ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ បានបញ្ជាក់ឲ្យដឹងទៀតថា សព្វថ្ងៃនេះឈ្មួញមានបីក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីខ្នាតយក្សដឹកជញ្ជូន តាមរថយន្តបែនធំៗ យ៉ាងគគ្រឹកគគ្រេង ពីមួយថ្ងៃទៅមួយថ្ងៃយកអាចម៍ដីចាក់លុបពាក់កណ្ដាលដៃប្រឡាយ មួយចំនួនធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
មជ្ឈដ្ឋានខាងក្រៅ ! និងពលរដ្ឋក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឲ្យដឹងថា អាជីវកម្មជីកស្ដារដៃប្រឡាយរបស់រដ្ឋ គឺឈ្មួញឈ្មោះ រ៉ាន់ ១ក្រុម យកអាចម៍ដីទៅលក់ឲ្យ បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយ៉ាងសុខស្រួលបំផុត រីឯលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ រក្សាភាពស្ងៀមស្ងាត់ បណ្ដែតបណ្ដោយឲ្យពួកឈ្មួញ ធ្វេីអ្វីៗតាមអំពេីចិត្ត។
បេីតាមការលេីកឡេីង.! ពីមហាជននិងប្រជាពលរដ្ឋ ក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីប្រធានការិយាល័យរ៉ែ និងថាមពលខេត្តស្វាយរៀង ទេនោះ គឺឈ្មួញមិនអាចជីករណ្តៅដីធំ និងកាយដីដៃប្រឡាយរបស់រដ្ឋបានដែរ ថែមទាំងដឹកជញ្ជួនជ្រុះអាចម៍ដី រប៉ាត់រប៉ាយ លើផ្លូវសាធារណៈយ៉ាងគំហុក ដោយឡែកមន្ត្រីអាជ្ញាធរពាក់ពន្ធ័មានសមត្ថកិច្ច មិនចុះទប់ស្កាត់ ធ្វើមិនដឹងមិនឮ អ្វីទាំងអស់។
គួររម្លឹកថា ! ផ្លូវនេះបានក្រាលកៅស៊ូ ជាប់ព្រំប្រទល់ផ្លូវជាតិលេខ ០១ ចូលទៅតាមផ្សារប្រសូត្រ រហូតដល់ព្រំដែនច្រកអន្តរជាតិព្រៃវល្លិ៍ មានប្រវែង ១៥ គីឡូ ជាគម្រោងបដិភាគ របស់ភូមិឃុំ ដែលបានស្នើសុំពីរ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាពលរដ្ឋឆ្ងាយជិតធ្វើសារាចរណ៍ មិនមែនពួកឈ្មួញមានអំណាច មកដឹកអាចម៍ដី លើសទម្ងន់អាចបណ្តាលឲ្យខូចផ្លូវទាំងស្រុង។
បេីយោងតាមច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម រណ្តៅដី គឺឈ្មួញជីកត្រឹមជម្រៅ៥ម៉ែត្រទៅ៦ម៉ែត្រប៉ុណ្ណោះ មិនអាចលើសពីនេះបានឡើយប៉ុន្តែក្រុមឈ្មួញ នៅតែបន្តជីករណ្តៅដីធំ ហេីយជ្រៅទៀតផង នៅក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ គ្មានមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ហ៊ានប៉ះពាល់ សង្ស័យសម្ងំចាំទទួលផលប្រយោជន៍ ជាថ្នូរ។
លើសនេះទៅទៀតបក្សពួកឈ្មួញទាំងបីក្រុម បានប្រើប្រាស់រថយន្តធំៗ ជាច្រើនគ្រឿងដឹកជញ្ជូនអាចម៍ដីធ្លាក់ពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវ ជាពិសេសអាចម៍ដីរាយប៉ាយក្លាយទៅជាធូលីហុយ សំពោងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ យ៉ាងពេញបន្ទុក ។
ប្រជាពលរដ្ឋ ក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ អំពាវនាវឲ្យ ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យជាបន្ទាន់ ចំពោះឈ្មួញបីក្រុម កំពុងធ្វេីអាវកម្ម ជីកស្ដារបាតប្រឡាយរាល់ថ្ងៃ ព្រោះខ្លាចបាក់ដល់ដីស្រែពួកគាត់ជាច្រើនគ្រូសារ នៅអបសងខាង៕