ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ឌិ​ត ទីណា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​នេសាទ មិន​គូរ​មើលរំលង ក្រុមហ៊ុន ភី​អិន​ធី របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី កំពុង​កាប់​បំផិ្លចបំផ្លាញ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្រុក​រវៀង​ទាំងយប់​ទាំង​ថ្ងៃ ដឹកជញ្ជូន​ទៅ​លក់​លេ​ី​ទីផ្សារសេរី តាម​អំពើ​ចិត្ត ?

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន  លោក ឌិ​ត ទីណា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​នេសាទ មិន​គូរ​មើលរំលង ក្រុមហ៊ុន ភី​អិន​ធី របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី កំពុង​កាប់​បំផិ្លចបំផ្លាញ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្រុក​រវៀង​ទាំងយប់​ទាំង​ថ្ងៃ ដឹកជញ្ជូន​ទៅ​លក់​លេ​ី​ទីផ្សារសេរី តាម​អំពើ​ចិត្ត ?

​ព្រះវិហារ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន​ភី​អិន​ធី របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី បាន​ដាក់ពង្រាយ​កម្លាំង​កម្មករ​ជា​ច្រើន​ក្រុម​ឲ្យធ្វើ​សកម្មភាព​កាប់​ឈើ​នៅក្នុង​តំបន់​ស្នូល​នៃ​ព្រឡង់​ក្នុង​ស្រុក​រវៀង យ៉ាង​រាលដាល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ចំណែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក សុង ច័ន្ធសុ​ជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​សម្ងំ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ក្រុមហ៊ុន​ភី​អិន​ធី នេះ​បំពាន​កាប់​ឈើ​នៅក្នុង​តំបន់​ស្នួល នៃ​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​។​

​ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​ទប់ស្កាត់​នូវ​សកម្មភាព​របស់​ក្រុមហ៊ុន​ភី​អិន​ធី កុំឲ្យ​បំផ្លាញ​ព្រៃ​យ៉ាង​មហន្តរាយ​តទៅទៀត​។​

​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២២ រហូត​មក​ក្រុមហ៊ុន​ភី​អិន​ធី បាន​ដាក់​កម្លាំង​កម្មក​រ​ជា​ច្រើន​ក្រុម ឲ្យចូល​កាប់​ឈើ​អារឈើ​នៅ​ក្នុង​តំបន់​ស្នូល​នៃ​ព្រៃ​ឡង់​ជាច្រើន​ទីតាំង​។​

​ទីតាំង​ដែល​កម្មករ​ក្រុមហ៊ុន​ភី​អិន​ធី កាប់រំលំ​អារច្រៀក​ឈើ​យ៉ាងគំហុក នោះ គឺ​នៅ​ចំណុច​បុស្ស​រាំង ជ្រាប់​ក្បាលដំរី ស្រែ​កណ្តាល អូរ​អាចម៍ដែក ភូមិ​ចាស់ ភ្នំ​ចោត ប្រាសាទ​គោល ព្រៃស្រឡៅ និង​ច​ណុ​ច​ស្រែ​តា​ង៉ុត​។​

​ក្រោយពេល​កាប់រំលំ និង​អារច្រៀក​រួច ឈើ​ទាំង​នោះ​ត្រូវបាន​ក្រុមហ៊ុន​ភី​អិន​ធី ដឹក​ចូល​ទៅកាន់​ទីតាំង​ដី​សម្បទាន​របស់​ខ្លួន​ដើម្បីឲ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់​យ៉ាង​រលូន​។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ក្រុមហ៊ុន​ភី​អិន​ធី នេះ​បាន​ប្រើប្រាស់​រថយន្ត​បង្កុង រថយន្ត​វ៉េ​អ​ង និង​គោយន្ត​រាប់​សិប​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ស្នូល​ព្រៃ​ឡ​ង់ ស្រុក​រវៀង ចូល​ទៅ​ទីតាំង​ក្រុមហ៊ុន​របស់​ខ្លួន​។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! បាន​រិះគន់​ចំៗ ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុមហ៊ុន​ភី​អិន​ធី របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី មិន​អាច​កាប់​ឈើ អារច្រៀក​ឈើ​នៅក្នុង​ព្រៃ​ឡង់ ហើយ​ដឹកជញ្ជូន​ចូល​ទៅ​ទីតាំង​ក្រុមហ៊ុន​យ៉ាង​គគ្រឹកគគ្រេង តាម​អំពើ​ចិត្ត​បានឡើយ​។​

​ប្រជាពលរដ្ឋ ឃុំ​រៀប​រាយ ស្រុក​រវៀង អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លេ​ី​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មការ​ថ្នាក់​ជាតិ​ដេ​ី​ម្បី​ទប់ស្កាត់​បង្ក្រាប​បទ​ល្មេី​ស​ធនធានធម្មជាតិ ចាត់​មន្ត្រី​ក្រោម​ចុះ​ពិនិត្យ ព្រៃឈើ​ក្នុង​ព្រះវិហារ​ជា​បន្ទាន់ ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​ហិនហោច អស់​ក្រោម​ស្នាដៃ​មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ ឡេង ឬ​ទ្ធី ជាក់​ជា​ពុំខាន់​ឡើយ​៕


Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###