ប្រភពពីមន្ត្រីនៅច្រករបៀងព្រំដែនក្រសាំងជ្រំ បញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញកំពុងសម្រុកនាំសត្វគោ ក្របី ចេញទៅស្រុកយួន បានយ៉ាងរលូន ប្រហែលជាបុគ្គលនោះ មានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយ ទើបសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ មិនហ៊ានប៉ះពាល់ ទុកឲ្យពួកឈ្មួញធ្វើអ្វីៗ តាមអំពើចិត្ត។
មហាជន.!ក៍ដូចជាប្រជាពលរដ្ឋ រស់នៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញបានធ្វើសកម្មភាព ដឹកជញ្ជូនសត្វគោ ក្របី ទៅស្រុកយួន យ៉ាងពេញទំហឹង ជាពិសេសនោះ ពួកឈ្មួញភាគច្រេីនដឹកជញ្ជួនពីខេត្តនានា តាមប្រភេទរថយន្តធំៗ សន្តោងវែងចូលច្រកនេះ នៅពេលយប់រំលងអាធាត្រ រក្សាទុកជិតខ្សែបន្ទាត់ព្រំដែន រងចាំឈ្មួញយួន មកទទួល ចំពោះ លោកស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ រក្សាភាពស្ងៀមស្ងាត់។
បើតាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធ ឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសមត្ថកិច្ចប្រចាំច្រករបៀងព្រំដែនក្រសាំងជ្រំ ទេនោះ គឺឈ្មួញមិនអាចនាំ សត្វគោ ក្របី ទៅក្រៅប្រទេសបានឡើយ ប្រហែលជាមានហាងឆេង ទីផ្សារសេរីហើយ.! ទើបដឹកជញ្ជូនទៅស្រុកយួន យ៉ាងសុខស្រួលបំផុត ដោយឡែក លោក ស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ មានកិច្ចសហការស៊ីចង្វាក់ជាមួយលោក ប៉ែន ចាន់ ធី ប្រធានប.សុ សត្វពេទ្យ ខេត្តស្វាយរៀង និងប្រធានកសិកម្មខេត្តស្វាយរៀង ជាអ្នកបើកភ្លើងខៀវ ទើបឈ្មួញហ៊ាននាំសត្វគោក្របីតាមច្រកនេះ។
ដូច្នេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងភាពអសកម្ម របស់លោកស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ ទៀតនោះទេ បណ្តែតបណ្តោយឲ្យមេឈ្មួញធំៗ នាំសត្វគោ ក្របី ឆ្លងដែនទៅលក់ស្រុកយួន យ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ពីសមត្ថកិច្ចពាក់ព័ន្ធច្រកនេះឡើយ។
ហេតុនេះហើយទើបមានការជំរុញឲ្យ លោក ប៉ែន ចាន់ធី ប្រធានពេទ្យសត្វខេត្តស្វាយរៀង និងប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង ពិនិត្យឡេីងវិញជាបន្ទាន់ ទៅលេីបក្សពួកឈ្មួញនាំសត្វគោ ក្របី ទៅស្រុកយួនពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងគំហុក គ្មានអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋាននិងសមត្ថកិច្ចច្រកនេះ ចាត់វិធានការទប់ស្កាត់នោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។
ប្រជាពលរដ្ឋរស់នៅ ភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបឡើងកាន់តំណែងថ្មី ចាត់សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្រោមឱវាទក្នុងខេត្តស្វាយរៀង ចុះពិនិត្យក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនសត្វគោ ធំៗ ឆ្លងដែនយកទៅលក់ស្រុកយួន យ៉ាងរលូន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕