ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​គយ​និង​មេ​គយ​ធំៗ​មួយចំនួន​មក​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ​

លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​គយ​និង​មេ​គយ​ធំៗ​មួយចំនួន​មក​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ​

រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ត្រូវបាន​លាត​ត្រា​ដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ទុកឲ្យ​លោក យូ ហេង បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក យូ ហេង ដើម្បី​កុំឲ្យ​លោក យូ ហេង ប្រើ​តួនាទី​អំណាច​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សព្វថ្ងៃនេះ​។​

​ថ្មីៗ​នេះ​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​បាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ចាប់តាំងពី​លោក យូ ហេង មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ជំនួស​លោក ឈុន សុភមង្គល រួច​មក​គឺ​លោក យូ ហេង កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក យូ ហេង កំពុង​យក​បទពិសោធន៍​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ មក​អនុវត្តន៍​នៅក្នុង​ខេត្ត​បាត់ដំបង យ៉ាង​ជំនាញ​តែម្តង​។ ក្នុងនោះ​លោក យូ ហេង បាន​ឃុបឃិត​ឲ្យ​ប្រធានការិយាល័យ​គយ​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក យូ ហេង និង​មន្ត្រី​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង ខ្លះ​ផង​។​

​បើតាម​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ធំៗ​ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​ជាមួយ​មន្ត្រី​គយ​ពុករលួយ​យ៉ាង​រលូន​។ លើស​នេះ​ទៅ​ទៀត​ប្រធាន​ការិយាល័យ​គយ​តាម​បណ្ដា​ច្រក​ព្រំដែន​មួយ​ចំនួន​ហ៊ាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​គឃ្លើន ព្រោះ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​ខេត្តបាត់ដំបង ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បានឲ្យដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក យូ ហេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹម​នឹង​នេះ​មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រំដែន​ទាំង​នោះ​បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំ​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ដោយ​ពុំ​មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ដែល​បម្រើ​ការងារ​នៅក្នុង​ខេត្ត​បាត់ដំបង យូរ​ឆ្នាំ​បានឲ្យដឹងថា សព្វថ្ងៃនេះ​លោក យូ ហេង ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​កាល​លោក ឈុន សុភមង្គល ពេល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ទៅទៀត​។ មិនតែប៉ុណ្ណោះ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​គយ​និង​មេ​គយ​ធំៗ​មួយចំនួន​មក​បិទបាំង​ទង្វើ​របស់​ខ្លួន​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###