កំពង់ចាម ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិដប់មករា ឃុំបុស្សខ្នុរ ស្រុកចំការលើ បានបញ្ជាក់ឲ្យដឹងថា ឈ្មោះ ប្រុស លួចលាក់បង្កប់លេងល្បែងស៊ីសង បញ្ជាល់មាន់ចាក់ភ្នាល់ខុសច្បាប់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋាននិងលោក អធិការដ្ឋាននគបាលស្រុកចំការលើ ជាអ្នកបេីកភ្លើងខៀវ ទេីបបុគ្គលនោះ ហ៊ានធ្វើអ្វីៗតាមអំពេចិត្ត។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខាន់តែបាន។
សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងភូមិដប់មករា ឃុំបុស្សខ្នុរ បានរិះគន់ចំៗទៅលេីលោក អធិការដ្ឋាននគរបាលស្រុកចំការលេី បណ្ដែតបណ្ដោយឲ្យ ឈ្មោះ ប្រុស និងបក្សពួក បេីកលេងល្បែងបញ្ជាល់មាន់ តាមអនឡាញ យ៉ាងពពាក់ពពូនសមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្តកំពង់ចាម មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ។
ប្រជាពលរដ្ឋ ក្នុងភូមិដប់មករា ឃុំបុស្សខ្នុរ អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម ព្រមទាំង លោក ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពិនិត្យឡើងវិញខ្លះផង ចំពោះ ម្ចាស់ផ្ទះឈ្មោះ ប្រុស
ហ៊ានបេីកល្បែងបញ្ជាល់មាន់តាមអនឡាញ ក្នុងដែនដីរបស់ខ្លួន ត្រូវចាត់វិធានការបង្ក្រាបជាបន្ទាន់ ដើម្បីបង្រឹងសន្តិសុខសង្គមសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងមូលដ្ឋាន៕