ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

សមត្ថកិច្ច​នៅ​ច្រក​ម៉ឺន​ជ័យ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ដោយរ​លួ​ន​

សមត្ថកិច្ច​នៅ​ច្រក​ម៉ឺន​ជ័យ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ដោយរ​លួ​ន​

​សេចក្ដីរាយការណ៍​ពី​អាជីវករ​មួយចំនួន​បានឲ្យដឹងថា នៅ​ពេល​ពួកគាត់​ដឹកទំនិញ​ប្រភេទ​គ្រឿង​ជ័រ ដូចជា​កៅអី និង​ឧបករណ៍​ផ្សេងៗ​ទៀត​តាម​រថយន្ត​ចំណុះ​២​តោន​កន្លះ​ចូល​តាម​ច្រក​ម៉ឺន​ជ័យ ហើយ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ត្រូវ​បង់លុយ​ឲ្យ​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល បង់​ឲ្យ​សមត្ថកិច្ច​គយ​២០​ម៉ឺន​រៀល សរុប​អស់​៣០​ម៉ឺន​រៀល​ទើប​ចេញ​ផុត​ពី​មាត់ច្រក​។

​ទន្ទឹមនឹងនេះ​ក្រុម​អាជីវករ​ដែល​នាំចូល​ផ្លែឈើ​តាម​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ បានឲ្យដឹងថា ក្នុង​មួយ​ជើង​ពួកគេ​បង់លុយ​ឲ្យ​ប្រធានសា្ន​ក់​ការច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល​និង​បង់​ឲ្យ​សមត្ថកិច្ច​គយ​១៥​ម៉ឺន​រៀល ហើយ​នៅពេល​ចេញផុត​ពី​ច្រក​ម៉ឺន​ជ័យ ត្រូវ​បង់លុយ​ឲ្យ​គយ​ចល័ត​លើ​ផ្លូវជាតិ​លេខ​៨ ក្នុង​ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ថែម​ទៀត​។ ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​បានឲ្យដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ដែល​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​អ្វី​ទេ ព្រោះ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ស្គាល់​ពួក​គាត់​យ៉ាង​ច្បាស់​រួចទៅហើយ​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឲ្យដឹងថា បច្ចុប្បន្ន​នៅ​ច្រក​ម៉ឺន​ជ័យ មាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។

​បើ​តាម​ការអះអាង​របស់​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ បានឲ្យដឹងថា ការ​ដែល​ពួកគាត់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​បានរ​លូន គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ហើយ​ពួកគាត់​បង់លុយ​តាម​ការកំណត់​។

​ក្នុង​នោះ​មេគ​យ​ច្រក​ម៉ឺន​ជ័យ ឈ្មោះ គង់ សឺ​ឌី ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​បញ្ជាក់​ថា តម្រូវឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់ ហើយ​បើ​ឈ្មួញ​ឬ​អាជីវករ​ណា​មិន​បង់លុយ​តាម​ការ​កំណត់​ទេ​នោះ ត្រូវ​ប្រឈម​នឹង​ការលំបាក​ជា​មិន​ខាន​។​

​ចំណែក​ក្រុម​ឈ្មួញ​ដែល​នាំចូល​បន្លែ​តាម​រថយន្ត​ធំៗ​ចំណុះ​៥​តោន​ឡើង​ទៅ​បាន​បញ្ជាក់ថា ក្នុង​មួយ​ជើង​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១១​ម៉ឺន​រៀល​និង​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ចំនួន​៤០​ម៉ឺន​រៀល ហើយ​បង់​ឲ្យ​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ផ្លូវជាតិ​លេខ​៨ ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ផ្សេងទៀត​។ ដូច្នេះ​មុខរបរ​របស់​ពួកគាត់​សល់​ផលចំណេញ​តិចតួច​បំផុត ព្រោះ​សម្រាប់​រថយន្ត​ដឹក​បន្លែ​ចំណុះ​៥​តោន​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជាង​១​លាន​រៀល ទើប​អាច​ទៅដល់​គោលដៅ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​លើកឡើង​ថា លោក គង់ សឺ​ឌី ដែល​ជា​មេ​គយ​ច្រក​ម៉ឺន​ជ័យ កំពុង​សប្បាយ​ប្រមូល​លុយ​តាម​របៀប​ពុករលួយ ហើយ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ព្រមទាំង​សមត្ថកិច្ច​តាម​ដងផ្លូវ​ក៏​គាប​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​ដែរ​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​គយ​នៅ​ច្រក​ម៉ឺន​ជ័យ​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###