ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក គង់ សឺ ឌី មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រើ​បុគ្គល​ម្នាក់ ក្ដោប​សេដ្ឋកិច្ច​នៅ​ប្រចាំ​ច្រក​នេះ និយាយ​ជាមួយ​អ្នកសារព័ត៌មាន គ្មាន​សីលធម៌ ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត ?

លោក គង់ សឺ ឌី មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រើ​បុគ្គល​ម្នាក់ ក្ដោប​សេដ្ឋកិច្ច​នៅ​ប្រចាំ​ច្រក​នេះ និយាយ​ជាមួយ​អ្នកសារព័ត៌មាន គ្មាន​សីលធម៌ ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត ?

ព្រៃវែង ÷ សេចក្តីរាយការណ៍​ពី​ឈ្មួញ និង​អាជីវករ​មួយចំនួន​បានឲ្យដឹងថា ឈ្មួញ​សម្រុក​នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​មុឺន​ជ័យ យ៉ាងគំហុក ជា​ប្រភព​ចំណូល​ដ៍​សំខាន់ របស់លោក គង់ សឺ ឌី មេ​គយ​ប្រចាំ​ច្រក​នេះ​។​

​ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្ដោយ​ឲ្យ​លោក គង់ សឺ ឌី មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​មុឺន​ជ័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ព្រោះ​អាង​មេ​គយ​ធំៗ នៅ​អគ្គនាយក​រដ្ឋ​ក​រ .​គយ​កម្ពុជា ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ ទេីប​ហ៊ាន​ធ្វេី​អ្វីៗ​តាម​ទំនេី​ង​ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​លោក គង់ សឺ ឌី ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បេ​ី​ក​ភ្លើង​ខៀវ ឲ្យ​ពួក​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ យ៉ាង​ពេញបន្ទុក​ដដែល​។​

​ការដែល​លោក គង់ សឺ ឌី ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង គឺ​ដោយសារ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​រឿង​ពុករលួយ​ផងដែរ​។​

​ទន្ទឹមនឹងនេះ​លោក គុណ ញឹម អគ្គនាយក​រដ្ឋ​ករ​.​គយ​កម្ពុជា បណ្ដោយ​ឲ្យ​លោក មួង ដា​រ៉ា និង​មេៗ គយ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ព្រៃវែង សហការ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គ្រប់​ប្រភេទ គ្រប់​ច្រកល្ហក ចូល​ខេត្តព្រៃវែង និង​បន្ត​ចែកចាយ​ទៅ​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ មិន​ចាត់​វិធានការ​បង្ក្រាប ក្រុម​អ្នករត់ពន្ធ​ទំនិញ​ខុសច្បាប់​ឡើយ សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​។​

​បញ្ហា​នេះ​អ្នកសារព័ត៌មាន​ទូទាំង​ប្រទេស​អំពាវនាវ​ដល់ លោក ជា សុ​មេ ធី អភិបាលខេត្ត​ព្រៃវែង និង​លោក​ព្រំុ សន្ធរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ចំពោះ តា​ម្នាក់ រាង​ចំណាស់​នេះ​ផង តែង​ប្រើ​ពាក្យសំដី កាយវិកា​មិន​សមរម្យ មកលើ​បងប្អូន​អ្នកព័ត៌មាន ទង្វើ​នោះ​មិន​សំជា​មន្ត្រី ធ្វើឲ្យប៉ះពាល់​ដល់​មន្ត្រី​ល្អៗ ដែល​ឈរជើង​នៅ​តំបន់​នោះ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###