ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

មេ​គយ​ទំនប់រលក​ខេត្ត​ព្រះសីហនុ​សម្ងំ​កើប​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ប្រេងសាំង​គេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​

មេ​គយ​ទំនប់រលក​ខេត្ត​ព្រះសីហនុ​សម្ងំ​កើប​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ប្រេងសាំង​គេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​

យោងតាម​ប្រភព​ពី​មន្ត្រី​គយ​តូចតាច ក្នុង​ខេត្ត​ព្រះសីហនុ​មួយចំនួន​បាន​បង្ហើប ឲ្យដឹងថា​លោក​ណុប​សំអាន ប្រ ធាន ការិ យាល័យ គយ​ច្រក​ទំនប់រលក​នៃ ខេត្ត​មាត់សមុទ្រ​មួយ​នេះ កំពុង​ធ្វើ​ព្យុះ​ភ្លៀង​កាន់ តែ​ខ្លាំង​ឡើងៗ គាប់​ជួន ពេល នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​នឹង​កំពុងធើ្វ​កំណែទ ម្រង់​ដក​កម្លាំង​ចេញ​ខ្លះ ទៀត​នោះ​វារិត​តែ​ធ្វើឲ្យ លោក ណុប សំ អាន កាន់តែ​ប្រមូលបាន​ផលប្រយោជន៍ កាន់តែ​ច្រើន​ជាង​មុន​ទៅទៀត​។​

​តាម​សេចក្តី​រាយ​ការណ៏ បានឲ្យដឹងថា ក្រោយ​ពី​ថ្នាក់លើ ធ្វើការ​ផ្លាស់ប្តូរ​មេ​គយ​មួយចំនួន ខ្លះ​ចូល​និវត្ត​ន៏​លោក ណុ ប សំ អាន ប្រធានការិយាល័យ​គយ ច្រក​ទំនប់រលក​ក៏​បង្ហាញ​ក្តី បារម្ភ​ពី​ការ ផ្លាស់ប្តូ​រលោក ចេញពី​កន្លែង ខ្លាញ់​នោះ ដែរ ។ ប៉ុន្តែ​ក្រោយពី​អត់​មើល​មួយរយៈ មិនឃើញ​មាន​ឈ្មោះ ត្រូវ​ផ្លាស់ប្តូរ លោក​ណុប សំអាន បាន​បន្ត​ធ្វើ​ព្យុះ ភ្លៀង ដដែល​ដោយ​គ្មាន​ខ្លាច​ថ្នាក់លើ​ឡើយ ។

​ប្រភព​បាន​បន្ដទៀតថា​ការដែល​លោក ណុប សំអាន ហ៊ាន​ប្រើ​អំ ណា​ច ប្រ ព្រឹត្ត​អំពើ ពុករលួយ​ឃុបឃិត​ឲ្យ ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំ និ​ញ​បង់ពន្ធ​មិន គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម ច្រក ទំនប់ រលក កាន់ តែ​ច្រើន​ឡើងៗ​បែបនេះ គឺ​ដោយសារ​មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ នៅក្នុង ខេត្ត ព្រះសីហនុ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេ នោះ​គឺ​លោក ណុប សំអាន មិន​ហ៊ាន​ឃុបឃិត ឲ្យ​ឈ្មួ ញ​នាំ ចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដូច​សព្វថ្ងៃ នេះឡើយ​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ណុប សំអាន ប្រធានការិយាល័យ គយ​ច្រក​ទំនប់រលក ត្រូវបាន បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយក​គយ សម្ងំ​! ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ធំ ៗ​សម្រុក នាំចូល ទំនិញ គេច ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក ទំនប់រលក​កាន់តែ​ច្រើនឡើ ងៗ ព្រោះ មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់​លោក ណុប សំអាន ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គ​ភព​ប្រឆាំង​អំពើពុករលួយ ក៏​មិន​ទាន់​បើក​ការស៊ើបអង្កេត ទៅ​លើ​ករណី​អំពើ​ពុករលួយ​តាម ច្រើន​រូបភាព​របស់ លោក ណុប សំអាន មេ​គយ ច្រក​ទំនប់រលក​នៅឡើយ​ដែរ​។​

​ប្រភព ដែល​ស្និទ្ធ​នឹង​លោក ណុប សំអាន ប្រធាន​ការិ យាល័យ​គយ​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា លោក ណុប សំអាន មុននឹង​ចូល​កាន់តំណែង​នេះ គាត់​បាន​ចំណាយ​ដើមទុន​យ៉ាងច្រើន ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន ការិយាល័ យគ​យ​ច្រក​នេះ​។​ដូច្នេះហើយ​ទើប​លោក​ណុប​សំអាន​ខំ ប្រឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ស្រង់ដើម ដោយ​គ្មាន ញញើត​អ្វី ទាំងអស់​។ បើទោះបី​រឿងអាស្រូវ​ពុករ លួ​យ​របស់លោក ណុប សំអាន ត្រូវបាន​បើក ក​កា យ​ជា​បន្ត បន្ទាប់​យ៉ាងណាក៏ដោយ​។ ក៏​រហូត​មក ដល់ពេល​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី ក្រសួង សេដ្ឋ កិច្ច​និង ហិរញ្ញវត្ថុ​និង​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំ​!​ស្ងៀម​ធ្វើ មិនដឹង មិនឮ អ្វី​ទាំងអស់​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករ លួ​យ ក៏​រក្សា ភាព​ស្ងៀមស្ងាត់​ដែរ​។

​ក្នុង​ខណៈ​ដែល​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ណុប សំអាន ត្រូវបាន​លាតត្រដាង ជា​សា​ធា​រ ណៈ នោះ ។​ប្រភព​បាន​បន្ដ​ឲ្យដឹងថា​មួយ​រយៈ ចុងក្រោយ​នេះ​លោក ណុប សំអាន និង​បក្ខពួក​បាន​គា​បយក លុយ លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​ដែលជា មន្ដ្រីក្រោមឱវាទ​កាន់តែ​ច្រើនឡើងៗ ធ្វើឲ្យ​ពួកគេ​ប្រឈម​នឹង​ការលំ បាក​កាន់ តែ​ខ្លាំង​។

​ផ្ទុយទៅវិញ លោក ណុប សំអាន និង​បក្ខពួក​បាន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ គេចពន្ធ ប្រេង សាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង ពេញបន្ទុក ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ​យ៉ាង ច្រើន​សន្ធឹកសន្ធាប់ ក្នុង​មួយ​ខែៗ​។

​ក្នុងចំណោម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រលក​សព្វថ្ងៃនេះ គឺ​ឈ្មួញ ឈ្មោះ វិចិត្រ ដែល​ជា​សាច់ញាតិ​មន្ត្រីជាន់ខ្ពស់ ក្នុង​ក្រសួង​ការពារ​ជាតិ​ធ្វើ​សកម្មភាព ខ្លាំងក្លា​ជាង​គេ​ដោ យ​សារ​មាន ការឃុ ប​ឃិត​ពី​សំណាក់ លោក ណុប​សំអាន​មេ​គយ​ច្រក ទំ នប់​រលក​ដែល​កំពុង​ល្បី ល្បាញ​ខាង ប្រព្រឹត្ត​អំ ពើ​ពុក រលួយ​ជា​រៀង​រហូត​មក​នោះ ។​ជុំវិញ​ការចោទប្រកាន់ ខាងលើ​សារពត៌មាន យើង មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ណុប សំអាន មេ​គយ​ច្រក ទំនប់រលក ដែល​កំពុង​ល្បីល្បាញ​ខាង ប្រព្រឹត្ត​អំពើ​ពុករលួយ​បានទេ ដោយសារ​Call​មិន ចូល នៅ​ថៃ្ង​នេះ ។​

​សូមបញ្ជាក់​ថា ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាង​ខ្លាំង ទៅលើ​អំពើពុករលួយ​របស់​មន្ត្រី​គយ​។ សម្តេច​បាន​មានប្រសាសន៍ថា​លោក​បាន ដឹង​ទាំងអស់​នូវ អំពើពុករលួយ ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។​សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ បាន​នាំ​ចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិន​ត្រូវ​ជា​មួយ​គយ​គឺ នាំ​ចូល​មក​លំបាក​ណាស់​។ ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ ក៏​រត់​ទៅ​ជ្រក​ក្នុង ក្រុមហ៊ុន​១០ ឲ្យជួយ​នាំចូល​។ បន្ថែម​លើ​នេះ សម្តេច​ក៏​បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ …​គយ​ស៊ី​ល្មម ឆ្អែត​ហើយ​. .​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!! ។​

​ជា​បញ្ចប់​សម្តេច​តេ​ជោបាន ទុក​ពេល​ឲ្យចំ​នួន ៦០​ថ្ងៃ​ឬ​២​ខែ ឲ្យ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ ចោល​នូវ​អំពើពុករលួយ ពោល​គឺ​ទុក​ពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែ​ខ្លួន​”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​ការ​បង្រា្ក​ប អំពើ​រត់ពន្ធ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​។​គួររំលឹកថា លោក អ៊ឹង ជា​វែង ជំនួយ ការ​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ​និង រដ្ឋាករ​កម្ពុជា និង​ជា​ប្រធានការិយាល័យ​វិនិយោគ​មិនមែន​កាត់ដេរ​ត្រូវបាន​ACU​ចាប់ខ្លួន​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​សណ្ឋាគារ​មួយ ក្នុង រាជធានី​ភ្នំពេញ ។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ទើប​លោក លាង សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ពី​បទ វិតិ​ក្រម តាម​មាត្រា​៥៩២ មាត្រា​៥៩៣​នៃ ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២​នៃ​ច្បាប់ ប្រឆាំង​អំពើពុករលួយ ដែល​ប្រឈម​នឹង ជាប់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។​

 

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###