ប្រភពពីប្រជាពលរដ្ឋ រស់នៅចំណុចភូមិត្រាំដុំឃុំ វឌ្ឍនះ ស្រុកសំបូរ បានបញ្ជាក់ ឲ្យភ្នាក់ងារព័ត៌មានដឹងថា ឈ្មួញដុះស្លែរូបនេះ បច្ចុប្បន្ន កំពុងតែគៀងគរប្រជាពលរដ្ឋឲ្យ ចូលកាប់បំផ្លិចបំផ្លាញព្រៃឈើ ក្នុងដែនអភិរក្សព្រៃឡង់យ៉ាងសកម្មរាល់ថ្ងៃ ដឹកជញ្ជូនចែកចាយតាមដេប៉ូលក់ឈើ ចូលខេត្តកំពង់ចាមយ៉ាងរលូន គ្មានរំខានដល់សមត្ថកិច្ចពាក់ព័ន្ធតាមដង
ផ្លូវឡេីយ។
មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗទៅលើមន្ត្រីពាក់ពន្ធ័ក្នុងខេត្តក្រចេះ ជាពិសេសប្រធានមន្ទីរ បរិស្ថានខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ជាអ្នកបើកភ្លើងខៀវ ទេីបឈ្មួញឈ្មោះ ផល ហៅ វែង ហ៊ានដឹកជញ្ជូនឈើ យ៉ាងគំហុក ទាំងយប់ទាំងថ្ងៃ។
សូម្បីតែលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ និងលោក អ៊ូ សុ បុណ្ណាស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងលោក សាន ប៊ុន ថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនហ៊ានប៉ះ ពាល់ឈ្មួញឈ្មោះ ផល នោះទេ ទុកឲ្យបុគ្គលនោះដឹកជញ្ជូនឈេីយកទៅលក់ តាមអំពើចិត្ត។
ប្រជាពលរដ្ឋក្នុង ភូមិត្រាំដំុ ឃុំវឌ្ឍនះ ស្រុកសំបូរ អំពាវនាវដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការថ្នាក់ជាតិទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិ ចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បេីមិនដូច្នោះទេព្រៃឈើនៅសេសសល់បន្តិចបន្តួចនៅភូមិសាស្ត្រព្រៃឡង់ ពិតជាវិនាសអស់ក្រោមស្នាដៃ ឈ្មួញឈ្មោះ ផល និងគូរកនផ្សេងៗទៀតជាក់ជាពុំខាន់ឡេីយ៕