ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក ហេង សំ​ហៃ​ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស​បើកដៃឲ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​កែវផុស​តាម​អំពើ​ចិត្ត​

លោក ហេង សំ​ហៃ​ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស​បើកដៃឲ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​កែវផុស​តាម​អំពើ​ចិត្ត​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​កែវផុស កាន់តែ​ច្រើនឡើងៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​លោក ហេង សំ​ហៃ ប្រើ​តួនាទី​និង​អំណាច​រាប់​ក្បាល​រថយន្ត​ដឹក​ទំនិញ​របស់​ឈ្មួញ​យកលុយ​តាម​អំពើ​ចិត្ត​រហូតដល់​ឈ្មួញ​ខ្លះ​អត់ធ្មត់​តទៅ​ទៀត​លែង​បាន ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំ​ហៃ ជា​បន្តបន្ទាប់​។

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​កែវផុស បាន​បង្ហើប​ឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់​ខ្លួន​យ៉ាង​គឃ្លើន​បំផុត​។​

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​កំពង់ផែ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​កំពង់ផែ​កែវផុស កាន់តែ​ច្រើនឡើងៗ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​កំពង់ផែ​កែវផុស សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស ដើម្បីឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បានឲ្យដឹងថា ករណី​លោក ហេង សំ​ហៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​តាម​កំពង់ផែ​កែវផុស ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

មន្ត្រី​នៅ​ច្រក​កំពង់ផែ​កែវផុស មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា មាន​ឈ្មួញ​ធំៗ​ច្រើន​នាក់​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​តាម​ច្រក​កែវផុស ក្នុងនោះ​មានដូចជា ឈ្មួញ​ឈ្មោះ តា​ធី ឈ្មួញ​ឈ្មោះ ហុង ឡេង​ហួរ ឈ្មួញ​ឈ្មោះ ចែ​វី ឈ្មួញ​ឈ្មោះ ចែ​ហួង ឈ្មួញ​ឈ្មោះ តា​កូ និង​ឈ្មួញ​ឈ្មោះ យាយ​ស៊ី ជាដើម​កំពុង​រកស៊ី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​កែវផុស យ៉ាង​ពេញបន្ទុក​។ ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​កែវផុស មានដូចជា សំបក​កង់​រថយន្ត ប្រេង​ម៉ាស៊ីន ស្រា​បៀរ ភេសជ្ជៈ​ច្រើន​ប្រភេទ គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​សង្ហា​រឹម​ជាដើម ដោយ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស យ៉ាង​សុខ​ស្រួល ហើយ​លោក ហេង សំ​ហៃ ថែម​ទាំង​ឃុបឃិត​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​ដើម្បី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​យ៉ាង​រលូន​។​

​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ដោយសារ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បានឲ្យដឹង​ទៀតថា ដើម្បី​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន គឺ​លោក ហេង សំ​ហៃ តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទន្ទេញ​ជាប់មាត់​ដើម្បី​គាបសង្កត់​ទៅលើ​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​មិន​ឲ្យ​តវ៉ា​បាន​ឡើយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ហេង សំ​ហៃ មេ​គយ​ច្រក​កែវផុស ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​លោក ហេង សំ​ហៃ កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###