ក្រចេះ ÷ប្រភពពីប្រជាពលរដ្ឋ នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ បានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើប្រណីត យកមកស្តុកទុកក្នុងរោងសិប្បកម្មកែច្នៃយ៉ាងពេញបន្ទុក រីឯលោក សាន ប៊ុន ថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រក្សាភាពស្ងៀមស្ងាត់ ទុកឲ្យបុគ្គល នោះ ធ្វេីអ្វីៗតាមអំពេីចិត្ត។
ទោះបីអ្នកសារព័ត៌មាន ជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនា ទៅលើអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច និងមន្ត្រីជំនាញដែលពាក់ព័ន្ធ មិនទាន់ទប់ស្កាត់បទល្មើសព្រៃឈើ កំពុងធ្វើសកម្មភាពដឹកជញ្ជូនតាមរយៈគោយន្តកន្ត្រៃច្រើនគ្រឿង ប្រភេទឈើប្រណិតធំៗ ចូលរោងសិប្បកម្មយ៉ាងអាណាធិបតេយ្យ ទាំងយប់ទាំងថ្ងៃ។
ជាក់ស្ដែង: បងប្អូនអ្នកសារព័ត៌មាន ក្នុងស្រុកចុះថតផ្ដិតយករូបភាពនៅថ្ងៃទី29. 01.2023 វេលាម៉ោង ៣.៥៧នាទី ក្នុងឃុំស្រែជិះ នៅចំណុចជើងភ្នំជំទាវ បានប្រទះឃើញសិប្បកម្មកែច្នៃខ្នាតយក្ស មួយកន្លងរបស់លោក ធា ល្បីល្បាញខាងបំផ្លិចបំផ្លាញព្រៃឈើ គ្មានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ មិនហ៊ានប៉ះពាល់បុគ្គលរូបនោះទេ ។
ហេតុនេះ លោក កឹម ភក្ត្រា ប្រធានស្នាក់ការសន្តិសុខ ៧០៨ ក្រោមការគ្រប់គ្រង របស់លោក សាន សុខវិជ្ជា មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ និងជាដែនសមត្ថកិច្ចរបស់លោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ មិនចាត់វិធានការបង្ក្រាប សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។
ជាក់ស្តែងរោងសិប្បកម្ម ជាច្រើនកន្លែង នៅភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ នៅតែបន្តធ្វើសកម្មភាពកែច្នៃទ្វារបង្អួច ដោយដឹកឈើខុសច្បាប់ ចេញពីតំបន់ការពារព្រៃឈើក្នុងខេត្តមណ្ឌលគិរី និងព្រៃសហគមន៍ចំណែកលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួស ព្រមទាំងមន្ត្រីបរស្ថាន មិនទប់ស្កាត់ តាមបទបញ្ជា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស កន្លងមកធ្លាប់ឲ្យមន្ត្រីពាក់ពន្ធ័ចុះបង្ក្រាប បទល្មេីសព្រៃឈេីធនធាធម្មជាតិទូទាំងប្រទេស។
ក្រុមឈ្មួញកែច្នៃទ្វារបង្អួច ហើយពួកគេបានដឹកជញ្ជូនតាមរថយន្តសាំយ៉ុង ដាក់នៅក្នុងដីមួយកន្លែង របស់លោក មេប៉ុស្តិ៍ឃុំរលួស ដែលមានទីតាំងស្ថិតនៅភ្នំកាតាច់ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ រួចបន្តលើកដាក់ឡានសាំយ៉ុងផ្សេងៗ ទៀតនិងដឹកជញ្ជូនចេញតាមភូមិស្រែស្បូវ ឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ ជារៀងរាល់យប់ ក្នុងមួយយប់ៗ មិនក្រោមពី៦ទៅ៧គ្រឿងឡើយ យកទៅចែកចាយតាមដេប៉ូលក់ឈេី បណ្ដាខេត្តនានា ដោយសេរី។
មជ្ឃដ្ឋានខាងក្រៅ.! រិះគន់ទៅលេីលោក មេរដ្ឋបាលព្រៃឈេីខេត្តក្រចេះ ជាអ្នកបេីកភ្លើងខៀវ ទេីបរោងសិប្បកម្មជាច្រើនកន្លែង អាចអាជៀក កែច្នៃ បានយ៉ាងរលូន ហេីយដោយមានការឃុបឃិតពីលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើ រលួស និងលោក ញ៉ែម វិសាល នាយដែនជម្រកការពារព្រៃឈើសត្វតោប្រចាំ ឃុំស្រែជីស ស្រុកសំបូរខេត្តក្រចេះជាពិសេស លោកឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ អសមត្ថភាពក្នុងការទប់ស្កាត់រាល់បទល្មើសព្រៃឈើ។
មហាជន បានអំពាវនាវដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនទាន់ដាក់បទបញ្ជាឲ្យ លោក ឌួង ឆាយ សាវុធ ប្រធានមុន្ទីរបរិស្ថានខេត្តក្រចេះ ចុះទប់ស្កាត់ព្រៃឈើ ដែលនៅសេសសល់បន្តិចបន្ទួច ក្នុងតំបន់ការពារព្រៃសហគមន៍ខេត្តក្រចេះ ត្រូវរលាយសាបសូន្យក្រោមស្នាដៃឈ្មួញឈ្មោះ ធា និងឈ្មួញដ៍ទៃទៀត ជាក់ជាមិនខាន់ឡើយ៕