ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

រឿងកាន់តែក្តៅហេីយ.! ប្រជាពលរដ្ឋជាច្រើនគ្រូសារ រងចាំមេីលនាយកសាលា បឋមសិក្សាត្រពាំងព្រីង កាប់ដេីមអំពិលបារាំងធំៗ ក្នុងបរិវេណសាលា ដែលមានអាយុកាលច្រើនឆ្នាំ តេីប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ចាត់វិធានការយ៉ាងណា ?

រឿងកាន់តែក្តៅហេីយ.! ប្រជាពលរដ្ឋជាច្រើនគ្រូសារ រងចាំមេីលនាយកសាលា បឋមសិក្សាត្រពាំងព្រីង  កាប់ដេីមអំពិលបារាំងធំៗ ក្នុងបរិវេណសាលា ដែលមានអាយុកាលច្រើនឆ្នាំ តេីប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ចាត់វិធានការយ៉ាងណា ?

ស្វាយរៀង ÷ នៅពេលថ្មីៗ រយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ពួកគាត់ចង់ដឹងថា តេីរឿងលោក ព្រាប ពុត នាយកសាលាបឋមសិក្សាត្រពាំងព្រីង កំពុងបេីកដៃឲ្យក្រុមឈ្មួញយួននិងឈ្មួញខ្មែរ សម្រុកកាប់ដេីមអំពិលបារាំងធំៗ អារជៀកយកទៅលក់នោះ មិនទាន់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង មានចំណាត់នោះទេ។

មជ្ឈដ្ឋានខាងក្រៅ.!និងពលរដ្ឋរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក បានរិះគន់ចំៗទៅលេី អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជាអ្នកបេីកភ្លេីងខៀវ ទេីបលោក ព្រាប ពុត នាយក សាលាបឋមសិក្សាត្រពាំងព្រីងនិងគូរកន ហ៊ានធ្វើអ្វី ៗតាមទំនេីងចិត្ត។

ជុំវិញរឿងដ៍ចំរូងចំរ៉ាស់ ភ្នាក់ងារព័ត៌មានយេីង ចុះទៅដល់ទីតាំងកន្លែងកាប់អារជៀកផ្ដូលរលំដេីមអំពិលបារាំង បានខលទូរស័ព្ទសម្ភាសន៍ លោក លាក់ សម្បត្តិ មេឃុំព្រះអង្គប្រស្រែ ថ្លែងប្រាប់ថា លោក ព្រាប ពុត នាយកសាលាបឋមសិក្សាត្រពាំងព្រីង ប្រាប់ថាខ្ញុំលក់ដេីមអំពិលបារាំង ទៅឲ្យក្រុមឈ្មួញហេីយ ដេីម្បីយកលុយ មកកសាងសាលា នេះបេីតាមការលេីក
ឡេីងរបស់លោក មេឃុំ។

រីឯលោក ព្រាប ពុត នាយកសាលា បានថ្លែងប្រាប់ ភា្នក់ងារព័ត៌មាន ឲ្យដឹងទៀតថា ខ្ញុំបានលក់អំពិលបារាំង ចំនួន៧ដេីម ធំ គ្រាក់ៗ ទៅឲ្យឈ្មួញមែន តម្លៃក្នុង​មួយ​ដេីម ១ លានរៀល សរុប៧លានរៀល ហេីយក៍មានការព្រមព្រៀងគ្នា ជាមួយលោកគ្រូ អ្នកគ្រូ និងគណៈកម្មការអាចារ្យវត្តផងដែរ ដេីម្បីលក់កសាងវត្ត ត្រពាំងព្រីង និងសាលាបឋមសិក្សាត្រពាំងព្រីង ហេីយបុគ្គលមួយចំនួនច្រណែនខ្ញុំ។

បញ្ហានេះប្រជាពលរដ្ឋ រស់នៅអបសាលាបឋមសិក្សាត្រពាំងព្រីង និងនៅជិតវត្តត្រពាំងព្រីង សោកស្តាយដេីមអំពិលបារាំងយ៉ាងខ្លាំងព្រោះជាម្លប់សម្រាប់សិស្សានុសិស្ស ពួកគាត់ជាច្រេីនគ្រូសារ​មានការងឿងឆ្ងល់​ចំពោះ លោក ព្រាប ពុត នាយកសាលាបឋមសិក្សាត្រពាំងព្រីង លក់យកលុយទៅណាវិញ បេីសាលារៀន​សាងសង់​រួចរាល់​អស់ហេីយ គ្មាន គណៈកម្មការអាចារ្យវត្តដឹងនោះទេ បែរជាការលេីកឡើង រវាងលោក មេឃុំ និងនាយកសាលា ព្រមទាំងពលរដ្ឋ​ក្នុងមូលដ្ឋាន​ខុសពីគ្នាទាំងអស់។

ប្រជាពលរដ្ឋរស់នៅ ភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ អំពាវនាវដល់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក សួស មុល អភិបាលស្រុករមាសហែក ពិនិត្យឡើងវិញជាបន្ទាន់ នៅទង្វើ មិនប្រក្រតី របស់ លោក ព្រាប ពុត នាយកសាលាបឋមសិក្សាត្រពាំងព្រីង និងគូរកន ហ៊ានឲ្យក្រុមឈ្មួញក្នុងស្រុក កាប់បំផ្លិចបំផ្លាញដេីមអំពិលបារាំងធំៗ គម្រាង ដឹកជញ្ជួនយកទៅលក់យួន ប៉ុន្តែត្រូវបរាជ័យ ដោយពលរដ្ឋជាច្រើនគ្រូសាររាយការណ៍មកភ្នាក់ងារព័ត៌មានយេីងទាន់ពេលវេលា៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###