ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​សន្ទុក បាន​បញ្ជា​មន្ត្រី​របស់​ខ្លួន ឲ្យមក​ចាប់​អ្នកសារព័ត៌មាន ក្រោយ​ចុះ​ផ្តិត​យក​រូបភាព ព្រោះ​ខ្លាច​បែកធ្លាយ​អំពើពុករលួយ ?

ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​សន្ទុក បាន​បញ្ជា​មន្ត្រី​របស់​ខ្លួន ឲ្យមក​ចាប់​អ្នកសារព័ត៌មាន ក្រោយ​ចុះ​ផ្តិត​យក​រូបភាព ព្រោះ​ខ្លាច​បែកធ្លាយ​អំពើពុករលួយ ?

កំពង់ធំ ៖ ប្រភព​ពី​អ្នកសារព័ត៌មាន​មួយក្រុម បញ្ជាក់ថា មាន​បុគ្គល​ម្នាក់​បើករថយន្ត​សេរី​ទំនើប ចេញពី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​សន្ទុក បាន​មក​គំរាមកំហែង​ចាប់​អ្នកសារព័ត៌មាន ដោយ​ពួកគាត់​នៅលើ​ដងផ្លូវ​ជាតិ ថត​ពី​សកម្មភាព​ក្រុម​រថយន្ត​ធំៗ​ខ្នាត​យក្ស​ផ្ទុកទំនិញ​លើស​ទម្ងន់ ខ្លះ​ចូល​ថ្លឹង​ខ្លះ​បើក​គេចវេស​ន៍​មិន​ចូល​ក្នុង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​នោះទេ បង់​តែ​លុយ​ជា​ការ​ស្រេច​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​ឆ្នូ​ឆ្នាំ​២០២២ នេះ​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ជិះ​រថយន្ត​ឆ្លងកាត់​ពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប មក​ដល់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ចំណុច​ផ្លូវ​ជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ត្រើយ​ម្យ៉ាប ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដោយ​បងប្អូន​អ្នកសារព័ត៌មាន​យើ​ង មើ​ល​ឃើញ​ភាព​មិន​ប្រក្រត្រី របស់​ប្រធាន​ស្ថានីយ៍​ហើយក៏​នាំគ្នា​ចុះ​ថត​ពី​សកម្មភាព​រថយន្ត​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ឆ្លងកាត់​ដែល​មិន​ចូល​ថ្លឹង​។​

​ស្រាប់តែ​មាន​បុគ្គល​ម្នាក់​ដើរ​ចេញមក​ពី​ក្នុង​ស្ថានីយ៍​ជញ្ជីង​កាន់​ពិល​ចុច​ឆ្វេង​ឆ្វាច​ស្រែក​ថា​ថត​អី ?​បើ​រថយន្ត​មិន​ចូល​ថ្លឹង​ខុស​ហើយ​ម្ដេច​ក៏​មិន​ចាប់ ក្រុម​អ្នកសារព័ត៌មាន​យើង​ក៏​បាន​ឆ្លើយតប​វិញ​ថា​ពួក​ខ្ញុំ​គ្មាន​សិទ្ធិ​អំណាច​អ្វី​ចាប់​រថយន្ត​ទេ​គ្រាន់តែ​ធ្វើ​ព័ត៌មាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើ​ជា​សាធារណៈបុ​ណ្ណោះ​។​

​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​បុគ្គល​ម្នាក់​ជិះ​រថយន្ត​សេរី​ទំនើប ចេញមក​ពី​ក្នុង​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ច​រឹក​រឹកពារ​មក​កាង​និង​សួរនាំ​អ្នកសារព័ត៌មាន​រក​លិខិតស្នាម​មិនដឹងថា​បុគ្គល​ម្នាក់​នោះ មក​ពី​ស្ថាប័ន​ណា ដោយ​គ្មាន​អត្តសញ្ញាណ​ឯក​​សណ្ឋាន​សម្លៀកបំពាក់​ជា​មន្ត្រី​ឡើ​យ​។​

​ផ្ទុយទៅវិញ​សំលៀកបំពាក់​ដូច​ជា​ក្មេង​ទំនើ​ង ខោខ្លី​លើ​ជង្គង់​ពាក់អាវ​យឺត​ជិះ​រថយន្ត​ចុះ​មក​ធ្វើ​ឬ​ក​ខែងរ៉ែង​គម្រាមកំហែង​ខ​ល​ទូរស័ព្ទ​ហៅ​កម្លាំង​សមត្ថកិច្ច​ឲ្យមក​ឃាត់​អ្នក​សា​ព័ត៌មាន មិនដឹង​ជា​មានរឿង​អ្វី​?​។​

​តាម​ការអះអាង​ពី អ្នក​រួម​ដំណើរ​មក​ជា​មួយ​បុគ្គល​រូបនេះ បាន​អ​:​អាង​ថា ៖ បុគ្គល​នោះ​ជា​មន្ត្រី​បម្រើការ​នៅ​រដ្ឋបាល​ខេត្ត​កំពង់ធំ ហើយ​បើ​ខ្លួន​គាត់​ជា​មន្ត្រី​ហេតុ​អី្វ​? ក៏​ស្លៀកពាក់​ឯកសណ្ឋាន​។

​អ្នកសារព័ត៌មាន​មួយក្រុម ក៍​ដូចជា​មជ្ឈដ្ឋាន​ខាងក្រៅ ! បាន​អំពាវនាវ​ដល់​ឯកឧត្តម ស៊ុន ចាន់ ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណ​:​ការ ដឹកជញ្ជូន និង​លោក ងួន រតនះ អភិបាល​ខេត្ត​កំពង់ធំ មេត្តា​ជួយ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​
​ព្រោះ​បុគ្គល​រូបនេះ នៅ​ស្ថាប័ន​ណា​ឲ្យ​ពិតប្រាកដ ព្រោះ​ឯកសណ្ឋាន​និង​អាកប្បកិរិយា មិន​សម​ជា​មន្ត្រី​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះទេ​៕​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###