ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ពិធី​ជួបជុំ​សំណេះសំណាល ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន ជិត​១០០​នាក់ រវាង ឯកឧត្តម​ ​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ពិសារ​អាហារ​សាមគ្គី !

ពិធី​ជួបជុំ​សំណេះសំណាល ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន ជិត​១០០​នាក់ រវាង ឯកឧត្តម​ ​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ពិសារ​អាហារ​សាមគ្គី !

ថ្ងៃ​ចេញ​ផ្សាយៈ 02/14/2023
​នា​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​សាលប្រជុំ អគារ ឃ សាលាខេត្ត​ស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​អភិបាលក្រុង​ស្រុក​ទាំង​៨ លោក លោកស្រី​នាយក​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​វត្ត​មាន​ចំនួន​២០០​នាក់ ។​

​ប្រសាសន៍ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​ថ្លែង នូវ​ក្ដី​រីករាយ​ដោយ​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​ស្វាយរៀង​យើងទាំងអស់គ្នា និង​អរគុណ​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​បាន​បង្កើត និង​រៀបចំ​ឲ្យមាន​ពិធី​ជួបជុំ​សំណេះសំណាល​នេះ​ឡើង ដែល​សរ​បញ្ជាក់​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់​ការពារ​លើកស្ទួយ ក៏ដូចជា ផ្ដល់​នូវ​ភាពចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ជា​ចំណែក​ដើរតួនាទី​ដ៏​សំខាន់​នៅក្នុង​គ្រប់​ទិដ្ឋភាព និង​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​សង្គម​។​

​ជាពិសេស​នៅក្នុង​បរិបទ​សម័យកាល​បច្ចេក​វិទ្យា នៃបដិ​វត្ដ​ន៍​ឧស្សាហកម្ម ៤.០ ហើយ​បាន​រៀបចំ​ឡើង​ចំ​នឹង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤​កុម្ភៈ​នេះ គឺជា​ការបង្ហាញ​ពី​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន​គ្នា​ជា​ភាតរៈ ទំនាក់ទំនង​ដ៏​ល្អ និង​ស្អិតរ​មួ​ត រវាង​អាជ្ញាធរ និង​បងប្អូន​អ្នកសារព័ត៌មាន​យើង ដើម្បី​បង្កើន​កិច្ចសហការ​ភាពស្និទ្ធស្នាល និង​ការ​យល់ចិត្ត​គ្នា រវាង​រដ្ឋបាល​ខេត្ត និង​វិស័យ​ព័ត៌មាន​ក្នុង​ខេត្ត​។​

​ឯកឧត្តម​បាន​បន្ថែមថា បងប្អូន​អ្នកសារព័ត៌មាន បន្ត​ខិតខំ​សិក្សា​រៀនសូត្រ​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ពិសេស​ត្រូវ​ចងចាំ​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​គឺ​”​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធ​អ្នក​ដ៏​ទៃ កុំ​បំភ្លៃ​ការពិត​” ហេ​ី​យ​ត្រូវ​ដើរ​ឲ្យទាន់​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​នាពេល​បច្ចុប្បន្ន​។

​សូម​រំ​ម្លឹក​ថា​.! អស់លោក លោកស្រី​ជា​ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​ដៃគូរ​មិន​អាច​ខ្វះ​បាន​ក្នុង​ការងារ មិន​ត្រូវ​យក​អ្នកសារព័ត៌មាន​ធ្វើ​ជា​សត្រូវ​ឡើយ​។​

​ក្នុងនោះ​ត្រូវ​ឈរ​លើ​ស្មារតី​រួម​សហការ​គ្នា ក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​ភាព​អសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និង​ភាពអយុត្តិធម៌​ក្នុងសង្គម ដើម្បី​កែលម្អ​ការងារ​របស់​យើង​ឲ្យ​កាន់តែ​ល្អ ទាំង​ក្នុង​កិច្ចការ​អភិវឌ្ឍ និង​ការផ្ដល់​សេវា​សាធារណៈ ដែល​គោលដៅ​រួម​ចុងក្រោយ​គឺ​ផ្ដល់​ផលប្រយោជន៍​ពិតប្រាកដ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ។​

​ទន្ទឹមនេះ សូម​ឲ្យ​គ្រប់​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​របស់​យើង ត្រូវ​ពង្រឹង​កិច្ចការ​ទំនាក់ទំនង​ព័ត៌មាន ព្រមទាំង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ផ្ទាល់ របស់​អង្គភាព​ខ្លួន​ឲ្យ​កាន់តែ​សកម្ម និង​មាន​ដំណើរការ​ល្អ​បន្ថែម​ទៀ ត​ផងដែរ​៕

   

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###