ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ​ជា​មេ​ឈ្មួញ​និង​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាងសកម្ម​

​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ​ជា​មេ​ឈ្មួញ​និង​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាងសកម្ម​

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បានឲ្យដឹងថា ប្រសិនបើ​គ្មាន លោក​ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេ បញ្ជាការ​កង​រាជ អាវុធហត្ថ​ខេ​ត​ត្បូងឃ្មុំ ជា​បង្អែក​ដ៏​រឹងមាំ​ទេនោះ​គឺ ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ និង​បក្ខពួក មិន​ហ៊ាន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំ ដែន​ក្នុង​ស្រុក​មេមត់ ស្រេច​តែ​អំពើ​ចិត្ត ដូច​សព្វថ្ងៃនេះ​ទេ ។

​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើង​ទៀត​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់​ប្រធាន​ម ន្ទីរ​កសិកម្ម ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ និង​បក្ខពួក​មិន​អា ច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញ​ទៅ​ស្រុក​យួន​ដូច​សព្វ ថ្ងៃ​នេះ​ឡើយ​។ ដូច្នេះ​ហើយ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម គួរ​ពិនិត្យ​ឡើងវិញ​ចំពោះ បញ្ហា​ខាងលើ​នេះ​ព្រោះ​បច្ចុប្បន្ន ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង ឡាយ នៅ​តែ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ក​។

​ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​យកចិត្តទុកដាក់​ប ង្ក្រា​ប​និង​ទប់ស្កាត់​បទល្មើស​ព្រៃ ឈើ​ឲ្យស្រប​តាម​បទបញ្ជា លេខ​០០២ របស់​រាជ​រដ្ឋា ភិ​បាល នោះឡើយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់​ពេល​នេះ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែល​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវ​គេ​ដឹងថា ជា​ជំនួយការ​របស់​លោក​ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ទ មេ​ប ញ្ជា​កា រ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​។

​ប្រភព​បា ន​ឲ្យ ដឹង​ទៀត​ថា អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ ក៏ដូចជា​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែល​នៅតែ​ធ្វើ​សកម្ម ភាព​ដឹក​ជ ញ្ជូ​ន​ឈើ ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះ​ទេ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូប​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពិនិត្យឡើងវិញ​ជាបន្ទាន់​ករណី ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែល​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ដែល​នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេ ញ​ទៅ​ស្រុ ក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យដឹងថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែល​បន្ត សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ស្រុក​មេមត់ នោះទេ​។ ផ្ទុយទៅវិញ ទាំង​ប្រធាន មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នកសម្របសម្រួល ឲ្យ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ព្រមទាំង​បក្ខពួក​ដឹកជញ្ជូន​ឈើ ចេញ​ទៅ​ស្រុក​យួ ន​ដើម្បី​ជា ថ្នូរ​នឹង​ផ ល​ប្រយោជន៍​។
​កន្លង​មក​សមត្ថកិច្ច​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​បង្ក្រាប​រថ យន្ត​ដឹកជញ្ជូន ឈើ​របស់​ក្រុម ឈ្មួញ​មួយចំនួន ប៉ុន្តែ​រថយន្ត​ដឹក​ជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ គ្មាន​សមត្ថកិច្ច ណាហ៊ា ន​ប៉ះពាល់​ឡើយ​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###