ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

សង្វៀនបញ្ជល់ដុះស្លែ បង្កប់ក្នុងកាស៊ីណូ ម៉ូណាកូ បេីកឲ្យពលរដ្ឋខែ្មរ និងជនអន្តោប្រវេសន៍ រំហូរចូលមកលេងយ៉ាងពេញបន្ទុក តាមច្រកទ្វារព្រំដែនបន្ទាយចក្រី ខ្លះអត់ប៉ាស់ព័រខ្លះមានប៉ាស្ព័រ ហ៊ានប្រឆាំងបទបញ្ជា សម្តេចតេជោ ហ៊ុន សែន?

សង្វៀនបញ្ជល់ដុះស្លែ បង្កប់ក្នុងកាស៊ីណូ ម៉ូណាកូ បេីកឲ្យពលរដ្ឋខែ្មរ និងជនអន្តោប្រវេសន៍ រំហូរចូលមកលេងយ៉ាងពេញបន្ទុក តាមច្រកទ្វារព្រំដែនបន្ទាយចក្រី ខ្លះអត់ប៉ាស់ព័រខ្លះមានប៉ាស្ព័រ ហ៊ានប្រឆាំងបទបញ្ជា សម្តេចតេជោ ហ៊ុន សែន?

ព្រៃវែង ÷ មួយរយៈចុងក្រោយ បុគ្គលដែលជាម្ចាស់កាស៊ីណូមានយីហោ ម៉ូណាកូ ចាប់ផ្តើមបេីកដំណើរការល្បែងបញ្ជាល់មាន់ ឡើងវិញហេីយ ចាប់ពីដើមខែវិច្ឆិកា រហូតដល់បច្ចុប្បន្ននេះ ឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ចូលលេងសុីសងខុសច្បាប់ យ៉ាងពពាក់ពពូន គ្មានសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្រ្កាបនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូដែលជ្រកក្រោមផ្លាកយីហោ ម៉ូណាកូ កំពុងបេីកឲ្យពលរដ្ឋខ្មែរ​ចូល​លេង​ល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ដូចជា បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់។

បញ្ហានេះ អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគូរបណ្តែតបណ្តោយឲ្យ បុគ្គលជាម្ចាស់កាសុីណូ ម៉ូណាកូ បេីកល្បែងបញ្ជាល់មាន់ ហ្គេមបាញ់ត្រី និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត លេងនៅក្នុងមូលដ្ឋានរបស់ខ្លួនឡេីយ ព្រោះអាចកេីត ជាចោរ លួច ឆក់ ប្លន់ ជាដេីម អំពេីហឹង្សាក្នុងគ្រួសារ គ្រឿងញៀនរីករាលដាលគូរកត់សម្គាល់ សមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ 7ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ហេតុនេះ លោក ជា សុ មេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំុ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងមិនគូរមេីលរំលងភាពអសកម្មរបស់ លោក ភុន សម្ផ័ស្ស អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេង ហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច នោះទៀតទេ ព្រោះបណ្តោយឲ្យមានល្បែងបញ្ជាល់មាន់ ទ្រង់ទ្រាយធំ បេីកឲ្យពលរដ្ឋខ្មែរ ចូលលេងក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងគំហុក។

​ប្រជាពលរដ្ឋ រស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច អំពាវនាវដល់ លោក នេត សា វឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់មន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រៃវែង ពិនិត្យឡេីងវិញជាន្ទាន់ ចំពោះភាពមិនប្រក្រត្រី របស់បុគ្គលដែលហ៊ាន បេីកល្បែងបញ្ជាល់មាន់ខ្នាតធំ បង្កប់ក្នុង កាស៊ីណូមានយីហោ ម៉ូណាកូ ចាត់វិធានការបង្រ្កាបឲ្យខាន់តែបាន ដេីម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងមូលដ្ឋាន៕

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###