ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

ខេត្ត​ស្វាយរៀង​ប្រារព្ធ​ពិធី​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​៤១ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២-១២-១៩៧៨ ~ ០២-១២-២០១៩ )

ខេត្ត​ស្វាយរៀង​ប្រារព្ធ​ពិធី​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​៤១ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២-១២-១៩៧៨ ~ ០២-១២-២០១៩ )

(​ស្វាយរៀង​)៖ ក្រោម​អធិប​ភាព​ឯកឧត្ដម ជុំ ហាត ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី ខួប​អនុ​ស្សាវ​រីយ៏​លើកទី​៤១ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២-១២-១៩៧៨ ~ ០២-១២-២០១៩ ) នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ​រណសិរ្ស​ខេត្ត មន្ត្រីរាជការ មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ជាច្រើន​រូប​ទៀត ។​

​ឯកឧត្ដម ម៉ែន វិបុល អភិបាល បាន​អាន​សុន្ទរកថា​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណ​រិស្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិក​ម្ពុ​ជា ថ្លែង​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នេះ ដោយ​បាន​គូសបញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់​ថា ថ្ងៃទី ២​ធ្នូ គឺជា​ព្រឹត្តិការណ៍​ជាតិ​មួយ​ដ៏​សំខាន់​បំផុត ចំពោះ​បុព្វហេតុ នៃ​ការរស់រានមានជីវិត​ឡើង​វិញ​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា ព្រោះថា​មាន​ថ្ងៃ​២​ធ្នូ ទើប​មាន ថ្ងៃ​៧​មករា មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ ដែល​រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​ប្រជាជន​ឲ្យ​រួចផុត​ពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ​ទេ រណសិរ្ស​២​ធ្នូ នៅ​បាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​នៅ​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ជាមួយនេះ ដើម្បី​ជា​សក្ខីភាព​នៃ​ការដឹងគុណ​ចំពោះ​បុព្វការី​ជន និងរ​ណ​សិសរ្ស​អភិវឌ្ឍន៍​មាតុភូមិក​ម្ពុ​ជា តំណាង​សមាជិក សមាជិកា​នៃ​អង្គ​មិ​ទ្ទី​ញទាំង​មូល ក៏​បាន​ប្តេជ្ញា​នឹង​បន្ត​លើកកម្ពស់​ស្មារតី​ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង ប្រកាន់​ភ្ជាប់​ប្រពៃណី​ស្នេហា​ជាតិ ផ្សារភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ បម្រើ​ប្រជាពលរដ្ឋ​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត ដើម្បី​អនុវត្ត​ឲ្យបាន​កាន់តែ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ប្រកប​ដោយ​វិបុលភាព ចីរភាព និង​សមធម៌ ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ ឆ្នាំ​២០៥០ ។​

​សូមបញ្ជាក់​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ២​ធ្នូ ១៩៧៨ បច្ចុប្បន្ន​បាន​ដូរ​ឈ្មោះ​មកជា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ត្រូវបាន​បង្កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជាច្រើនរូប​ទៀត​ជា​ប្រមុខ​ដឹកនាំ ដើម្បី​ផ្តួលរំលំ​របប​ឃាតក ប៉ុល ពត សង្គ្រោះ រំដោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យ​ពូជសាសន៍ និង​បាន​ទទួល​ជ័យជម្នះ​ទាំងស្រុង​នា​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ ១៩៧៩ ។​

​បញ្ចប់​នៃ​ពិធី ក៏​មាន​ការប្រគល់​ថវិកា​ឧបត្ថម្ភ​ជូន​គ្រួសារ​អតីតយុទ្ធជន និង​មាន​គុណបំណាច់​ចំពោះ​ប្រទេសជាតិ​ដែល​បាន​ចូលរួម ចំនួន​១០​នាក់​ផង​ដែរ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###