ក្រចេះ ÷ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មូញឈើល្បីល្បាញឈ្មោះ ចែ មុំ កំពុងសម្រុកដឹកជញ្ជូនឈើ ចេញពីចំណុចអូរគ្រៀងឆ្លងកាត់ខេត្តក្រចេះ យ៉ាងរលូន ប្រហែលជាមានការឃុបឃិតបើកដៃពីសំណាក់លោក ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះហើយ ទើបបុគ្គលរូបនេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
កន្លងមកកម្លាំងអាវុហត្ថខេត្តក្រចេះ ធ្លាប់ធ្វើការបង្ក្រាបឈ្មួញឈើឈ្មោះ ធា នឹងចាប់យកឡានឈើចំនួន០២គ្រឿង ទៅដុតកម្ទេចចោលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ ចំណែកបុគ្គលឈ្មោះ ចែ មុំ បានបង្កើនសកម្មភាពក្នុងការដឹកជញ្ជូនឈើខ្លាំងជាងមុនតាមរយៈរថយន្តសាំយ៉ុង២គ្រឿង បែរជាលោក សាន ប៊ុន ថាន មេបញ្ជាការកងរាជវុធហត្ថខេត្តក្រចេះ រក្សាភាពស្ងៀមស្ងាត់។
មជ្ឈដ្ឋានខាងក្រៅ ! និងពលរដ្ឋបានឲ្យដឹងទៀតថា ជារៀងរាល់យប់ចាប់ពីវេលាម៉ោង៦ រហូតទល់ភ្លឺនៅចំណុចផ្លូវជាតិលេខ៧ ចេញពីទឹកដីស្ទឹងត្រែង មកដល់ទីរួមខេត្តក្រចេះ ត្រូវគេឃើញមានឡានដឹកជញ្ជនឈើខុសច្បាប់ ប្រភេទសាំយ៉ុងជាច្រើនគ្រឿង ចេញពីចំណុច អូរគ្រៀងរលួស.ស្រែស្បូវ ស្ថិតនៅក្នុងទឹកដីស្រុកសំបូរខេត្តក្រចេះ ត្រូវបានដឹកជញ្ជូនឈើដែលគ្មានច្បាប់អនុញាត ឬហៅថា PC ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនោះទេ។
ខណៈមន្ត្រីជំនាញ នឹងកម្លាំងបង្ក្រាប បទល្មើសព្រៃឈើនាំគ្នាដេកចាំទទួលលុយខែ និងលុយប្រចាំថ្ងៃពីក្រុមឈ្មួញដឹកជញ្ជួនឈើ មិនតែប៉ុណ្ណោះពលរដ្ឋក្នុងស្រុកសំបូរ បានឱ្យដឹងទៀតថា សមត្ថកិច្ចដែលដេកតាមចិញ្ជើមផ្លូវទាំងនោះ មិនត្រូវចាំប្រដេញឡានឈើយកលុយទេ ខ្លះទៀតថែមទាំងមានតួនាទីបន្ថែម គឺពួកគេដាក់ក្បាលឡានដេកចាំមើលផ្លូវឲ្យឡានដឹកបទល្មើសព្រៃឈេី ដើម្បីជាថ្នូរ ធ្វើអាជីវកម្មលើស្ថាប័នរបស់ខ្លួននិងទាមទារប្រាក់ឧប្ថម្ភពីក្រុមឈ្មួញឈើទាំងនេះថែមទៀតផង។
ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចំណុចរលួស.វាលស្បូវ ក្នុងស្រុកសំបូរ អំពាវនាវដល់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និង លោក សាន្ត ប៊ុន ថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មេត្តាជួយត្រួតពិនិត្យ ចុះបង្ក្រាបឈ្មួញឈើឈ្មោះ ចែ មុំ រួមទាំងឡានដឹកឈើជាច្រើនគ្រឿងតាមរយៈរថយន្តសាំយ៉ុងជាបន្ទាន់ បេីមិនដូច្នោះទេនោះ ព្រៃឈើនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញមិនខាន់ឡេីយ៕