ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះលឹម និងឈ្មោះ វ៉ា បេីកល្បែងបញ្ជាល់មាន់ដុះស្លែ នៅជិតច្រកទ្វារព្រំដែនដា ឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគំហុករាល់ថ្ងៃ រីឯលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំនិងលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត បណ្តោយលេងតាមអំពេីចិត្ត ?

ឈ្មោះលឹម និងឈ្មោះ វ៉ា បេីកល្បែងបញ្ជាល់មាន់ដុះស្លែ នៅជិតច្រកទ្វារព្រំដែនដា ឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគំហុករាល់ថ្ងៃ រីឯលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំនិងលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត បណ្តោយលេងតាមអំពេីចិត្ត ?

ត្បូងឃ្មុំ ÷ មួយរយៈចុងក្រោយនេះ ម្ចាស់កាស៊ីណូដូងប្រាំពីដើម ចាប់ផ្ដើមដំណើរការវិញហើយ សម្រុកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង មានទាំងរថយន្តទំនើប និងម៉ូតូជាច្រើនគ្រឿង នៅចំណុច ភូមិដា ឃុំដា ស្រុកមេមត់ ហើយមានបុគ្គលពីរូប ១ឈ្មោះ លឹម ២ឈ្មោះ វ៉ា ហ៊ានបើកល្បែងនោះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំង ពីក្រោយ ទើបធ្វើអ្វីៗ តាមទំនេីងចិត្ត មិនខ្វល់ពីការរិះគន់នោះទេ។

ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជា លោក ហុង គឹម ហឿនអធិការដ្ឋាននគរបាលស្រុកមេមត់ និងលោក សេង លី អភិបាលស្រុកមេមត់ បណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានអ្នកចូលរួមលេងល្បែង បញ្ជាល់មាន់ យ៉ាងពពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ នៅជិតច្រកទ្វារព្រំដែនដា បង្កប់ក្នុងកាស៊ីណូ ដូងប្រាំពីដើម នៅចំណុចភូមិដា ឃុំដា ស្រុកមេមត់ ដោយសេរី មិនខ្វល់អ្វីទាំងអស់ ។

បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ មិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាស៊ីណូ ដូងប្រាំពីដើម ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ ហើយអតីតមានយីហោ៦៩ ឥឡូវបច្ចុប្បន្ននេះ លុបផ្លាកសញ្ញចោលអស់ ដើម្បីបំភ័ន្តភ្នែកអ្នកកាសែត ។

ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងបញ្ជាល់មាន់ ចាក់ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ នៅភូមិដា ឃុំដា ស្រុកមេមត់ ជាបន្ទាន់ជៀសវាង កើតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់ថែមទៀតផង។

ដូច្នេះហេីយ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគូរមេីលរំលងភាពអសកម្ម របស់លោកជាម ច័ន្ទសោភណ្ឌ័ និងលោកម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តតត្បូងឃ្មំបណ្តែតបណ្តោយ តទៅទៀតនោះទេ ព្រោះល្បែងបញ្ជាល់មាន់ និងល្បែងផ្សេងៗ ជាច្រើនប្រភេទ ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងភូមិដា ឃុំដា ស្រុកមេមត់ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំសុវត្ថិភាព7ចំណុច ដែលដាក់ដោយក្រសួងមហាផ្ទៃ។

ទើបមានការរិះគន់ចំៗ ចាប់តាំងពីលោក ម៉ុន មាគ៌ា ចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គឺមិនសូវយកចិត្តទុកដាក់បង្ក្រាប ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង និងកន្ទុយលេខ ដើម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានឡេីយ។

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###