ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគូរមើលរំលង លោក ទូច វិចិត្រ នាយកដែនជម្រកជីវៈចម្រុះព្រៃឡង់ក្នុងស្រុកសៀមបូក ជាអ្នកបើកដៃ ឲ្យក្រុមឈ្មួញចូលអាឈើ ជៀក ផ្តួលរលំ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ?

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគូរមើលរំលង លោក ទូច វិចិត្រ នាយកដែនជម្រកជីវៈចម្រុះព្រៃឡង់ក្នុងស្រុកសៀមបូក ជាអ្នកបើកដៃ ឲ្យក្រុមឈ្មួញចូលអាឈើ ជៀក ផ្តួលរលំ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ?

ស្ទឹងត្រែង ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅឃុំសៀមបូក បានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញសម្រុកកាប់បំផ្លិចបំផ្លាញព្រៃឈេី អា ជៀកខ្នាតមុខកាត់ធំៗ ដឹកជញ្ជូន ចាប់ពីដេីមខែមករា រហូតដល់បច្ចុប្បន្ននេះ មិនទាន់ឃើញមន្រ្តីជំនាញសមត្ថកិច្ចពាក់ពន្ធ័ ចាត់វិធានការបង្រ្កាបនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។

ជាក់ស្ដែងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកសារព័ត៌មានក្នុងស្រុក ចុះទៅផ្តិតយករូបភាព ពួកឈ្មួញសម្រុកដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ចេញពីព្រៃដែនជម្រកជីវៈចម្រុះយកមកស្តុកទុកនៅចំណុចអូឡង់ និងបន្តដឹកទៅលក់នៅក្រុមហ៊ុន ស៊ីបាយអូថិក នៅភូមិកំពុងរទេះ ឃុំបឹងការ ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងរលូន គ្មានរំខាន់ដល់សមត្ថពាក់ពន្ធ័តាមដងផ្លូវឡេីយ។

មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលើ លោកវរៈសេនីយ៍ ចន សាម៉ន មេបញ្ជាការរាជអាវុធហត្ថស្រុកសៀមបូក រក្សាភាពស្ងៀមស្ងាត់ ទុកឲ្យមេការម្នាក់ឈ្មោះ វុធ ជាអ្នកឈរចាំប្រមូលទិញឈើ ដែលជ្រកក្រោមស្លាក ក្រុមហ៊ុន សុីបាយអូថិក ដោយសេរី មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

គួរបញ្ជាក់ផងដែរ.! ជុំវិញករណីមេឈ្មួញ ឈ្មោះ វុធ ដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងគំហុករាល់យប់ថ្ងៃ រីឯលោកចន សាម៉ន មេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមបូក និងលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ ឌី មេបញ្ជាការកងរាជវុធហត្ថខេត្តស្ទឹងត្រែង មិនហ៊ានប៉ះពាល់បុគ្គលរូបនេះទេ ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត ។

ដោយឡែក លោក ស្រេង ជា ហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ឯណោះវិញ ក្រុមអ្នកសារព័ត៌មាន ខលទូរសព្ទ័ទៅធ្វេីបទសម្ភាន៍បានលើកឡើងថា ឈើទាំងអស់នោះដឹកជញ្ជូនចេញពីព្រៃដែនជម្រកព្រៃឡង់ចូលមកក្រុមហ៊ុន ស៊ីបាយអូថិក ពិតប្រាកដមែន ចាំឲ្យកូនចៅចុះទៅមេីលហេីយក៍ចុចបិទទូរស័ព្ទតែម្តង នេះជាភាសាដោះសារ។

ដូច្នេះហេីយប្រជាពលរដ្ឋ ក្នុងស្រុកសៀមបូក អំពាវនាវដល់ នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដេីម្បីទប់ស្កាត់បទល្មេីសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យជាបន្ទាន់ព្រៃឈេី ដែលនៅសេសសល់បន្តិចបន្ទួច ត្រូវវិនាសអស់ក្រោមស្នាដៃ ឈ្មួញជេីងខ្លាំងឈ្មោះ វុធ ឈ្មួញដ៍ទៃទៀតជាក់ជាមិនខាន់ឡេីយ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###