បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករ រកស៊ីដឹកទំនិញពីប្រទេសវៀតណាមចូលមកខ្មែរតាមច្រកព្រំដែនបន្ទាយចក្រីឬក៍តាមច្រកព្រំដែនអន្តរជាតិបាវិត តាមបណ្តោយផ្លូវជាតិលេខ (១) មកដល់ចំនុចគយចល័តខេត្តព្រៃវែង ។
ប្រជាពលរដ្ឋដែលរស់នៅឃុំព្រៃខ្លាបានឃើញរថយន្តធំៗ និងរថយន្តសាន់យ៉ុង និងរថយន្តកុងតឺណ័រ ដឹកមិនថាយប់ឬថ្ងៃដឹកទំនិញគ្រប់ប្រភេទដូចជា បន្លែ ផ្លែឈើនិងគ្រឿងអេនិច ត្រនិចហើយទំនិញផ្សេងៗជាច្រើន ។ល។
អាជីវករ ដឹកទំនិញក៍ដូចជាតៃកុងឡានកុងតឺណ័របានតាអួញត្អែរប្រាប់(គេហទំព័រ រស្មីឯករាជ្យ)អោយដឹងថារកស៊ីសព្វថ្ងៃបានត្រឹមចិញ្ចឹមលោក កាង លាង ប្រធានគយចល័ត និងមន្ត្រីគយក្រោមឱវាទ ហើយពួកគាត់បានរៀបរាប់បន្ថែមទៀតថារថយន្តដឹកទំនិញមួយគ្រឿងតំរ៉ូវអោយបង់លុយចាប់ពីដប់មឺុនរៀលទៅដប់ប្រាំម៉ឺនរៀលជាកំហិតតាមរថយន្តតូចឬធំ ។ បើមិនបង់តាមការកំណត់នោះទេ ច្បាស់ជារថយន្តត្រូវឃាត់ទុករងចាំថ្ងៃដោះស្រាយ ហើយ លោកកាងលាងមានចៃ គយចាំរាប់ក្បាលឡាននិងមន្ត្រីគ្រាសៗចាំប្រដេញរថយន្តណាមិនចូលបង់លុយ។
ប្រជាពលរដ្ឋក៍ដូចជាអាជីវករនិងមេឈ្មួញធំៗបានលើកឡើងថាគាត់ចូលបង់លុយមិនដែលឃើញចេញវិក័យប័ត្រអោយពួកគាត់ទេ អព្ចឹាងហើយធ្វើឲ្យបាត់បង់ថវិកាជាតិគឺពួកអស់លោកបានលុយមកដាក់ក្នុងហោប៉ៅចែកគ្នាធ្វើមានធ្វើបានឥតខ្វល់ពីផលប្រយោជន៍ជាតិទល់តែសោះ ។
ចំណែកតួកុងតឺណ័រអ្នកបើករថយន្តបានរៀបរាប់ប្រាប់ភ្នាក់ងារអ្នកយកព័ត៍ថាក្នុងកុងតឺមួយគ្រឿងដឹកគ្រឿងអេនិចត្រនិចតម៉ូវអោយបង់បួនពាន់ដុល្លាប៉ុន្តែថវិកាចូលរដ្ឋបង់តែពីពាន់ដុល្លាទៅវិញ ។
បញ្ជាក់ផងដែរ ទីតាំងសាខាគយចល័តខេត្តព្រៃវែងស្ថិតនៅភូមិកំពង់សឹង ឃុំព្រៃខ្លា ស្រុកព្រះស្តេច សូមលោកអូនព័ន្ធមុន្នីរ័ត្នរដ្ឋមន្ត្រីក្រសួងហិរញវត្ថុជួយត្រួតពិនិត្យលោកកាងលាងនិងមន្ត្រីគយក្រោមឱវាទកំពុងតែផ្គើននឹងអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន សព្វថ្ងៃធ្វើការវះកាត់សាច់ស្អុយចោលនិងមន្ត្រីខូចខិលកុំអោយខូចដល់មន្ត្រីស្លូតត្រង់ ៕