ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាត​ឲ្យ​អតីតនាយ​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ចូលជួប​សម្តែង​ការ​នឹករលឹក

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាត​ឲ្យ​អតីតនាយ​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ចូលជួប​សម្តែង​ការ​នឹករលឹក

ដោយ​មាន​ការស្នើសុំ​ពី​អតីត​នាយ​អាវុធហត្ថ​ក្រោម​ឱវាទ​នៅ​ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ អតីត​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចូល​សោធន​និវត្តន៍ ក្នុង​ឆ្នាំ​២០២៣​នេះ ក៏ដូចជា អ្នក​ដែល​បាន​ចូលនិវត្តន៍ ក្នុងអំឡុង​ការរីក​រាល នៃ​ជំងឺ​កូវី​ដ​១៩ ចូលជួប​សម្តែង​ការ​នឹករលឹក និង​រំលឹក​ពី​អនុស្សាវរីយ៍​មួយចំនួន កាល​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មុនពេល​លោក​ផ្លាស់​មក​ទទួល តំណែង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៣​។​

​ក្នុងនាម​ធ្លាប់ជា​មេបញ្ជាការ​ផ្ទាល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​មនោសញ្ចេតនា រំភើប​រីករាយ ឥតឧបមា ដែល​បាន​ជួប​ជាមួយ អតីត​នាយ​អាវុធហត្ថ​ក្រោម​ឱវាទ​របស់​លោក​គ្រប់គ្នា ដោយ​លោក​បាន​សំណេះសំណាល​សួរសុខទុក្ខ​ទាំង​សា​ម៉ី​ខ្លួន ក៏​ដូចជា​ក្រុម​គ្រួសារ ព្រមទាំង​បង្ហាញ​នូវ​ក្តី​នឹករឭក​យ៉ាង​ជ្រាលជ្រៅ ទាំង​ចំពោះ​នាយទាហាន​ដែល​បាន​ចូលនិវត្តន៍​ហើយ ទាំង​អ្នក​ដែល​កំពុង​នៅ​បម្រើ​ការងារ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​យ៉ាងច្រើន​ក្នុង​រយៈកាល​កន្លងមក​។

​ជាងនេះទៅទៀត​ឧត្តមសេនី​យ៍​ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ណែនាំ ដល់ នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចូល​សោធន​និវត្តន៍​ទាំងអស់ ត្រូវ​ចេះ​គិតគូរ​រៀបចំ​ផែនការ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ឲ្យបាន​ហ្មត់ចត់ ថែទាំ​សុខភាព​ឲ្យបាន​ល្អ សម្រាប់​ទៅ​ថ្ងៃ​អនាគត ព្រមទាំង​បាន​ផ្តល់​សម្ភារៈ​ថវិកា មួយចំនួន ជូន​ដល់​ពួកគាត់​គ្រប់គ្នា ទុក​ជា​ចំណងដៃ យក​ត្រឡប់​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ​វិញ​ផង​ដែរ​៕​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###