ស្វាយរៀង÷ តាមប្រភពពីអាជីវករ អ្នករកស៊ីដឹកទំនិញពីស្រុកយួនចូលមកខ្មែរបានបព្ជាាក់ប្រាប់(គេហទំព័រ រស្មីឯករាជ្យ) អោយដឹងថា ពួកគាត់រកស៊ីដឹកទំនិញបន្តិចបន្តួចដូចជា ÷ តុ កៅអីជ័រ ពូកសំបកកង់ សំបកម៉ូតូនិងបន្លែផ្លែឈើគ្រប់ប្រភេទ បានត្អូញត្អែរថាពួកគាត់រកស៊ីសព្វ ថ្ងៃបានត្រឹមចិញ្ចឹមមន្ត្រីគយ ហើយបងប្អូនអាជីវករក៍បានលើកឡើងថា សំរាប់ស្ថាប័នគយ ដឹកពូក មួយរឺម៉ក គឺតំ រ៉ូវបង់ ១៣ ម៉ឺន ទៅ ១៥ម៉ឺនជាកំហិត ។
បើមិនបង់តាមការកំណត់របស់មន្ត្រីគយនោះទេ រ៉ឺម៉កពួកគាត់នឹងត្រូវចាប់ មិនអាចដឹកចេញបាន ឬក៏ឃាត់រ៉ឺម៉កទុក រង់ចាំម្ចាស់មកដោះស្រាយ ហើយបងប្អូនអ្នករកស៊ីដឹកទំនិញបានរៀបរាប់ទាំងទឹកភ្នែកថាបង់លុយមិនដែលឃើញចេញវិក័យប័ត្រអីទេ ។ អញ្ចឹងធ្វើអោយបាត់បង់ថវិកាជាតិ គឺចំណូលបានត្រឹមចូលក្នុងហោប៉ៅរបស់ពួកមន្ត្រីគយដែលមានឈ្មោះ ឈរ ជើងការពារទប់ស្កាត់រាល់ទំនិញខូចគុណភាពឬទំនិញគេចពន្ធ បែរអស់លោកអង្គុយចាំយកលុយដួចទីងមោងទៅវិញ ។
ពួកគាត់បានរៀបរាប់បន្ថែមទៀតថាពូកមួយ រឺម៉កបង់ចាប់ពីព្រំដែនបុសមនរហូតដល់ភ្នំពេញ តាមបណ្តោយផ្លូវជាតិ(១) ត្រូវចំណាយលុយអស់ហាសិបម៉ឺនទៅ១លានរៀល ។ ទីស្នាក់ការគយបុសមននេះស្ថិតនៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង សព្វថ្ងៃនេះ ប្រធានការិយាល័យគយនិងមន្ត្រីគយកំពុងព្រួតដៃប្រព្រឹត្តអំពើពុករលួយគ្មានញញើតនិងអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងធ្វើការ វះកាត់សាច់ស្អុយនិងកែទំរង់មន្ត្រីទាំងឡាយណាដែលស៊ីញើសស៊ីឈាមប្រជាពលរដ្ឋស្លូតត្រង់ ។ ហើយក៏សូមស្នើទៅដល់លោកអូនព័ន្ធមុន្នីរត្ន័ រដ្ឋមន្ត្រីក្រសួងហិរញវត្តុ ជួយត្រួតពិនិត្យប្រធានការិយាល័យគយនិង រដ្ឋករបុសមនផងទាន !៕