ព្រៃវែង ÷ បើតាមការរៀបរាប់ពីលោក ឆេង វ៉ិតនិងភរិយា ទាំងទឹកមុខក្រៀមក្រំ ក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង បានបញ្ជាក់ឲ្យដឹងថា គ្រូសារពួកគាត់ រងនៅភាពអយុត្តិធម៌រយះពេល៥ឆ្នាំមកហេីយ ដោយសារលោកតា ឯក ឈាង និងលោកយាយ រ៉ាន់ ព្រមទាំងកូនចៅរបស់គាត់ រស់នៅភូមិឃុំតែមួយផ្ទះជិតគ្នា បានវៃរបងចាស់ចេញ ដែលបានរៀបអំពីឥត ជើងក្រោមដាក់រនាបឬស្សីខាងលើ សរបញ្ជាក់ថាជាផ្លូវចាស់។
ប្រភពបន្ថែមទៀតពីលោក ឆេង វ៉ិត និងអ្នកស្រីគឹម សាវីន និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានបញ្ជាក់ ឲ្យដឹងថា លោកតា ឯក ឈាង និងលោកយាយរ៉ាន់ ទាញខ្សែបង្កិលចូលពាក់កណ្តាលភ្លឺស្រែ ដូចមានក្នុងឯកសារដែលថតរក្សាទុកស្រាប់ នៅថ្ងៃទំនាស់ចំណីដីផ្លូវព្រំរបង ធ្វេីឲ្យគ្រូសារពួកគាត់ពិបាកធ្វើដំណើរ ទៅណាម្តងៗ ជាពិសេសនោះនៅរដូវខែវស្សា មានផលវិបាកដឹកជីទៅស្រែ និងដឹកកសិផលផ្សេងៗគោយន្តចូលមិនរួច។
គូរបញ្ជាក់ផងដែរ! ពីលោក ឆេង វុិត បានបន្តទៀតថា ចំណីដីផ្លូវរបងដែលទំនាស់រវាងលោកតា ឯក ឈាង នោះមានទំហំ២ម៉ែត្រកន្លះ ប្រវែង ២៥ម៉ែត្រ ប៉ុន្តែក្រុមគ្រូសារលោកតាបង្កិលចូល១ម៉ែត្រ ធ្វេីឲ្យផ្លូវតូច ចង្អៀតជិះម៉ូតូមិនចង់កេីតផង បញ្ហានេះហេីយទេីបជំរុញឲ្យលោក នុត សឿន មេឃុំ អង្គរសរ ពិនិត្យឡេីងជាបន្ទាន់ គ្រូសារពួកគាត់មិនចង់បានដីលេីសពីរនិងទេ ព្រំប្រទស់ដីចាស់ត្រឹមណាឲ្យប៉ុណ្ដឹងមក ដូចមាននៅក្នុងឯកសារថតរក្សាទុកស្រាប់។
ជុំវិញរឿងរ៉ាវទំនាស់ចំណីដីផ្លូវព្រំរបង រូបខ្ញុំផ្ទាល់នាយកការផ្សាយ រស្មីឯករាជ្យ និងក្រុមការងារបងប្អូនយេីង អ្នកសារព័ត៌មាន ៣អង្គភាព ចុះទៅដល់ចំណុចទីតាំងកេីត
ហេតុ បានខលធ្វេីបទសម្ភាសន៍ រវាងលោក នុត សឿន មេឃុំអង្គរសរ បានបំភ្លឺឲ្យដឹងថា បញ្ហានេះខ្ញុំបានដាក់លិខិតអញ្ជើញឲ្យភាគីទាំងសងខាងចូលដោះស្រាយនៅសាលាឃុំអង្គរសរ ចំនួនពីរលេីកហេីយ តែការសម្របសម្រួល មិនបានជាផ្លែផ្កានោះទេ រឿងនេះលោក តាឯក ឈាង បានដាក់ពាក្យបណ្តឹងទៅអាយ្យការសាលាដំបូងខេត្តព្រៃវែងដោយខ្លួនឯង ផុតពីដៃខ្ញុំមេឃុំហេីយ។
រឿងទំនាស់ចំណីដីផ្លូវព្រំរបងដ៏ចំរូងចំរ៉ាស់ ភាគីខាងលោកតា ឯក ឈាង ប្តឹងលោក ឆេង វុិត ទៅតុលាការខេត្តព្រៃវែងពិតប្រកដមែន ហេីយភ្លាមៗ ក្នុងចន្លោះ ឆ្នាំ២០១៩ ក៏បានចេញដីការកោះហៅ គ្រូសារទាំងពីរនោះ ឲ្យចូលមកបំភ្លឺសម្របសំរួល ប៉ុន្តែលោក ឆេង វុិត ហៅ ខ្នួច បានបញ្ជាក់ថា គាត់ភ្លេចដែរ កាលនោះ មិនបានចាំឈ្មោះ ក្រឡាបញ្ជី ក៏ប៉ុន្តែមិនទាន់កាត់ឲ្យខាងណាឈ្នះ ចាញ់ឡេីយ គ្រាន់តែថា ពូ ក្មួយ ឯងសោះដោះស្រាយគ្នាទៅ ពិណាធ្លាប់អាស្រ័យផល បេីកផ្លូវឲ្យគេដេីរទៅ កុំឲ្យមានរឿងវែងឆ្ងាយ លោកតា។
គ្រូសារលោក ឆេង វុិត និងបងប្អូនញាតិមិត្តក្នុងមូលដ្ឋាន រស់នៅភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ទទូចនិងអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធក្នុងព្រៃវែង ជាពិសេសប្រធានសូរិយោដីខេត្តព្រៃវែង និងប្រធានសូរិយាស្រុកមេសាងមេត្តាចុះពិនិត្យ ភាពមិនប្រក្រតី របស់លោក តាឯក ឈាង វៃរបងចាស់ចោល ធ្វេីរបងថ្មីចូលចំណីដីផ្លូវភ្លឺស្រែទាំងស្រុង ធ្វេីឲ្យគ្រូសារគាត់នៅពីក្រោយ មានផលពិបាកខ្លាំងណាស់ទង្វើនេះដែលខុសពីច្បាប់ភូមិបាលចែក៕