ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

ឈ្មួញ​ធំៗ​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ​ចូល​ខេត្ត​ត្បូងឃ្មុំ​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ហេង ពិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សម្ងំ​ទទួល​ផលប្រយោជន៍​

ឈ្មួញ​ធំៗ​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ​ចូល​ខេត្ត​ត្បូងឃ្មុំ​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ហេង ពិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សម្ងំ​ទទួល​ផលប្រយោជន៍​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ជា​រៀងរាល់​យប់​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្ត​ក្រចេះ ក៏ដូចជា​នៅ​លើ​ផ្លូវជាតិ​លេខ​៧៣ ឆ្លងកាត់​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​សមត្ថកិច្ច​នគរ​បាល ក៏ដូចជា​សមត្ថកិច្ច​អាវុធហត្ថ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏​ដូចជា​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ទៀត​។​

​ក៏​ប៉ុន្តែ​ជាក់ស្ដែង​សមត្ថកិច្ច​ទាំងនោះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ យ៉ាង​សុខ​ស្រួល​ឲ្យតែ​ក្រុម​ឈ្មួញ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។ ទន្ទឹម​នឹង​នេះ​តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​បានឲ្យដឹងថា ការ​ដែល​ពួកគេ​អាច​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៧៣ ដោយ​គ្មាន​ការរំខាន​គឺ​ដោយសារ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​ពុករលួយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​មាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ក្រុម​ឈ្មួញ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញ​ទៅ​ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង និង​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដទៃ​ទៀត​ដូចជា សមត្ថកិច្ច​អាវុធហត្ថ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​ដើម បានចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់​ពួកគេ ទើប​ពួកគេ​សម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បានឲ្យដឹងថា មាន​ឈ្មួញ​៧​នាក់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូល​ទៅ​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ក៏ដូចជា​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​។ ឈ្មួញ​ទាំងនោះ​មានដូចជា ទី​១-​ឈ្មោះ គន្ធ ទី​២-​ឈ្មោះ ឆាយ ទី​៣-​ឈ្មោះ នី ទី​៤-​ឈ្មោះ បុល ទី​៥-​ឈ្មោះ ហុង ទី​៦-​ឈ្មោះ ចែ​នាង និង​ទី​៧-​ឈ្មោះ ឆ​យ ដោយ​រាល់​សកម្មភាព​របស់​ពួកគេ​មិន​ដែល​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

​ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ពី​៣០​ទៅ​៥០​រថយន្ត​សាំ​យ៉ុង​កែច្នៃ ព្រម​ទាំង​រថយន្ត​ផ្សេងៗ​ទៀត ហើយ​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ សម្ងំ​ទទួល​ផលប្រយោជន៍​។

​ប្រភព​ខ្លះ​បានឲ្យដឹងថា ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាងគំហុក​ពី​ខេត្ត​ក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញ​ទៅ​ខេត្ត​ព្រៃវែង និង​ខេត្តសា្វយរៀង សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###