កំពង់ចាម ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បានបញ្ជាក់ឲ្យដឹង អ្នកដែលហ៊ានបើកល្បែងបញ្ជាល់មាន់ តាមលែបថបអនឡាញ និងឡូតូ ប្រហែលជាមានខ្នងបង្អែករឹងមាំ នៅពីក្រោយ ទេីបបុគ្គលម្នាក់នោះ ហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត។
ក្រោយពីស្ងប់ស្ងាត់មួយរយៈ ល្បែងបញ្ជាល់មាន់តាមអនឡាញ និងឡូតូ ចាប់ផ្តើមដំណើរការឡើងវិញហេីយ បេីកលេងល្បែងបញ្ជាល់មាន់ (ក្នុងផ្សារស្រែវាល) យ៉ាងគគ្រឹកគគ្រេង នៅស្រុកស្ទឹងត្រង់ ធ្វេីឲ្យបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភអំពីសុខសុវត្ថិភាព ខ្លាចកេីតមានដូចជា ចោរលួច.ឆក់.ប្លន់.អំពេីហឹង្សាគ្រូសារជាដេីម និង រីករាលដាលគ្រឿងញៀន គូរឲ្យកត់សម្គាល់ថែមទៀតផង ។
គូររំលឹកថា! កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
លេីសពីនេះទៅទៀត កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញលិខិតបង្គាប់ការមួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស បែរជាលោក ឯម វឌ្ឍនា អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ហ៊ានផ្គេីនបទបញ្ជាសម្តេច ស ខេង ទៅវិញ។
ហេតុនេះ លោក ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពិនិត្យឡើងវិញជាបន្ទាន់ ចំពោះភាពអសកម្ម របស់លោក ឯមវឌ្ឍនា អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងលោក មេប៉ុស្តិ៍នគរបាលឃុំមេសជ្រៃបណ្តែតបណ្តោយឲ្យមាន ល្បែងតាមលែបថបអនឡាញ និងឡូតូ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងដែនដីរបស់ខ្លួនឡេីយ។
ប្រជាពលរដ្ឋ រស់នៅភូមិត្រពាងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បានអំពាវនាវដល់លោក អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម និងលោក ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យភាពមិនប្រក្រតី ចំពោះបុគ្គលនិងបក្សពួក ដែលហ៊ានបេីកល្បែងបញ្ជាល់មាន់ តាមលែបថបអនឡាញ ឡូតូ មានវិធានការបង្រ្កាបជាបន្ទាន់ ដេីម្បីបង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម៕