កំពត ៖ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតកាស៊ីណូទាន់ហន់រវាង កម្ពុជា វៀតណាមបានរាយការណ៍ប្រាប់អោយភ្នាក់ងារអ្នកយកព័ត៍មាន( រស្មីឯករាជ្យ)ដឹងថាពីមួយថ្ងៃទៅមួយថ្ងៃជនជាតិវៀតណាមលំហូរចូលមកលេងល្បែងបក្សាបក្សីជាច្រើននាក់ទាំង ប្រុសទាំងស្រីខ្លះឈ្នះបានរាប់ពាន់រាប់ម៉ឹនដុល្លា ស្រែកហោ កញ្ជ្រៀវសប្បាយត្រហឹង អឹង កងតែអ្នកចាញ់វិញចាញ់អស់រាប់ពាន់ រាប់ម៉ឺនដុល្លាអង្គុយចាំទាយ។
សំរាប់ប្រជាពលរដ្ឋដាក់ការសង្ស័យថាសព្វថ្ងៃនេះមានទាំងជនជាតិខ្មែរក៍ចូលលេងដែរហើយពួកគាត់ក៍បានលើកឡើងចំៗថាកាស៊ីណូទន់ហន់នេះគ្មានផ្លាក ឬយាយហោ ឬមួយប៉ាយមិនដឹងថា ម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកប៉ុណ្ណាទេ !ជាក់ស្តែងក្រុមភ្នាក់ងារអ្នកយកព័ត៍មានបានចុះទៅដល់នៅថ្ងៃ ទី ៧ ខែមករា ឆ្នាំ ២០២០ បានទំនាក់ទំនងទៅមេការ និងសន្តិសុខចង់ខលទៅថៅកែកាស៊ីណូ ដើម្បីបកស្រាយថាកាស៊ីណូមួយនេះ មាន ច្បាប់ ឬ រត់ ច្បាប់ដល់ថ្នាក់ ណាដែរ បែរជាពួក គាត់ថាអត់ស្គាល់ទៅវិញ ។
បច្ចុប្បន្ននេះ កាស៊ីណូល្បែងជល់មាន់ដំណើរការជាយូរខែ យូរឆ្នាំមកហើយ មិនដែលឃើញស្ថាប័នពាក់ព័ន្ធមកចុះធ្វើការបង្ក្រាបម្តងណា ទេ សង្ស័យពួកអស់លោកទទួលបានលាភសក្ការះហើយបានជាស្ងៀមស្ងាត់ម្ល៉េះ ។ ទីតាំងល្បែងជល់មាន់ទន់ហន់ស្ថិតនៅព្រំដែនកម្ពុជា វៀតណាមស្ថិតនៅភូមិ ព្រែកគ្រឹស្ត ឃុំ ព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តកំពត បងប្អូនប្រជាពលរដ្ឋក៍បានសណូមពរទៅលោកជាវ តាយអភិបាលនៃគណះអភិបាលខេត្ត និងលោកស្នងការដ្ឋាន នគរបាលខេត្តកំពតមានវិធានការត្រួតពិនិត្យទៅលើម្ចាស់សង្វៀនជល់មាន់កំពុងតែធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្ត ផ្គើននិងអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែនដែលធ្វើការវះកាត់មន្ត្រីខូចខិល កុំអោយខូចដល់មន្ត្រីស្លូតត្រង់ ៕