ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង លោក ឈឿន សុ ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​មិន​គូរ​បណ្តោយ​ឲ្យមាន​សង្វៀន​បញ្ជាល់មាន់​ដុះស្លែប​ង្កប់​ក្នុង​កាស៊ីណូ​ហ្គ្រេ​នដ្រា​ហ្គនរី​សត ជ្រៃ​ធំ បេ​ី​ក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​រំហូរ​ចូល​លេង​យ៉ាង​ពេញបន្ទុក​ខ្លះ​មាន​ប៉ាស់​ព័រ​ខ្លះ​អត់​ប៉ាស់​ព័រ ?

លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង លោក ឈឿន សុ ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​មិន​គូរ​បណ្តោយ​ឲ្យមាន​សង្វៀន​បញ្ជាល់មាន់​ដុះស្លែប​ង្កប់​ក្នុង​កាស៊ីណូ​ហ្គ្រេ​នដ្រា​ហ្គនរី​សត ជ្រៃ​ធំ បេ​ី​ក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​រំហូរ​ចូល​លេង​យ៉ាង​ពេញបន្ទុក​ខ្លះ​មាន​ប៉ាស់​ព័រ​ខ្លះ​អត់​ប៉ាស់​ព័រ ?

កណ្ដាល ៖ មួយ​រយៈ​ចុង​ក្រោយ ម្ចាស់​កាស៊ីណូ ហ្គ្រេ​នដ្រា​ហ្គនរី​សតកាឡាក់​ស៊ី​ជ្រៃ​ធំ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ ចាប់ពី​ដើម​ខែ​តុលា រហូតមកដល់​បច្ចុប្បន្ន​នេះ បុគ្គល​ដែល​បើក​ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​ល្បែង​ច្រើន​ប្រភេទ​ទៀត​ឲ្យ​ពលរដ្ឋ​ខ្មែរ ជនជាតិ​យួន ចូល​មក​លេង​ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុស​ច្បាប់​យ៉ាង​ពពាក់ពពូន​ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ចាំ​ជួយ​បិទបាំង ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រៃ​ធំ​ឃុំ​សំពៅ​ពូន​ស្រុក​កោះ​ធំ​បាន​បញ្ជាក់​ឲ្យដឹងថា​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជាល់​មាន់បៀរ​អាប៉ោង​មាន​ទាំង​រថយន្ត​ទំនើបៗ និង​ម៉ូតូ​ជាច្រើន​គ្រឿង​កំពុង​សម្រុកចូល​លេង​យ៉ាងគំហុក​បែរជា​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​នៅ​ឡើយ​។​

​ហេតុនេះ លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មិន​គូរ​មើលរំលង​ភាព​អសកម្ម មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ និង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​មិន​ទាន់​ចាត់វិធានការ​បង្ក្រាប​ល្បែង​បញ្ជាល់មាន់​ខ្នាត​ធំ នៅ​ខ្សែបន្ទាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ឲ្យស្រប​តាម​គោលនយោបា​យ​ភូមិ ឃុំ មាន​ស​សុវត្ថិភាព​7​ចំណុច​នោះ​ទេ សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​។​

​សូម្បី​តែ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​លោក ឈឿន សុ​ចិត្រ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មិន​ហ៊ាន​ប៉ះពាល់​ម្ចាស់​បន​ល្បែង​បញ្ជាល់មា​ន់ដែរ​ហើយ​បុគ្គល​រូប​នេះ​អាច​ប្រមូល​លុយ​បាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ថ្ងៃៗ កំពុងបើក​លេង​យ៉ាង​ព​ពេញទំហឹង ព្រោះ សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ រស់នៅ​ជិត​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ពួកគាត់​នាំគ្នា​ភ័យ​យ៉ាង​ខ្លាំង​ខ្លាច​កើតជា ចោរកម្ម​ផ្សេងៗ​ដូចជា លួច ឆក់ ប្លន់ អំពើហឹង្សា​ក្នុង​គ្រួសារនិង​គ្រឿងញៀន​រីក​រាលដាល​គូរឲ្យកត់សម្គាល់ ។​

​បញ្ហា​នេះ លោក អេង សុ​ចិត្រ អភិបាល​ស្រុក​កោះធំ និង លោក ស៊ីម ឃាង អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បណ្តោយ​ឲ្យ​ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត មាន​ពី​ទីតាំង​បង្កប់​នៅ​កាស៊ីណូ ហ្គ្រេ​នដ្រា​ហ្គនរី​សត និង​កាឡាក់ស៊ី​ជ្រៃ​ធំ ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន ទើប​ប្រកាស​នៅ​ពេល​ថ្មីៗ នេះ ណែនាំ​បិទ​ល្បែងភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា​អាជ្ញាធរ​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន ឲ្យ​កើតមាន​ក្នុង​ទឹកដី​របស់​ខ្លួន​ទៅវិញ​។​

​រយៈពេល​ប្រមាណ​១​ខែ​ចុង​ក្រោយ កាស៊ីណូ​នេះ មាន​ពលរដ្ឋ​ខែ្មរ​សម្រុកចូល​លេងល្បែង​បញ្ជាល់មាន់ មក​ពី​គ្រប់ទិសទី​យ៉ាង​គគ្រឹកគគ្រេង អ្នកចាញ់​ច្រើន ជាង​អ្នកឈ្នះ រីឯ​លោក មេ​ប៉ុស្តិ៍​ការពារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​បុគ្គល​ជា​ម្ចាស់​ទីតាំង និង​បក្សពួក ប្រព្រឹត្តទៅ​ដោយ​រលូន មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ រស់នៅ​ជិត​ច្រកទ្វារព្រំដែន អន្តរជាតិ​ជ្រៃ​ធំ ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស សម្តេច ក្រឡា​ហោម ស ខេង ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ចំពោះ​ភាពមិនប្រក្រតី របស់​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​បញ្ជាល់មាន់​ទ្រង់ទ្រាយ​ធំ ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់ ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###