កណ្តាល ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានឲ្យដឹងថា បុគ្គលដែលហ៊ានបេីកល្បែងបញ្ជាល់មាន់ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងហេីយ ទេីបធ្វេីអ្វីៗ តាមអំពើចិត្ត។
ប្រភពបានបង្ហើបប្រាប់ថា សង្វៀនបព្ជាល់មាន់ខ្នាតធំនៅ បន្ទាយអង្គរក្ស ពោងលឿង គឺគេលេងក្នុងបន្ទាយតែម្ដង គ្រាន់តែនៅប៉ែកខាងក្រោយ និងជាប់របងបន្ទាយ រីឯអាជ្ញាធរមូលដ្ឋានថ្នាក់ក្រុង និងថ្នាក់ខេត្តបណ្តែតបណ្តោយ ឲ្យបុគ្គលជាម្ចាល់បនល្បែងលេងដោយសេរី មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ជាក់ស្ដែង នៅរសៀលថ្ងៃទី១៥.០១.២០២៣ ម្សិលមិញមានក្រុមអ្នកញៀនល្បែង រាប់សិបនាក់ បានប្រមូលផ្ដុំគ្នា លេងល្បែងបញ្ជល់មាន់ក្នុង បន្ទាយអង្គរក្ស ពោងលឿង យ៉ាងគគ្រឹកគគ្រេង នៅចំណុច ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បែរជាអាជ្ញាធរពាក់ពន្ធ័មានសមត្ថកិច្ចខេត្តកណ្តាល មិនចាត់វិធានបង្ក្រាប សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។
ប្រភពបន្តទៀតថា ក្រុមអ្នកញៀនល្បែងទាំងនោះ ភាគច្រើនជាកងកម្លាំងអង្គរក្ស មន្ត្រីសមត្ថកិច្ច អ្នករកស៊ីធំៗ និងអ្នកមានលុយ ភ្នាល់ចាក់លុយក្នុងមាន់ជល់១គូៗ ចាប់ពី១.០០០$ មួយពាន់ដុល្លារ ទៅ១០.០០០$ មួយម៉ឺនដុល្លារ ឯណោះ សម្រាប់ថ្ងៃពិសេស ដោយឡែកលោក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ មិនហ៊ានប៉ះពាល់ឡើយ ព្រោះខ្លាចអំណាច អ្នកញៀនល្បែងបញ្ជាល់មាន់ ចូលមកលេងសុទ្ធតែជូរអង្គរក្ស។
មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលេីអាជ្ញាធរមូលដ្ឋាន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មិនហ៊ានបង្ក្រាបនោះទេ ព្រោះទីតាំងបញ្ជល់មាន់ ទ្រង់ទ្រាយធំ នៅក្នុង បន្ទាយអង្គរក្ស ពោងលឿង មានខ្នងបង្អែកគ្រាក់ៗ នៅពីក្រោយ ទេីបសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តកណ្តាល មិនហ៊ានប៉ះពាល់ ទុកឲ្យលេងយ៉ាងគំហុករាល់ថ្ងៃ ភាគច្រើនលេងក្នុង១សប្ដាហ៍២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសុទ្ធតែគូរ ណាត់ល្អ ៗ។
ក្រោយទទួលបាន សេចក្ដីរាយការណ៍បែបនោះ នៅរសៀលថ្ងៃទី១៥.០១.២០២៣ សមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅ
បានចុះទៅពិនិត្យ ដោយអឺតចុះអឺតឡើង នៅតែខាងក្រៅរបង បន្ទាយអង្គរក្ស ពោងលឿង ដោយពុំបានចូលទៅមើលជាក់ស្ដែងខាងក្នុងបន្ទាយឡើយ រួចក៏ត្រឡប់មកវិញ ។
ប្រជាពលរដ្ឋ រស់នៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ អំពាវនាវដល់ លោក គង់ សោ ភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោក ឈឿន សុ ចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យល្បែងបញ្ជាល់មាន់ របស់បុគ្គល់ដែលបង្កប់ក្នុងបន្ទាយអង្គរក្ស ជាបន្ទាន់ ដើម្បីបង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕