ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​មេ​ឈ្មួញ​ធំ​ឈ្មោះ សុខ ថៃ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​ខុស​ច្បាប់​មក​ស្តុក​តាម​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ​

​មេ​ឈ្មួញ​ធំ​ឈ្មោះ សុខ ថៃ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​ខុស​ច្បាប់​មក​ស្តុក​តាម​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា មេ​គយ​ធំៗ​ក្នុង​ខេត្ត​កណ្ដាល គឺជា​បង្អែក​រឹងមាំ​របស់​មេ​ឈ្មួញ សុខ ថៃ ទើប​ឈ្មួញ​រូប​នេះ​អាច​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ មក​ស្តុក​ទុក​នៅ​ទីតាំង​ផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​គ្មាន​ការរំខាន​។​

​ទីតាំង​ស្តុក​ទំនិញ​ទី​២​របស់​មេ​ឈ្មួញ សុខ ថៃ នៅ​តាមផ្លូ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ហើយ​មិន​ដែល​មាន​មន្ត្រី​គយ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទៅ​ក្បែរ​ទីតាំង​ស្តុក​ទំនិញ​របស់​មេ​ឈ្មួញ សុខ ថៃ នោះឡើយ​។ ដូច្នេះហើយ​ទើប​មាន​ការរិះគន់​ថា មេ​គយ​ធំៗ​ក្នុង​ខេត្ត​កណ្ដាល ក៏​ដូច​ជា​មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល បានចាត់ទុក​មេ​ឈ្មួញ សុខ ថៃ ព្រមទាំង​បក្ខពួក​ជា​ប្រភព​ចំណូល​របស់​ពួកគេ ទើប​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សុខ ថៃ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​២​កន្លែង​នៃ​ក្រុង​តាខ្មៅ យ៉ាង​សុខ​ស្រួល​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្ដាល មួយចំនួន​បានឲ្យដឹងថា រហូតមកដល់​ពេល​នេះ​មេ​ឈ្មួញ សុខ ថៃ (​ឧកញ៉ា សុខ ថៃ​) នៅតែ​បន្តៃសកម្មភាព​ដឹកជ​ញ្ជូ​ន​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ខេត្តតាកែវ និង​ខេត្ត​កណ្ដាល ចូល​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ជាច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល យ៉ាង​រលូន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​គយ​តាម​ច្រកព្រំដែន និង​គយ​ចល័ត​តាម​ដងផ្លូវ​ក្នុង​ខេត្តតាកែវ និង​ខេត្ត​កណ្ដាល ទេ​នោះ​គឺ​មេ​ឈ្មួញ សុខ ថៃ មិន​អាច​ដឹក​ទំនិញ​មក​ដល់​គោលដៅ​បានឡើយ​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សកម្មភាព​របស់​មេ​ឈ្មួញ សុខ ថៃ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​ប្រភព​ពី​ឈ្មួញ​មួយចំនួន​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សុខ ថៃ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​មេ​ឈ្មួញ សុខ ថៃ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ច្រក​ទ្វេភាគី​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ចូល​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ក្រុម​មន្ត្រី​គយ​ពុករលួយ​នៅ​ខេត្ត​តាកែវ និង​ខេត្ត​កណ្ដាល​។​

​ទន្ទឹមនឹងនេះ​មេ​ឈ្មួញ សុខ ថៃ ក៏​នាំ​ទំនិញ​ចូល​តាម​ច្រក​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល រួច​ដឹក​ជញ្ជូន​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ យ៉ាង​សុខ​ស្រួល​មុនពេល​ទៅ​តាម​ទីផ្សារ​ក្នុង​ខេត្ត​កណ្ដាល ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​។ ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ សុខ ថៃ បានឲ្យដឹងថា ឈ្មួញ​រូបនេះ​ឃុបឃិត​បង់លុយ​លើ​តុ ក្រោម​តុ ឲ្យ​មន្ត្រី​គយ​តាម​ច្រកព្រំដែន ក៏​ដូច​ជា​មន្ត្រី​គយ​ចល័ត​នៅ​ខេត្តតាកែវ និង​ខេត្ត​កណ្ដាល ទើប​ជំនួញ​របស់គេ​ក្នុងការ​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###