ស្វាយរៀង ៖ បើតាមប្រភពពីអាជីវករអ្នករកស៊ីដឹកទំនិញពីស្រុកយួន ទាំងមេឈ្មួញវៀតណាម និងមេឈ្មួញខ្មែរ ចូលមកតាមច្រកព្រំដែនអន្តរជាតិបាវិត បានបញ្ជាក់ប្រាប់(រស្មីឯករាជ្យ) អោយដឹងថា សម្រាប់មុន្ត្រីគយផ្នែកត្រួតពិនិត្យឯកសារបានយកលុយពីនាក់រត់ការដឹកទំនិញមួយឯកសារ១០ដុល្លាទៅ១៥ដុល្លា គយឋានះអនុប្រធានការិយាល័យ១ឯកសារ៣០ដុល្លា ។
ចំពោះលោក នង សុខុម ប្រធានគយនិងរដ្ឋករបាវិតតម្រូវអោយអ្នករត់ការបង់ក្នុង១មួយឯកសារ តម្លៃចាប់ពី៥០ដុល្លាឡើងទៅ ។ ដូច្នេះក្នុងមួយថ្ងៃមានយ៉ាងតិចជាងពី រយឯកសារ។សួរថាលោកនង សុខុមរកចំណូលបានប៉ុន្មាន?ចុះក្នុងមួយខែ? ចុះក្នុងមួយឆ្នាំ? ចំណែកមុន្ត្រីគយផ្នែកសង្កេតក៍ត្រូវអោយរថយន្តដឹកទំនិញក្នុងមួយកុងតឺន័របង់៤០ដុល្លានិងមុន្ត្រីគយត្រួតពិនិត្យបង្កន់ដៃបង់ពន្ធក្នុងមួយឯកសារ២០ដុល្លា។
ប្រភពព័ត៌មានដដែលៗពីតៃកុងរថយន្តដឹកទំនិញតូច ធំ ដូច ជា សំលៀក បំពាក់ បន្លែ ផ្លែឈេី និង គ្រឿងអេនិច ត្រនិចបានលើកឡើងថា ពួកគាត់រកស៊ីសព្វថ្ងៃបានត្រឹមបង់លុយទៅ អោយ លោក នង សុខុមនិងនិងបក្សពួកមុន្ត្រីខាងក្រោម ។
ដោយឡែក តៃកុងបើក កុងតឺន័រជាច្រើននាក់បានទំលាយប្រាប់ភ្នាក់ងារ អ្នកយកព័ត៍មានជាក់ស្តែងចុះទៅដល់នៅថ្ងៃ ទី២២ .ខែធ្នូរ ឆ្នាំ២០១៩នេះ ថា ក្នុងតួកុងតឺន័រមួយគ្រឿងតាមដឹកទំនិញតិច ឬច្រើនសុទ្ធតែគ្រឿងអេនិច ត្រនិច ត្រូវបង់អោយលោក នង សុខុម ក្នុងតួកុងតឺន័រមួយគ្រឿងចាប់ពីប្រាំបីពាន់ដុល្លាឡើង ទៅមួយម៉ឺនដុល្លាក្នុងតួនីមួយៗក៍ប៉ុន្តែលោក នង សុខុម មានផ្នែករដ្ឋបាលជំនិតៗបានខ្លែងឯកសារមួយកុងតឺ ន័រជាថវិកាចូលរដ្ឋ៤ពាន់ ដុល្លា ៥ពាន់ដុល្លាទៅវិញក្នុងមួយ តួកុងតឺ ន័រ ។ ប្រសិនបើមិនបង់តាមគោលការណ៍នោះទេ មិនថារថយន្តដឹកទំនិញ តូចធំ ឬកុងតឺន័រដឹងតែទៅមិនដល់គោលដៅ ព្រោះថា លោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋករបាវិតបានដាក់កូនចៅជំនិតៗគ្រប់ច្រកល្ហរ ចាំប្រដេញរថយន្តណាមិនចូលបង់លុយ មិនអោយរថយន្តគេចរួចមួយបានឡើយ ។
សូមស្នើទៅដល់លោកអូនពន្ធ័មុន្នីរត្ន័ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជួយត្រួតពិនិត្យនៅទង្វើរបស់លោកនង សុខុមនិងបក្សពួកកំពុងប្រព្រឹត្តអំពើពុករលួយផងទាន.!ដែលបច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែនជាប្រមុខថ្នាក់ដឹកនាំបានបង្កើត អភិក្រមទី៥មួយ ឆ្លុះ កញ្ចក់ ងួនទឹក ដុសក្អែល និង វះកាត់ ដល់មុន្ត្រីខូចខិល កុំអោយខូចដល់មុន្ត្រីស្លូតត្រង់ប៉ុន្តែសព្វថ្ងៃនេះលោកនង សុខុមកំពុងតែផ្គើននិងបទបញញ្ជារបស់សម្តេចតេជោ មិនញញើតបន្តិចសោះឬមួយអត់ដែលបានស្តាប់អនុសាស្ត្ររបស់សម្តេច។
បញ្ជាក់ផងទីតាំងគយនិងរដ្ឋករបាវិត ស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ៕