ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ថៃ គា មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​ខេត្ត​ក្រចេះ ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ត្រពាំង​ស្រែ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប ខ្លាច​បាត់បង់​ភព​ចំណូល​?

ឈ្មោះ ថៃ គា មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​ខេត្ត​ក្រចេះ ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ត្រពាំង​ស្រែ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប ខ្លាច​បាត់បង់​ភព​ចំណូល​?

ក្រចេះ ÷​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​2​ធ្នូ ស្រុក​ស្នួល បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ថៃ គា ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ធ្យូង​ចេញពី​ស្រុក​ស្នួល ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ត្រពាំង​ស្រែ តាម​អំពើ​ចិត្ត ព្រោះ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​នៅ​ច្រករបៀង​ត្រពាំង​ស្រែ ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ថៃ គា មិន​អាច​ដឹក​ជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​យួន​បានទេ​។​

រីឯ​លោក ទ្រី សុ​ភក្ដិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ក្រចេះ សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​ឈ្មួញ ថៃ គា ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ស្រុក​យួន យ៉ាង​រលូន​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ បានអោយដឹងថា ការ​ពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​23 ខែ​មេសា ឆ្នាំ​2022 ឈ្មួញ​ឈ្មោះ ថៃ គា ដឹកជញ្ជូន​ធ្យូង​តាម​រថយន្ត​សាំ​យ៉ុង​កែច្នៃ​3​គ្រឿង​ចេញពី​ស្រុក​ស្នួល ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ត្រពាំង​ស្រែ​។

​សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ ថៃ គា គឺ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ទំនង​ជា​ពួកគេ​ខ្លាច​បាត់បង់​ផលប្រយោជន៍ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​ដែ​លមិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ដើម្បី​កុំឲ្យ​ឈ្មួញ​ឈ្មោះ ថៃ គា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ថៃ គា បាន​បង្ហើប​ឲ្យដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ ហើយ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ ទើប​ឈ្មួញ​ឈ្មោះ ថៃ គា អាច​ដឹក​ជញ្ជូន​ធ្យូង​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ត្រពាំង​ស្រែ ឃុំ​2​ធ្នូ យ៉ាងគំហុក​។​

​ជាក់ស្ដែង​លោក ទ្រី សុ​ភក្ដិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ថៃ គា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។​

​លើស​នេះ​ទៅទៀត​សូម្បីតែ​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ព្រមទាំង​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ សម្ងំ​ដេក​លក់​អស់​ទៅហើយ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###