កំពង់ស្ពឺ ÷ បើតាមការរៀបរាប់ពីអ្នកស្រីរ៉េម តំណាងឲ្យជាច្រើនគ្រូសារ នៅក្នុងភូមិព្រៃធំ និងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាស់ បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនចុះដេញថ្លៃធ្វើផ្លូវ ចាប់តាំងពីមុនចូលឆ្នាំមកម្ល៉េះ បានជីកផ្លូវផ្ដាច់ មិនទាន់សាងសង់ស្ពានរួច ព្រោះបច្ចុប្បន្នផ្លូវវាងតូច ឆ្លងបានតែឡានតូច មូ៉តូ គោយន្ត ប៉ុន្តែរថយន្តធំៗដឹកទំនិញកសិផលផ្សេងៗ ចេញចូលមិនរួច ធ្វើឲ្យពួកគាត់រងនៅផលប៉ះពាល់រកស៊ីប្រចាំថ្ងៃ។
ប្រភពបន្ថែមទៀតពីលោក ទំុ និងបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រូសារ នៅភូមិព្រៃធំ និងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ បញ្ជាក់ឲ្យដឹងថា គាត់អរគុណហើយ បានរាជរដ្ឋាភិបាលព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្តកំពង់ស្ពឺ ចុះធ្វើផ្លូវធ្វើស្ពានឲ្យពលរដ្ឋធ្វើដំណើរស្រួលនោះ ប៉ុន្តែពួកគាត់ចង់ជំរុញឲ្យក្រុមហ៊ុនធ្វើថ្នល់ ធ្វើផ្លូវវាងរឹងមាំ កុំឲ្យស្ទះចរន្តសេដ្ឋកិច្ចដឹកជញ្ជូនចេញចូល ដើម្បីតម្រូវការទៅលើទីផ្សារសេរី ។
គូរបញ្ជាក់ផងដែរ.!ក្រុមការងារ រស្មីឯករាជ្យបានធ្វើកិច្ចសម្ភាសន៍ជាមួយមេការធ្វើស្ពាន បងស្គាល់ម្ចាស់គម្រោងធ្វើផ្លូវទេ គាត់ថាអត់ស្គាល់ លេខទូរស័ព្ទក៍គ្មាន បច្ចុប្បន្នផ្លូវ១ខ្សែនេះធ្វើរួចហើយ ក្រាលអំពីដីល្បាយខ្សាច់ កំពុងសាងសង់ស្ពាន នៅក្នុងទឹកដីឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមការលើកឡើងពីអ៊ុំ ស្រី វ័យ70ឆ្នាំ និងប្រជាពលរដ្ឋជាច្រើនគ្រូសារ នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ បានបញ្ជាក់ថាពួកគាត់ម្នាក់ៗ រៀបរាប់ទាំងអួលដើមក ជិតដាច់ស្បៀង គ្មានលុយបង់ធនាគារ ដោយក្រុមហ៊ុនធ្វើថ្នល់ កំពុងសាងសង់ស្ពាន ធ្វើផ្លូវវាងតូច ហាមឃាត់មិនឲ្យរថយន្តធំៗ របស់ឈ្មួញចូលទិញខ្សាច់ចូលមិនរួច និងរថយន្តពលរដ្ឋក្នុងមូលដ្ឋាន ដឹកជញ្ជូនកសិកម្មកសិផលផ្សេងៗ មិនឲ្យឆ្លងកាត់លើផ្លូវនេះ តាំងពីមុនចូលឆ្នាំខ្មែរមកដល់បច្ចុប្បន្នរយៈពេលជិតបីខែហើយ។
ប្រជាពលរដ្ឋរស់នៅភូមិព្រៃធំ និងភូមិពាមរស់ក៍ដូច អាជីវករដេប៉ូខ្សាច់ទូទាំង ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ អំពាវនាវដល់ ឯកឧត្តម វីសំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងលោក ប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តកំពង់ស្ពឺ មេត្តាចាត់មន្ត្រីក្រោមឪវាទចុះត្រួតពិនិត្យភាពមិនប្រក្រតីចំពោះក្រុមហ៊ុនធ្វើថ្នល់ ជួយពលឿនធ្វើផ្លូវវាងឲ្យរថយន្តធំៗ ពួកគាត់បានឆាប់ដឹកជញ្ជូនកសិផលផ្សេងៗទៅលក់ទីផ្សារផងទាន!៕