ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

នាយ​ឧត្តមសេនីយ៍ គៀត ចន្ទ័ ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មិន​គូរ​មេ​ី​ល​រំលង លោក វ៉ាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ បើកដៃ​ឲ្យ​ឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធ​ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​អំពើ​ចិត្ត ?

នាយ​ឧត្តមសេនីយ៍ គៀត ចន្ទ័ ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មិន​គូរ​មេ​ី​ល​រំលង លោក វ៉ាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ បើកដៃ​ឲ្យ​ឈ្មួញ​តូចធំ នាំ​ទំនិញ​គេច​ពន្ធ​ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​អំពើ​ចិត្ត ?

​មន្ត្រី​នៅ​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​បង្ហើប​ឲ្យដឹងថា ករណី​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក មួយរយៈ​កន្លងទៅនេះ​គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក វ៉ាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ម៉ឺ​ន​ជ័យ​តែម្ដង​។​

​ជាពិសេស​នោះ លោក វ៉ាន់ ពិសិដ្ឋ មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​មុឺន​ជ័យ ជា​អ្នក​មាន​សិទ្ធិអំណាច បេ​ី​ក​បា​រ៉ា​ស់​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​យួន យ៉ាងគំហុក​រាល់​យប់ ហើយក៏​មាន​កិច្ច​សហការ​ពី​សំណាក់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ ផងដែរ​។​

​ដោយសារ​មាន​កិច្ចសហការ​ជា​ប្រព័ន្ធ​បែប​នេះ​ហើយ ទើប​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ធ្យូង​ពី​ខេត្ត​ក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ រួច​នាំ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ គិតតែ​ពី​រឿង​ប្រមូល​លុយ​។​

​តាម​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​ទាំង​តូច​ទាំង​ធំ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​ដោយ​សេរី ព្រោះ​អី​មាន​ការបើក​ដៃ​ពី​លោក ប្រធានការិយាល័យ​គយ​ច្រក​ម៉ឺន​ជ័យ​។​

​ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ប្រធានការិយាល័យ​គយ​ច្រក​ម៉ឺន​ជ័យ ទេនោះ ឈ្មួញ​មិន​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​បានទេ​។​

​ការដែល​លោក វ៉ាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ម៉ឺ​ន​ជ័យ ហ៊ាន​ប្រព្រឹត្ត​អំពេីពុករលួយ​ដុះ​ស្លែ ច្រើន​ខែ​ឆ្នាំ​យូរណាស់​មក​ហេ​ី​យ ព្រោះ​មាន​អាង​ខ្នងបង្អែក​រឹងមាំ នៅ​ក្រសួង​មហាផ្ទៃ ចាំ​ជួយ​បិទបាំង​រឿងអាស្រូវ​របស់​ខ្លួន​។​

​តាម​ការបញ្ជាក់​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ស្រុក​យួន​បានឲ្យដឹងថា អាជីវកម្ម​របស់​ពួកគេ​នៅ​សល់​កម្រៃ​តិចតួច​ប៉ុណ្ណោះ ទុក​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ គាប​យក​លុយ​ច្រើនពេក​។

​រីឯ​ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ បាន​ត្អូញត្អែរថា មុខរប​រកស៊ី​របស់​ពួកគេ​ជួប​ផល​លំបាក​កាន់តែខ្លាំង ព្រោះ​មន្ត្រី​គយ និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​គាប​យក​លុយ​លើ​តុ​ក្រោម​តុ ស្រេច​តែ​អំពើ​ចិត្ត​។​

​ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ​ទេ ព្រោះ​អី​អំពើពុករលួយ របស់​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ​៕

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###