កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់(រស្មីឯករាជ្យ) អោយដឹងថាមួយថ្ងៃៗតៃកុងរថយន្តធំៗជាច្រើនគ្រឿងបានដឹកខ្សាច់ចេញពីរណ្តៅខ្សាច់របស់លោក វុធដឹកបន្តទៅលក់នៅភ្នំពេញនិងចែកចាយតាមដេប៉ូធំៗគ្រប់ទីកន្លែងនៅក្រុងភ្នំពេញ ។ បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋរស់នៅជិតរណ្តៅខ្សាច់កំពុងព្រួញបារម្មណ៍បាក់ដល់ដីស្រែពួកគាត់និងរងការប៉ះពាល់ខូចផ្លូវទាំងស្រុងនិងហុយជារៀងរាល់ថ្ងៃព្រោះ ម្ចាស់រណ្តៅខ្សាច់និង តៃកុងឡានបើកបរលឿនៗមិនដែលគោរពទៅតាមបទបញ្ជាស្នងការដ្ឋាននគរបាលខេត្តកំពង់ ស្ពឺទទួលផែនចរាចរណ៍ផ្លូវគោកបានចុះអនុវត្តន៍ច្បាប់ណែនាំដល់ពួកតៃកុងឡានមុននិងដឹកខ្សាច់ចេញត្រូវគ្របតង់ស្រោចទឹកអោយបានត្រឹមត្រូវ។
ក៍ប៉ុន្តែពួកឈ្មួញរកស៊ីដឹកខ្សាច់ទាំងនោះមិនដែលគោរពតាមគោលការណ៍របស់ថ្នាក់ខេត្តម្តងណាទេជាពិសេសទៅទៀតប្រជាពលរដ្ឋដែលរស់នៅជិតរណ្តៅខ្សាច់ដាក់ការសង្ស័យទៅលើអាជ្ញាធរថ្នាក់ឃុំនិងថ្នាក់ស្រុកនិងថ្នាក់ខេត្តបានឃុបឃិតជាមួយម្ចាស់រណ្តៅទទួលបានលាភសក្ការៈហើយមើលទៅបានជាស្ងៀមស្ងាត់ម្ល៉េះ ។
សព្វថ្ងៃនេះទីតាំងបូមខ្សាច់នៅភូមិខ្លុង ព្រាល ឃុំព្រះនិព្វាន ស្រុកគង់ ពិសី ខេត្តកំពង់ ស្ពឺបូមជាយូរឆ្នាំយូរខែមកហើយ ចង់ក្លាយទៅជាទន្លេប្រជាពលរដ្ឋក៍បានលើកឡើងចំៗថាភ័យខ្លាចកូនចៅ លង់ទឹក និងគោ ក្របីសត្វពាហនះ ធ្លាក់ចូលរណ្តៅដឹងតែមិនរស់ជាពិសេសរដូវវស្សាមិនថាសត្វឬមនុស្ស។
សូមអំពាវនាវដល់លោកស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមានចំណាត់ការទៅលើម្ចាស់រណ្តៅផងទាន.!ចំណែកភ្នាក់ងារអ្នកយកព័ត៍មានអង្គភាពខ្ញុំបានចុះទៅដល់នៅថ្ងៃទី.១១.១២.២០១៩បានជួបមេការសុំលេខទូរស័ព្ទថៅកែថាអត់ស្គាល់ចង់ទំនាក់ទំនងនៅឯកសារពាក់ព័ន្ធរដ្ឋច្បាប់ដល់ថ្នាក់ណាដែរបែរជាមេការថាអត់ដឹងទៅវិញ.!៕