ភ្នំពេញ ៖ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញចូលរួមជំនួបជាមួយបងប្អូនអ្នកសារព័ត៍មានក្នុងស្រុកប្រហែល៥ពាន់នាក់នាល្ងាចថ្ងៃអង្គារ៍ ទី១៤.មករា.ឆ្នាំ.២០២០ត្រូវនិងថ្ងៃ ៥រោច ខែ បុស្ស ព.ស ២៥៦៣ បានថ្លែងក្នុងពីធីសំណោះសំណាល និងអាហារសាមគ្គីសន្តិបាតនៅមជ្ឃមណ្ឌលកោះពេជ្រ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចាត់ទុក្ខវិស័យព័ត៌មានជាដៃគូរសំខាន់និងមិនអាចខ្វះបាន ។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ និងណែនាំដល់បងប្អូនអ្នកសារព័ត៍មានទាំងអស់ត្រូវគោរពតាមវិជ្ជាជីវៈ ហើយបានដាក់ពាក្យស្លោកមួយឃ្លាថា (កុំបំពានសិទ្ធិអ្នកដ៍ទៃកុំបំភ្លៃការពិត) ។
នេះហើយជាអនុសាសន៍របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកដះតឿនជារឿយៗរាល់បងប្អូនកូនក្មួយចុះយកព័ត៍មានត្រូវគោរពវិជ្ជាជីវៈអោយបានត្រឹមត្រូវមុន និងយកមកផ្សព្វផ្សាយ ឬសរសេរ ហើយសម្តេចមានប្រសាសន៍ក្ដែងៗថា បើសម្តេចបព្ចាប់នយោបាយសម្តេចនិងនិពន្ធ ឬសរសេរ សៀវភៅព័ត៍ ដើម្បីទុកជាឯកសារ ។
សម្តេចបានលើកឡើងចំៗចំពោះរដ្ឋមុន្ត្រីនិងអភិបាលខេត្រអភិស្រុកត្រូវសហការណ៍ជាមួយអ្នកសារព័ត៍មាននិងផ្តល់បទសម្ភាសន៍ក្នុងការងាយស្រួលអោយប្រជាពលរដ្ឋបានស្គាល់និងបន្តឹងសុជីវធម៌អោយត្រឹមត្រូវ ៕