ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ហ្គេម​បាញ់​ត្រី​ខ្នាត​ធំ នៅ​កណ្តាល​ក្រុងភ្នំពេញ បង្កប់​នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក ក្នុង​សង្កាត់​វាលវង់ សមត្ថកិច្ច​ពាក់ព័​ន្ធ​រក្សា​ភាពស្ងៀមស្ងាត់ .!

ហ្គេម​បាញ់​ត្រី​ខ្នាត​ធំ នៅ​កណ្តាល​ក្រុងភ្នំពេញ បង្កប់​នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល  កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក ក្នុង​សង្កាត់​វាលវង់ សមត្ថកិច្ច​ពាក់ព័​ន្ធ​រក្សា​ភាពស្ងៀមស្ងាត់ .!

​ភ្នំពេញ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងថា ម្ចាស់​ទីតាំង​លួចលាក់​បង្កប់​បើក​ល្បែងស៊ីសង មាន​ទូរ​ហ្គេម​បាញ់​ត្រី​គ្រប់​ប្រភេទ កំពុងបេីក​ដំណេី​រ​​ការ ដោយ​រលូន គ្មាន​ខ្វល់​ពី​ចំណាត់ការ​ផ្លូវច្បាប់​។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! បាន​បង្ហើប​ប្រាប់​មក​សារព័ត៌មាន​យើង ឲ្យដឹងថា មាន​ការលួចបើក​ល្បែងស៊ីសង ដោយ​មិន​គោរព ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ ហ៊ាន​ផ្គេ​ី​ន និង បទបញ្ជា​របស់​សម្តេច តេ​ជោ ហ៊ុន សែន បែរ​ជា​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន ហាក់​ព្រងើយ កង្តើយ គ្មាន​ការទប់ស្កាត់ ទុក​ឲ្យ​ម្ចាស់ទូរ​ហ្គេម​បាញ់ត្រី ឲ្យ​បើក​ដំណើរការ​យ៉ាង​អាណាធិបតេយ្យ ជាច្រើន ទីតាំង ក្នុង​ភូមិសាស្ត្រ​ក្រុងភ្នំពេញ ជាពិសេស នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី​២ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​មិនដឹង មិនឮ​អ្វី​ទាំងអស់​។

​គួរ​រំលឹក​ផងដែរ​ថា​ប្រសាសន៍ របស់ សម្តេច កាលពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ បាន​ចេញ​បទបញ្ជា យ៉ាង​ដាច់​ណាត់ មួយ​ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវតែ​អនុវត្ត តាម​បទបញ្ជា និង ចុះ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់​អោយ​ខាន​តែ​បាន ប្រសាសន៍ របស់​ថ្នាក់ដឹកនាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​មាន​ការទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះទេ អាជ្ញាធរ​ពាក់​ពន្ធ័​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់ អស់តំណែង​ជាក់​ជាមិនខាន់ ។

​ដោយឡែក​សមត្ថកិច្ច​ថ្នាក់​សង្កាត់​វាលវង់ និង​សមត្ថកិច្ច​ថ្នាក់​ខណ្ឌ​7​មករា មិន​គូរ​បណ្ដែតបណ្ដោយ​ឲ្យមាន​ល្បែង​ហ្គេម​បាញ់ត្រី​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ព្រោះ​អាចកេី​ត ដូចជា ចោរលួច ឆក់ ប្លន់ ថែមទាំង​មាន​អំពើហឹង្សា និង​គ្រឿងញៀន​រីក​រាលដាល​គូរឲ្យ​កត់សម្គាល់​ទៀត​ផង​។​

​ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​វាលវង់ ខណ្ឌ​7​មករា ក្រុងភ្នំពេញ អំពាវនាវ​ដល់ លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​លោក ស ថេត ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ជាបន្ទាន់ ចំពោះ​ទីតាំង​​ហ៊ាន​បើក​ល្បែង​ហ្គេម​បាញ់​ត្រី មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ​ភូមិ ឃុំ សុវត្ថិភាព​ដែល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ នោះទេ​៕​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###