ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស !

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស !

នា​ព្រឹក ថ្ងៃអាទិត្យ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​បរិវេណ​ទីស្នាក់ការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា​។

​ដោយ​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​រួមមាន​លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក ជុំ ឈាង ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម អស់លោក​ក្រុមការងារ អមដំណើរ លោក លោកស្រី ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បក្ស​ភូមិ ប្រធាន​ក្រុម​បក្ស យុវជន ស​.​ស​.​យ​.​ក សង្កាត់ និង​លោកគ្រូ អ្នកគ្រូ បុគ្គលិក​មណ្ឌល​សុខភាព​សង្កាត់ ព្រមទាំង​សកម្មជន យុវជន គណបក្ស សរុប​រួម​មាន​ចំនួន ៥៨៤​នាក់​។​

​នា​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់ គណបក្ស​ប្រជាជន​កម្ពុជា និង​ខ្លឹមសារ​របាយការណ៍​ពាក់ព័ន្ធ​ផ្សេងទៀត​ជូន​ដល់​អង្គពិធី​ផងដែរ​។​

ជាងនេះទៅទៀត ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​គូសបញ្ជាក់​ពី កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ស្ថិរភាព​នយោបាយ មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស បាន​គ្រប់គ្រង​នូវ​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ល្អប្រសើរ​។

​ឯកឧត្តម ក៏​បាន​រំលឹក​បន្ថែម អំពី​គោលនយោបាយ​របស់​គណ​បក្ស ដែល​ប្រកាន់យក​ការការពារ និង​លើកស្ទួយ​ផលប្រយោជន៍​របស់​ប្រជាជន​ជាធំ​។

​សមាជិក សមាជិកា ដែល​បាន​ចូលរួម​ទាំងអស់ បាន​យល់​ជ្រួតជ្រាប និង​សម្តែង​ការអបអរសាទរ គាំទ្រ​ពេញទំហឹង ចំពោះ​ការសម្រេច ដែល​មាន​នៅ​ក្នុង​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា គ្រប់ៗ​គ្នា​។​

​ដូច​ទម្លាប់​សព្វដង​ផងដែរ រាល់​ពេល​មាន​កម្មវិធី​ចុះ​មូលដ្ឋាន ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​នាំយក​នូវ អាហារសម្រន់ និង​ទឹក​សុទ្ធ ចែក​ជូន​សមាជិក​ចូលរួម​ទាំងអស់ បរិភោគ​រួមគ្នា ប្រកបដោយ​មនោសញ្ចេតនា​យ៉ាង​ស្និទ្ធស្នាល​។

​នៅពេល​ចុងបញ្ចប់​នៃ​កម្មវិធី ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ថវិកា​ដល់​សមាជិក​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស និង​លោកគ្រូ អ្នកគ្រូ បុគ្គលិក​មណ្ឌល​សុខភាព​សង្កាត់ ព្រមទាំង​សកម្មជន យុវជន គណបក្ស ក៏​ដូច​ជា​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​មាន​វត្តមាន​នាពេលនោះ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###