ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿងសម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ដឹក​ចូល​ក្រុមហ៊ុនស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរទាំងយប់ទាំងថ្ងៃ !

គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿងសម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ដឹក​ចូល​ក្រុមហ៊ុនស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរទាំងយប់ទាំងថ្ងៃ !

ក្រចេះ ÷ ប្រជាពលរដ្ឋ​បានឲ្យដឹងថាប្រទះ​ឃើញ​គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿង សម្រុកចូល​ទៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចូល​ទៅ​ដឹកឈើ​លក់​អោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​ជាក់ស្តែង សកម្មភាព​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល ស្ថិត​តំបន់​ការពារ​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ កំពុង​រង​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុចរិត​រក​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក Think-Biotech;Co.ltd ករណី​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាងគំហុក​បែបនេះ ត្រូវបាន​គេ​សង្ស័យថា​មាន​ការឃុបឃិត​ជា​បណ្តាញ​ជា​មន្ត្រី​អនុរក្ស​បរិស្ថាន ដែល​មាន​ភារកិច្ច​គ្រប់​គ្រង និង​ការពារ​តំបន់​ព្រៃ​ឡង់​នេះ​តែម្តង​។​

ប្រជា​ពលរដ្ឋ​រស់នៅក្នុង ភូមិសាស្ត្រនោះបានបន្តថា នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ គេ​បាន​សង្កេតឃើញ​សកម្មភាព​នៃ​ការកាប់​អា​ឈើ​ចេញពី​ក្នុង​ព្រៃ​ក្បែរ​ស្នាក់ការ​បរបរិស្ថានត្រពាំង​សង្កែ​ កើតមាន​យ៉ាង​អាណាធិបតេយ្យ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់​។

មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​បាន​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់​ប្រភេទ​ឈើ​ឈ្លិ​ក ចំណុច​ទីតាំង​មួយចំនួន​ដូចជា​(​អូរ​កំបោរ ,​កំបោរ​ជ្រោង ,​ចែ​ម៉ែ ,​ត្រពាំង​ទា និង​ត្រពាំង​សង្កែរ ភូមិសាស្ត្រ​ទាំង​នេះ ស្ថិត​ទល់មុខ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ ប្រហែលជា​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ។​

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ប្រាប់​ឱ្យដឹងថា ពួកគាត់​បាន​សង្កេតឃើញ​មាន​ជំរុំ​ជាច្រើន​ត្រូវ​បោះ​ក្នុង​តំបន់​អូរ​កំបោរ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់​ការ​របស់​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​ព្រៃ​ឡ​ង់ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​អារ​ផ្តូលរំលំ​ដើមឈើ​ធំ​ពុះ​ជ្រា​ក​ជា​ជ្រុង​រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ ឬ​គោយន្ត​កែឆ្នៃ​ផ្សេងទៀត ចូល​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដោយ​គ្មាន​ច្បាប់​អនុ​ញាត្ត ហើយ​មន្ត្រី​បរិស្ថាន​ទាំង​នេះ​គ្មាន​ការទប់ស្កាត់​ឡើយ​។

​មជ្ឈដ្ឋានខាងក្រៅ .!និងពលរដ្ឋនៅតំបន់នោះបានអំពាវនាវ ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ជាតិក្រសួង​ពាក់ព័ន្ធមេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​ផង បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​ឡង់ នឹង​ត្រូវរ​លា​ហិនហោច​អស់​ជាក់​ជា​មិនខានឡើយ​។​

​សកម្មជន​ការពារ​ព្រៃឈើ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់ ជាមួយ​តំបន់​ព្រៃ​ឡង់ កំពុងតែ​មមាញឹក​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ព្រៃ​ការពារ​ចូលទៅក្នុង​ក្រុមហ៊ុន​របស់ ខ្លួន ដោយ​កែន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ចូល​ទៅ​កាប់​ឈើ នៅក្នុង​ព្រៃ​អភិរក្ស​យកមក​លក់​ឲ្យ​ខ្លួន​ក្នុង មួយ ម៉ែត្រគូប ៤០​ទៅ​៥០​ម៉ឺន​រៀល​។

​ចំណែក​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​កនេះ បាន​លក់​ឈើ​បន្ត​ឱ្យ​ក្រុមហ៊ុន អង្គ​រផ្លាយ​វូត ដែលជា​ក្រុមហ៊ុន​ធំ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

​សកម្មជន​ការពារ​ព្រៃឈើ បាន​និយាយថា នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ ឃើញ​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃ​មុខកាត់​ធំៗ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ ពិសេស​គឺ​នៅក្បែរ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ មាន​សំឡេងរ​ណា​យន្ត​បំពង ទ្រហឹង​ពេញ​ព្រៃ ប៉ុន្តែ​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់ ឆ្លើយតប​យ៉ាងខ្លី​ប្រាប់ថា លោក​មិន​បានដឹង​អំពី​សកម្មភាព​ការ​កាត់ឈើ​លក់​នៅ​ចំណុច​ទាំង​ប៉ុន្មាន​នោះ​ឡើយ លោក​ថា​ចាំ​ឱ្យ​កូនចៅ​ទៅ​ត្រួតពិនិត្យ​។​

​បន្ទាប់ពី​មាន​ការកាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ការពារ​ព្រៃ​ឡង់​នេះ ក៍​មាន​សេចក្តី​រាយ​ការ​ទៅ​កម្លាំង​សមត្ថកិច្ច​គ្រានោះ សមត្ថកិច្ច​ក៏ឆ្មក់​ចាប់គោយន្ត​កន្ត្រៃ​បាន​ចំនូ​ន​១៥​គ្រឿង ដែល​កំពុង​ដឹង​ឈើ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ។​

ប្រជាសហគមន៍ និងសង្គមសុីវិលបាន​អោយ​ឲ្យដឹងថា ចំពោះ​មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការពារ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ហាក់​មាន​ការ​តឹងរឹង​ចំពោះ​ប្រជាពលរដ្ឋ​ធម្មតា​និង​មិនឱ្យ​មាន​ការចូល​កាប់​ឈើ ឬ​កាប់ឆ្ការ​វៀត​យក​ដីធ្លីរ​បស់​រដ្ឋ នោះទេ តែ​ចំណែក​ឈ្មួញ​ឈើ​ធំៗ​ដែល​មាន​ឥទ្ធិពល និង​មាន​លុយ​អាច​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​រាប់រយ​ហិច​តា​យក​ជា​កមកម្មសិទ្ធ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###