ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

យុទ្ធនាការ​កម្ចាត់​អំពើពុករលួយ លោក អន ស៊ីនួន​មេ​គយ​ខេត្តកណ្តាល​កំពុង​ត្រូវបាន​លាតត្រដាង​ពី​ការទទួល​សំណូក​មេ​ឈ្មួញ​ដឹក​ទំនិញ​មិន​ប្រក្រតី​

យុទ្ធនាការ​កម្ចាត់​អំពើពុករលួយ លោក អន ស៊ីនួន​មេ​គយ​ខេត្តកណ្តាល​កំពុង​ត្រូវបាន​លាតត្រដាង​ពី​ការទទួល​សំណូក​មេ​ឈ្មួញ​ដឹក​ទំនិញ​មិន​ប្រក្រតី​

ខេត្ត​កណ្តាល​៖ ការអនុវត្ត​អភិក្រម​ទី​៥​នេះ ដែល​ជា​អភិក្រម “​វះកាត់​” គឺ​កម្ចាត់ និង​បោសសំអាត​អំពើពុករលួយ ត្រូវបាន សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាស​ជារឿយៗ ក្រោយ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ត្រូវបាន​បង្កើតឡើង​។​ប៉ុន្តែ​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ​មួយចំនួន មិន​យក​ត្រចៀក​ស្តាប់​និង​កែ ខ្លួន​ទាល់តែសោះ នៅតែ​បន្ត​ទម្លាប់​អាក្រក់​ព្រោះ ផល ប្រយោ ជន៍ តាមរយ​:​ការប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​ចាក់ស្រេះ​មិនចេះ ស្កប់ស្កល់​នោះឡើយ​។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ក្រោយពី​លោក អន ស៊ីនួន ទទួលបាន​តំណែង ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ក ណ្ដា ល គឺ​លោក អន ស៊ីនួន កំពុង​អនុវត្តន៍​សេដ្ឋកិច្ច​ហោប៉ៅ​ខ្លួន​ដើរ តាម​គន្លង​ចាស់​របស់​លោក វ៉ូ វណ្ណា អតីត​ប្រធាន សា ខា​គយ​ខេត្តកណ្ដាល ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ ជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត ចូល​មក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​របស់ លោក អន ស៊ីនួន តែម្តង​។ ជាក់ស្តែង​ប្រធាន​សាខាគយ​ខេត្តកណ្តាល គឺ​លោក អន ស៊ីនួន មិន​ដែល​ចាត់​វិធាន ការបង្ក្រាប​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ គេ​ឃើញ​មានតែ​ការសម្របសម្រួលឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកទំនិញ​ទៅ​ដ ល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព ដូចជា​នៅ​ច្រក​ជ្រៃ​ធំ ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល​និង​ច្រក​ផ្សេងៗ​ទៀត ក្រុម​ឈ្មួញ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង រលូន​ដូច​កាល​ជំនាន់​លោក វ៉ូ វណ្ណា នៅ​ធ្វើជា​ប្រធាន​សាខាគយ ខេត្តកណ្ដាល​យ៉ាង​ដូច្នោះ​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល បានឲ្យដឹងថា ក្រុម​ឈ្មួញ​ធំៗ ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូលទៅ រាជធានី​ភ្នំពេញ គឺ​សុទ្ធតែ​មាន​ទំនាក់ទំនង ជិតស្និទ្ធ​ជាមួយ​លោក អន ស៊ីនួន ដើម្បី​សម្រួល ដល់​អាជីវកម្ម​របស់​ពួកគេ​។ ជាង​នេះ​ទៅ​ទៀត​លោក អន ស៊ីនួន បាន​បើកដៃ​ឲ្យ​ក្រុម មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត កណ្ដាល គាប​យក​លុយ​ពី​ក្រុម ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹកជញ្ជូន ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​ជា​ច្រើន ខ្សែ​ក្នុង​ខេត្ត​កណ្ដាល ស្រេច​តែ​អំ ពើ​ចិត្ត បើទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួច ហើយ​ក៏​ដោយ​។​

​ប្រភព​បន្តថា លោក អន ស៊ីនួន មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ មិន​គ្រប់​ឆ្លងកាត់ ខេត្ត​កណ្តាល នោះទេ​។ ផ្ទុយ​ទៅ​វិញ​លោក អន ស៊ីនួន ទំនង​ជា​ចំណាយ​ដើមទុន​យ៉ាង ច្រើន​ក្នុង​ការ​ទ ទួល​បានតំ ណែ​ង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាល ទើប​ខំប្រឹង​ស្រង់ដើម​តាម របៀប​ពុករលួយ​ដោយ​គ្មាន​ញ ញើ​ត​អ្វី​ទាំងអស់​។​

​ប្រភព​ឲ្យដឹង​ទៀតថា លោក អន ស៊ីនួន កំពុង​ត្រូវប៉ាន់ នឹង​ការប្រមូល​លុយ​បង់​ខែ ពី​មេ​ឈ្មួញ សុខ ថៃ ដឹកជញ្ជូន​ទំនិញ គេច ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេរ​ភាគី​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ដឹកជញ្ជូន ទំនិញ​ចូល តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង នៅ​ក្រុង​តាខ្មៅ យ៉ាង​រលូន ដែល​គេ​ដាក់​ការសង្ស័យថា ប្រសិនបើ​គ្មាន​ការឃុបឃិត ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ សុខ ថៃ មិន​អាច​ដឹក​ជញ្ជូន​ទំនិញ គេច​ពន្ធ​ពី​ប្រទេស វៀតណាម​ចូល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ជាច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ស្រេច​តែ​អំពើ​ចិត្តរ បស់​ខ្លួន​បានឡើយ​។​

​តាម​ការ​បង្ហើប​ពី​មន្ដ្រី​គយកូច​តា​ច មួយចំនួន​នៅក្នុង​ខេត្ត​កណ្ដាល និង​ក្រុម​ឈ្មួញ​មួយចំនួន​បានឲ្យដឹងថា រាល់​ទំនិញគេចពន្ធ​គឺ​មេ​ឈ្មួញ សុខ ថៃ ទទួល​ដឹក​តែ​ទំនិញ​ដែល​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​រួចហើយ ចំណែក​ទំនិញ​នៅក្នុង​ទឹកដី វៀតណាម​វិញ មាន​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ យ៉ាំង ជា​អ្នករត់​ការចាត់ចែង ហើយ​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សុខ ថៃ បានឲ្យដឹង ទៀ ត​ថា មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្ត​តាកែវ និង​ប្រធាន សាខាគយ​ខេត្តកណ្ដាល លោក អន ស៊ីនួន គឺ​សម្ងំ​ស្ងៀមស្ងាត់​ចាំ តែ​ទទួល​ផលប្រយោជន៍ ពី​មេ​ឈ្មួញ សុខ ថៃ យ៉ាង​សុខ​ស្រួល​ហើយ បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សុខ ថៃ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះ បាន​ក៏​ដោយសា រ​លោក អន សុីនួន មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និ ង​រដ្ធាករ​កម្ពុជា ទើប​មិន​ញញើត​ក្នុងកា រ​ប្រព្រឹត្ត​អំ ពើ​ពុករលួយ ហើយ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​របស់​ខ្លួន​ដោយ​ភាពរលូន​បំផុត​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង ក្រុង​តាខ្មៅ បានឲ្យដឹងថា លោក អន សុីនួន មិន​ដែល​មាន​ការទប់ស្កាត់ បាន​ម្តងណា​ឡើយ​ពី​ទំនិញ​ដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល​ពី​ប្រទេស​វៀតណាម​ត្រូវបាន​ដឹក​ជញ្ជូន​មក​ស្តុក​ទុក​នៅ​២​ទីតាំង​ផ្សេងគ្នា គឺ​មួយ​កន្លែង​នៅផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​រាជធានី​ភ្នំពេញ ហើយ​ឃ្លាំង​មួយកន្លែង​ទៀត​នៅតាម​ផ្លូវ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ គឺ​សុទ្ធតែ​ជា​ឃ្លាំង​ដែល​លោក អន ស៊ីនួន ឃុបឃិត​ជាមួយ​មេ​ឈ្មួញ សុខ ថៃ ទើប​មេ​ឈ្មួញ​រូបនេះ​តែង​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​ពី​ព្រំដែន​ខ្មែរ​-​វៀតណាម នៅ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ច្រកទ្វា​ររ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល ព្រោះតែ​មាន​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ពី​មន្ត្រី​គយ​យ៉ាង​សុខ​ស្រួល​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ខាង​ណា​ទៀត​ឡើយ​។​

​ករណី​ខាងលើ​នេះ​ក៏​មាន​ការអំពាវនាវ​ដល់​លោ ក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនគួរ​បណ្ដែត​ប ណ្ដោ​យ​ឲ្យ​លោក អន ស៊ីនួន ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែប​នេះ​តទៅទៀត​នោះទេ​។​

 

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###