ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ពេជ្រ វិរះ ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង មិនគូរមើលរំលង លោកស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ បើកដៃឲ្យក្រុមឈ្មួញ នាំសត្វគោ ក្របី ទៅស្រុកយួន យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ?

លោក ពេជ្រ វិរះ ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង មិនគូរមើលរំលង លោកស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ បើកដៃឲ្យក្រុមឈ្មួញ នាំសត្វគោ ក្របី ទៅស្រុកយួន  យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ?

ប្រភពពីមន្រ្តីនៅច្រករបៀងព្រំដែនក្រសាំងជ្រំ បានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញកំពុងសម្រុកនាំសត្វគោ ក្របី ចេញទៅស្រុកយួន​ បានយ៉ាងរលូន ប្រហែលជាបុគ្គលនោះ មានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយ ទេីបសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ មិនហ៊ានប៉ះពាល់ ទុកឲ្យពួកឈ្មួញធ្វើអ្វីៗ តាមអំពេីចិត្ត។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញបានធ្វើសកម្មភាព ដឹកជញ្ជូនសត្វគោ ក្របី ទៅស្រុកយួន យ៉ាងពេញទំហឹង ជាពិសេសនោះ ពួកឈ្មួញភាគច្រេីនដឹកជញ្ជួនពីខេត្តនានា តាមប្រភេទរថយន្តធំៗ សន្តោងវែងចូលច្រកនេះ នៅពេលយប់រំលងអាធាត្រ រក្សាទុកជិតខ្សែបន្ទាត់ព្រំដែន រងចាំឈ្មួញយួន មកទទួល ចំពោះ លោកស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ រក្សាភាពស្ងៀមស្ងាត់។

បេីតាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធ ឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសមត្ថកិច្ចប្រចាំច្រករបៀងព្រំដែនក្រសាំងជ្រំ ទេនោះ គឺឈ្មួញមិនអាចនាំ សត្វគោ ក្របី ទៅក្រៅប្រទេសបានឡើយ ប្រហែលជាមានហាងឆេង ទីផ្សារសេរីហើយ.! ទើបដឹកជញ្ជូនទៅស្រុកយួន យ៉ាងសុខស្រួលបំផុត ដោយឡែក លោក ស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ មានកិច្ចសហការស៊ីចង្វាក់ជាមួយលោក ប៉ែន ចាន់ ធី ប្រធានប.សុ សត្វពេទ្យ ខេត្តស្វាយរៀង និងប្រធានកសិកម្មខេត្តស្វាយរៀង ជាអ្នកបើកភ្លើងខៀវ ទើបឈ្មួញហ៊ាននាំសត្វគោក្របីតាមច្រកនេះ។

ដូច្នេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមេីលរំលងភាពអសកម្ម របស់លោកសុិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ ទៀតនោះទេ បណ្តែតបណ្តោយឲ្យមេឈ្មួញធំៗ នាំសត្វគោ ក្របី ឆ្លងដែនទៅលក់ស្រុកយួន យ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ពីសមត្ថកិច្ចពាក់ព័ន្ធច្រកនេះឡើយ។

ហេតុនេះហើយទើបមានការជំរុញឲ្យ លោក ប៉ែន ចាន់ធី ប្រធានពេទ្យសត្វខេត្តស្វាយរៀង និងប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង ពិនិត្យឡេីងវិញជាបន្ទាន់ ទៅលេីបក្សពួកឈ្មួញនាំសត្វគោ ក្របី ទៅស្រុកយួនពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងគំហុក គ្មានអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋាននិងសមត្ថកិច្ចច្រកនេះ ចាត់វិធានការបង្រ្កាបនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។

ប្រជាពលរដ្ឋរស់នៅ ភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបឡើងកាន់តំណែងថ្មី ចាត់សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្រោមឱវាទក្នុងខេត្តស្វាយរៀង ចុះពិនិត្យក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនសត្វគោ ក្របី ឆ្លងដែនយកទៅលក់ស្រុកយួន យ៉ាងរលូន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###