ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ជុំ ខាន់ ថៅកែជីករណ្តៅដីសំបូររឿងអាស្រូវ ? ក៍ប៉ុន្តែនៅតែអាចបន្ត ដឹកជញ្ជូនយកទៅចក្រនៅជិតស្ពានហៃវ៉េ ខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យជ្រុះអាចម៍ដី ពាសពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវ ?

ឈ្មោះ ជុំ ខាន់ ថៅកែជីករណ្តៅដីសំបូររឿងអាស្រូវ ? ក៍ប៉ុន្តែនៅតែអាចបន្ត ដឹកជញ្ជូនយកទៅចក្រនៅជិតស្ពានហៃវ៉េ  ខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យជ្រុះអាចម៍ដី ពាសពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវ ?

ស្វាយរៀង ÷ កន្លងមកបុគ្គល ឈ្មោះ ជុំខាន់ ម្ចាស់រណ្តៅដី ធ្លាប់ប្រជាពលរដ្ឋ រស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ប្តឹងទៅអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន បានបញ្ជាក់ថា ក្រុមហ៊ុនឈ្មោះ ជុំ ខាន់ បានដាក់គ្រឿងចក្រជីកដាច់ភ្លឺភ្លោះ ម៉ាស៊ីនបោកស្រូវ ចូលច្រូតកសិផលបងប្អូនពលរដ្ឋមិនរួច ធ្វើឲ្យខូចផ្លូវទាំងស្រុង រថយន្តធំៗដឹកជញ្ជួន ជ្រុះអាចម៍ដីពាសពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។

ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានឲ្យដឹងថា គ្រឿងចក្រធ្វេីអាជីវកម្មជីករណ្តៅដី ដឹកជញ្ជូនរបស់ឈ្មួញមានពីក្រុមទី១ឈ្មោះ ជុំ ខាន់ ទី២ឈ្មោះ សាន ដែលគេស្គាល់ថា ជាទាហានជេីងខ្លាំងប្រចាំខេត្តស្វាយរៀង សព្វថ្ងៃពួកឈ្មួញ យកទៅចាក់ដីលុបបឹង ជិតស្ពានហៃវ៉េ ដែលបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានធ្លាប់អាស្រ័យផល ហើយមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន មិនចាត់វិធានការដោះស្រាយឡើយ។

មជ្ឃដ្ឋានខាងក្រៅ! និងពលរដ្ឋ ក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានរិះគន់ចំៗថា បេីគ្មានការបើកដៃពីសំណាក់ លោក ប៉ុក តក ប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀង និងលោក កេីត សា រឿនប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង ឃុឃុបឃិតជាមួយ ឈ្មួញទេនោះ គឺមិនអាចជីករណ្តៅដី មានជម្រៅជ្រៅហើយធំ និងជ្រុះអាចម៍ដី រប៉ាត់រប៉ាយ លើផ្លូវសាធារណៈយ៉ាងដំណំ រីឯអាជ្ញាធរពាក់ពន្ធ័មានសមត្ថកិច្ច បណ្តោយឲ្យបុគ្គលនោះធ្វេីអ្វីៗ តាមអំពើចិត្ត។

គួររម្លឹកថា ! ផ្លូវនេះបានក្រាលកៅស៊ូ ជាប់ព្រំប្រទល់ផ្លូវជាតិលេខ១ តាមបណ្តោយផ្លូវជាតិ១៣ ប្រហែល២គីឡូដល់ទីតាំងរណ្តៅដី ជាគម្រោងបដិភាគ របស់មន្ទីរសាធារណៈការខេត្តស្វាយរៀង ដែលបានស្នើសុំពី រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពលរដ្ឋធ្វើសារាចរណ៍ មិនមែនអោយក្រុមឈ្មួញមានអំណាច មកដឹកអាចម៍ដី លើសទម្ងន់អាចបណ្តាលឲ្យខូចផ្លូវនោះទេ។

បេីយោងតាមច្បាប់អនុញ្ញាត ឲ្យធ្វើអាជីវកម្ម គឺឈ្មួញអាចជីករណ្តៅដី ត្រឹមជម្រៅ៥ម៉ែត្រទៅ៦ម៉ែត្រប៉ុណ្ណោះ មិនអាចលើសពីនេះបានឡើយ ប៉ុន្តែឈ្មួញនៅតែបន្តជីករណ្តៅដីនៅក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានយ៉ាងរលូន ព្រោះមានការបេីកភ្លេីងខៀវ ពីមន្រ្តីជំនាញពាក់ពន្ធ័ក្នុងខេត្តស្វាយរៀង ទេីបបុគ្គល២រូបនេះ ដែលម្ចាស់អាជីវកម្ម មិនខ្វល់ពីការិះគន់អ្វីទាំងអស់។

លើសពីនេះទៅទៀតពួកឈ្មួញ បានប្រើប្រាស់រថយន្តធំៗ ដឹកអាចម៍ដីរុះពាសពេញផ្លូវមិនគ្របតង់ឲ្យបានត្រឹមត្រូវ ធ្វើឲ្យធ្លាក់រាយប៉ាយក្លាយទៅជាធូលីហ៊ុយសំពោង ប៉ះពាល់ដល់ប្រជាពលរដ្ឋ រស់នៅអមតាមសងខាងផ្លូវជាតិ១៣ យ៉ាងពេញបន្ទុក។

ដោយសារងផលប៉ះពាល់យ៉ាងខ្លាំង ទើបប្រជាពលរដ្ឋ អំពាវនាវឲ្យឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួយដោះស្រាយដល់ពួកគាត់ផងទាន !។

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###