភិក្រម​ទាំង​៥​ម្ដង​ទៀត​នេះ គឺធ្វើឡើង​ក្រោយពេល​ដែល​មាន​ការដក​ដំណែង​មន្ត្រី​អាជ្ញាធរ​មួយចំនួន ។ សម្ដេច​បញ្ជាក់​ថា​មន្ត្រីរាជកា រក​ងក​ម្លាំ ង​ប្រដាប់អាវុធ​នឹង​ទទួល​ការដកដំណែង ឬ​ផ្ដន្ទាទោស​តាមច្បាប់ ចំពោះ​អ្នកណា​ដែល​រំខាន​ដល់​ពលរដ្ឋ ។​

​នាយក​រដ្ឋ មន្ត្រី​កម្ពុជា​ថា​ខ្លួន​បាន​ដើ រ​មក​ដល់​ដំណាក់កាល​នៃ​កា រ​អនុវត្តន៍​អភិក្រម​ទី​៥ ហើយ​ដំណាក់ កាល​នេះ ជា​ការវះកាត់​។​សម្ដេច​ថា​សម្ដេច​ច ង់​ឱ្យមាន​ការអភិវឌ្ឍ ទៅ​មុខ​ឱ្យ​លឿន​ជា ទីបំផុត​ដោយ​គ្មាន ការរំខាន​ពី​មន្ត្រី​ដែ ល​ស៊ីប្រាក់ខែ​រដ្ឋ​បា ន​មកពី​ការបង់ពន្ធ​ពី​ពល រដ្ឋ​ឡើយ ។ អភិក្រម​ទាំង ៥ មានដូចជា ១-​ឆ្លុះ​ក ញ្ចក់​, ២-​ងូតទឹក ៣-​ដុស​ក្អែល​, ៤-​ព្យាបាល និង ៥-​វះកាត់ ។​នៅ​ថ្ងៃ​ទី​១ មីនា ឆ្នាំ ២០១៩ នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​អនុក្រិត្យ ស្ដី​ពី​ការបញ្ចប់​មុខ​ដំ ណែ​ង​មន្ត្រីរាជការ​ចំនួន​ពីរ​រូប​ផង​ដែរ​។ តួ​យ៉ាង​អ្នក​ទាំង​ពីរ​នាក់ នោះ​គឺ​អភិបាលរង​នៃ​គ ណៈ​អភិបាលខេត្តព្រះ​សី ហនុ​លោក ស្រ៊ុន ស្រ៊ន់ ឋានន្តរស័ ក្ដិ​មន្ត្រី​ថ្នាក់​លេខ ៣ និង​លោក ឆៃ ប៊ុន​វណ្ណៈ ឋានន្តរស័ក្ដិ​មន្ត្រី​ថ្នាក់​លេខ​៥ ។​

​នៅក្នុង​ឱកាស​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ​៧ មករា លើក​ទី​៣៨ ( ៧ មករា ១៩៧៩- ៧​មករា​២០១៧) សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា​៖«​គណបក្ស​ប្រជាជន​ក ម្ពុ​ជា​ជំរុញ​ការអនុវត្ត នូវ​យុទ្ធនាការ ដើម្បី​ប្រយុទ្ធ និង​បង្ក្រាប​ចោរកម្ម​, ឃាតកម្ម​, ការ​ប្លន់​ប្រដាប់ អាវុធ​, គ្រឿងញៀន​, ការកាប់​ឈើ​ខុ ស​ច្បាប់​, ការទន្ទ្រាន យក ដីធ្លី​ខុ ស ច្បាប់​, បទ ល្មើស​នេសា ទ​ខុស ច្បា ប់ ,​អាជីវ​ក ម្ម​រ៉ែ​ខុសច្បាប់​,​អា ជីវ​កម្ម ខ្សាច់​ខុសច្បាប់​និ ង​ការ​ដាក់កុង ត្រូល​យក លុយ​ខុស ច្បាប់​ជន​ណា ដែល ប្រ​ព្រឹ ត្ត​ខុស បទល្មើស​ត្រូវតែ​ទទួល​ទោស​តាមច្បាប់​»​។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន​នាយ ក​រដ្ឋមន្ត្រី​នៃ ព្រះរាជា​ណា​ច ក្រ​កម្ពុជា​ធ្លាប់​មានប្រសាសន៍​ជា​សា​ធា​រ ណៈហើយ​ថា សម្តេច​តេជោ ត្រូវការ​តែ​មន្ត្រី ប្រភេទ គ្រាប់ ល្ពៅ ទី​៤ ។​ក្រៅពី​នេះ​សម្តេច​តេជោ មិន​ត្រូវការ​ឡើយ ។ ជាពិសេស​គឺ មន្ត្រី​គ្រាប់​ល្ពៅ​ប្រ ភេទ​ទី​១​តែម្តង ជា​មន្ត្រី​ដែ ល​អា​ក្រ ក់​បំផុត បើ​តាម​ចិត្ត​ខឹង​វិញ​គួរតែ “​សេះ​៥​បំបែក​សាកសព​”​ទើប​ត្រូវ​៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###